Saturday, July 8, 2017

ពិតជាមោទនភាពរបស់ខ្មែរ ៖ ប្រាសាទសំបូរព្រៃគុហ៍ ក្លាយជាបេតិកភណ្ឌពិភពលោក ហើយ!

News New : ជាបន្តបន្ទាប់ ព្រះរាជាណាចក្រកម្ពុជាយើង ទទួលបានកេរ្តិ៍ឈ្មោះ និង កិត្តិយសដ៏ល្បី ល្បាញលើឆាកអន្តរជាតិ ព្រោះប្រាសាទ វត្ថុបុរាណ ឧបករណ៍តន្ត្រី និងសិល្ប:ខ្មែរ គឺ ត្រូវបានដាក់ បញ្ចូលជាបេតិកភណ្ឌពិភពលោក គួរឱ្យកត់សំគាល់។ ជាក់ស្តែង“ប្រាសាទសំបូរព្រៃគុហ៍” ត្រូវបាន ចុះបញ្ជីជាបេតិកភ័ណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទី ក្រុង Krakow ប្រទេសប៉ូឡូញ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ យប់មិញនេះ។

ការសម្រេចបញ្ចូលប្រាសាទសំបូរព្រៃគុហ៍ ក្នុងបញ្ជីបេតិកភ័ណ្ឌនេះ ត្រូវបានធ្វើឡើង នៅក្នុងកិច្ច ប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោក ដែលប្រារព្ធឡើង កាលពីថ្ងៃទី ០២ -១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន ១៩៣ប្រទេសជាសមាជិក និង ២១ប្រទេសជាគណៈកម្មា ធិការអចិន្ត្រៃយ៍ បានសម្រេចអនុម័តបញ្ចូលប្រាសាទសំបូរព្រៃគុហ៍ ជាសម្បត្តិបេតិកភ័ណ្ឌពិភព លោក នាវេលាម៉ោង ៩.៤០ នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។



អត្ថបទ ៖សារ៉ន

0 comments:

Post a Comment