Saturday, July 8, 2017

ពលរដ្ឋជិត ៣ពាន់នាក់ ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង បានព្យាបាលជំងឺពីក្រុមគ្រូពេទ្យ ស សុខា ឥតគិតថ្លៃ

News New : ចាប់ពីម៉ោង៨:០០ព្រឹក ដល់ម៉ោង ៣:០០រសៀល ថ្ងៃទី៨ កក្កដានេះ ក្រុមគ្រូពេទ្យស្ម័គ្រ ចិត្ត ស សុខា របស់ឯកឧត្តម ស សុខា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និង ជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានពិនិត្យ និង ព្យាបាលជំងឺ ជូនបងប្អូនប្រជាពល រដ្ឋ ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ។

សរុបបងប្អូនប្រជាពលរដ្ឋ ដែលបានទទួលការពិនិត្យ និង ព្យាបាលជំងឺ ទូទាំងស្រុកបាភ្នំ មានចំនួន ២ ៨២៣នាក់ ដោយចែកជា ផ្នែកទូទៅ និងកុមារ បានចំនួន ២ ៤៥៤នាក់ ផ្នែកធ្មេញ ២៥៦នាក់ ផ្នែក
វះកាត់ ៥៤នាក់ ផ្នែកអេកូ ៥២នាក់ និងរោគស្ត្រី ៧នាក់ ។

ឯកឧត្តម ស សុខា និងលោកជំទាវ ក្នុងនាមជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃ
វែង និងជាកូនប្រុសច្បង សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា លោក
បាន និង កំពុងយកចិត្តទុកដាក់អំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ទូទាំងខេត្តព្រៃវែង និង បណ្តាខេត្ត មួយចំនួនទៀត តាមរយ:ការបង្កើតជាសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នេះ ដែលកន្លងមក
បានចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ រាប់ម៉ឺននាក់មកហើយ ។

សូមបញ្ជាក់ផងដែរថា: កម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ នៅ ក្នុងស្រុកបាភ្នំនេះ រៀបចំដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលមានលោកឧកញ៉ា ខៀវ ភារិទ្ធ ជាអ្នកដឹកនាំប្រតិបត្តិ និងលោកជំទាវ កែ សួនសុភី ស សុខា ជាប្រធានកិត្តិយស សហការជាមួយ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង មាន​ឯកឧត្តម ងិន បាណាល់ ជាប្រធាន។



















អត្ថបទ ៖ ទូច វណ្ណ :

0 comments:

Post a Comment