Tuesday, July 4, 2017

ពលរដ្ឋភូមិព្រៃសណ្តែក ខេត្តតាកែវ ចង់បញ្ជូនកូនៗទៅមណ្ឌលកុមារកំព្រា ព្រោះតែគ្រឿងញៀន...

News New : ពលរដ្ឋរស់នៅក្នុងភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ស្រុកទ្រាំង​ ខេត្តតាកែវ បានសំដែងការ
ព្រួយបារម្ភ ព្រោះបញ្ហាគ្រឿងញៀនក្នុងភូមិនេះ កើនឡើងច្រើនទៅៗគួរឱ្យខ្លាច។បើទោះបីជាពេល កន្លងទៅ សមត្ថកិច្ចបានចាប់ជារឿយៗ ប៉ុន្តែដូចជា មិនអាចកាត់បន្ថយបានសោះ។

ពលរដ្ឋមួយគ្រួសារ សូមមិនបញ្ចេញឈ្មោះ បានប្រាប់ភ្នាក់ងារ News New ថា កូនគាត់មិនចូលសា លារៀន មិនស្តាប់គាត់ និងចេះលួចលុយគាត់តៀតផង ហើយដល់តែគាត់តាមទៅទាន់ ឃើញកូន
គាត់តែងតែទៅលេងហ្គេម ជាមួយក្មេងៗដទៃ នៅក្នុងផ្ទះ ឈ្មោះ ម៉ាប់ ម៉េង ក្នុងភូមិនេះដែរ ។ គាត់
បន្តទៀតថា ផ្ទះបើកហ្គេមនោះ មានទាំងបើករឿងអាសអាភាសន៍ឱ្យក្មេងៗមើល ជាពិសេសគឺមាន ទឹកអ្វីប្លែកៗឱ្យក្មេងៗផឹកទៀតផង ដែលគេសង្ស័យថា មានលាយថ្នាំញៀនក្នុងនោះដែរ។ ប្រភពក៏
បានបន្តទៀតថា ផ្ទះបើកហ្គេមនោះ កូនរបស់គាត់ ធ្លាប់ញៀនថ្នាំ នឹងត្រូវបានបញ្ជូនទៅមណ្ឌលកែ
ប្រែមួយរយ:ពេល ហើយពេលត្រឡប់មកវិញ ក៏បើកហ្គេមតែម្តង។

ពលរដ្ឋខ្លះថា ដោយបច្ចុប្បន្ន កូនៗពួកគាត់ អាចត្រូវគេអូសទាញឱ្យប្រើថ្នាំញៀន មិនអាចអប់រំបាន
ដូច្នោះពួកគាត់មានតែយកកូនទៅផ្ញើបងប្អូននៅឯស្រុកផ្សេង ឬយកទៅដាក់មណ្ឌលកុមារកំព្រាតែ
ម្តង ទើបជៀសវាងអន្តរាយនេះបាន៕

អត្ថបទ ៖ អារុណ


0 comments:

Post a Comment