Sunday, July 2, 2017

សិស្សថ្នាក់ទី១២ ស្រុកកំចាយមារ ទទួលផលជាច្រើនពីសិក្ខាសាលា ព្រឹកម៉ិញនេះ

News New : នាឱកាសសិក្ខាសាលាស្តីពី" វិធីសាស្ត្ររៀនត្រៀមប្រលង និងជ្រើសរើសជំនាញមហា វិទ្យាល័យ "  ដល់សិស្សថ្នាក់ទី១២ នៅទូទាំងស្រុកកំចាយមារ ខេត្តព្រៃវែង ក្រោមការឧបត្ថម្ភដោយ ឯកឧត្តម ស សុខា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលព្រៃវែង និងលោកជំទាវ ព្រឹកថ្ងៃ ទី០២ កក្កដា នេះ លោក អាំង សេរីពិសិដ្ឋ ប្រធានក្រុមការងារ សសយក ខេត្តព្រៃវេង ចុះជួយស្រុក កំចាយមារ ចែកជូនសំភារ:សិក្សា ដល់សិស្សទាំងពីរវិទ្យាល័យ គឺ វិទ្យាល័យ ហ៊ុន សែន កំចាយមារ ចំនួន ៣១២នាក់ និងវិទ្យាល័យ ជាច ចំនួន ៩០នាក់ សរុប ៤០២នាក់ ក្នុងម្នាក់ៗទទួលបាន  ១ឈុត លោកគ្រូ អ្នកគ្រូបង្រៀនបំប៉ន ៦នាក់ ម្នាក់ៗ ២ម៉ឺនរៀល សមាជិក ស.ស.យ.ក ៨នាក់ ម្នាក់ៗ ១ម៉ឺន រៀល ព្រមទាំងក្រុមការងារសិក្ខាសាលា ៣នាក់ ម្នាក់ៗ ទទួលបានសៀវភៅសរសេរ ដ៏ស្រស់ស្អាត ១ក្បាល។ លើសពីនេះទៅទៀត លោក អាំង សេរីពិសិដ្ឋ បាននាំយកថវិការបស់ឯកឧត្តម ស សុខា និងលោកជំទាវ ឧបត្ថម្ភប្រចាំខែកក្កដា ជូនប្អូនស្រី សេង​ ស្រីលី ១៥ម៉ឺនរៀល ក្នុង ០១ខែ ផងដែរ ។
ការផ្តល់ជូនខាងលើនេះ គឺ ធ្វើឡើងក្នុងឱកាសដែលលោក អាំង​សេរីពិសិដ្ឋ អញ្ជើញជាអធិបតីបើក
អង្គសិក្ខាសាលាស្តីពីវិធីសាស្ត្ររៀនត្រៀមប្រលង និងជ្រើសរើសជំនាញមហាវិទ្យាល័យ ជូនសិស្ស
ថ្នាក់ទី១២ ទូទាំងស្រុកកំចាយមារ ។

លោក ទិន ភារម្យ ប្រធាន សសយក ស្រុកកំចាយមារ បានលើកឡើងថា សិស្សថ្នាក់ទី១២ នៅក្នុង ស្រុកកំចាយមារ ក៏ដូចជា ទូទាំងខេត្តព្រៃវែង ទទួលនូវការយកចិត្តទុកដាក់ អាណិតស្រលាញ់ខ្លាំង
ពីសំណាក់សម្តេចក្រឡាហោម ស ខេង ជួយទាំងកសាងសាលារៀន និង ផ្តល់សំភារ: សំរាប់បន្ទប់
រៀននីមួយៗថែមទៀត។ ចំណែកឯកឧត្តម ស សុខា អ្នកតំណាងរាស្ត្រ មណ្ឌលព្រៃវែង និង លោក ជំទាវ វិញ បានផ្តល់វគ្គបំប៉នដោយឥតគិតថ្លៃ​ បញ្ជូនវាគ្មិនជួយតំរង់ទិសរៀនសូត្រ ផ្តល់ម៉ូតូ ១គ្រឿង
ម្នាក់ និងនាំទៅបំពេញទស្សនកិច្ចសិក្សានៅប្រទេសមហាអំណាច សំរាប់អ្នកប្រលងជាប់និទ្ទេសA ផ្តល់អាហារូបករណ៍សិក្សាថ្នាក់មហាវិទ្យាល័យ រាប់ពាន់កន្លែង ព្រមទាំងជួយឧបត្ថម្ភដល់សិស្សក្រី
ក្រ ផងដែរ។

លោក អាំង សេរីពិសិដ្ឋ ក៏បានបញ្ជាក់បន្ថែមថា ក្រុមការងារលោក  ក្រោមការដឹកនាំរបស់ឯកឧត្តម ស សុខា នៅតែបន្តជួយដល់សិស្សានុសិស្ស យុវជន យុវនារី និងប្រជាពលរដ្ឋ ក្នុងស្រុកកំចាយមារ
ជារៀងរហូត ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

សូមបញ្ជាក់ថា ៖ ក្រុមការងារសិក្ខាសាលានេះ ដឹកនាំ និងធ្វើបទបង្ហាញដោយលោក ទូច វណ្ណ: និង
លោក ទូច សុខ: រួមនឹងលោក ឡាង បូរិន គ្រប់ស្រុកទាំងអស់ទូទាំងខេត្តព្រៃវែង ហើយសំរាប់ស្រុក កំចាយមារ ជាស្រុកទី១២ គឺនៅសល់តែស្រុកពោធិ៍រៀងមួយទៀតតែប៉ុណ្ណោ ដែលសិក្ខាសាលានេះ
ផ្តោតសំខាន់ទៅលើ វិធីសាស្ត្រ នៃការរៀនត្រៀមប្រលង យុទ្ធសាស្ត្រដើម្បីជោគជ័យក្នុងការសិក្សា និងការជ្រើសរើសជំនាញមហាវិទ្យាល័យ ដ៏ត្រឹមត្រូវមួយ៕















អត្ថបទ ៖ សុធា
រូបភាព ៖ បូរិន

0 comments:

Post a Comment