Monday, July 3, 2017

សមិទ្ធផលតូចមួយរបស់សម្តេច ស ខេង ក្នុងខេត្តព្រៃវែង ត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំង...

News New : បន្ទាប់ពី Account និង Page ឈ្មោះថា " ប្រសាសន៍ អ៊ំខេង " ដែលបានធ្វើការបង្ហោះនូវ
រូបភាពបង្ហាញពីសមិទ្ធផលតូចមួយ ក្នុងចំណោមសមិទ្ធផលជាច្រើន ស្ទើររាប់មិនអស់របស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា អនុប្រធានគណបក្សប្រជា ជនកម្ពុជា មុននេះបន្តិច News New ក៏ដូចជា អ្នកលេងហ្វេសប៊ុកជាច្រើន មានការចាប់អារម្មណ៍ ជា ខ្លាំង ព្រោះផ្លូវបេតុងមួយខ្សែ មានប្រវែង ២ ៨៤០ម៉ែត្រ និងមានដាក់បង្គោលភ្លើង សូឡា ពេលយប់ ភ្លឺដូចថ្ងៃ ចំនួន ១១៤បង្គោល ដែលសម្តេច ស ខេង ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ស្ថិតនៅ ក្នុងអ្នកភូមិពោធិ៍ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែងនោះ គឺមានសភាពលេចធ្លោរតែម្តង ដោយ ថា ជុំវិញផ្លូវ សុទ្ធតែវាលស្រែ មិនសមនឹងមានផ្លូវល្អបែបនេះឡើយ ហើយវារឹតតែពិសេសទៅទៀត
នោះគឺ តាមបណ្តោយផ្លូវនេះ ក៏មានដាក់បង្គោលភ្លើងសូឡា ប្រើដោយពន្លឺព្រះអាទិត្យ ចំនួន ១១៤
បង្គោលថែមទៀត ។ ដូច្នោះមិនត្រឹមតែផ្លូវកាត់វាលស្រែប៉ុណ្ណោះទេ ពន្លឺភ្លើងពេលយប់ ភ្លឺពេញវាល
ស្រែ ពណ៌ស្រស់ខៀវខ្ចី មើលទៅគួរឱ្យចង់គយគន់ពេកក្រៃ ។

តាមរយ: សមិទ្ធផលដ៏អស្ចារ្យមួយនេះ យើងឃើញថា ប្រទេសកម្ពុជា ក្រោមការដឹកនាំ របស់គណ បក្សប្រជាជនកម្ពុជា គឺបាន និងកំពុងអភិវឌ្ឍប្រទេសជាតិ ស្ទើរគ្រប់វិស័យ ចាប់តាំងទីជនបទដាច់
ស្រយ៉ាល រហូតដល់ទីក្រុង ដែលយើងមិនអាចបដិសេធបានឡើយ៕







អត្ថបទ ៖ ទូច វណ្ណ:
រូបភាព ៖ Page : ប្រសាសន៍ អ៊ំខេង

1 comments:

  1. ល្អមែន គួរជាទីពេញចិត្ត សូមសម្តេចបន្តការជួយបន្ថែមទៀត។

    ReplyDelete