Saturday, July 15, 2017

បែកធ្លាយសម្តេចតេជោ ហ៊ុន សែន ទៅមើលពលរដ្ឋរៀនបើកបររថយន្ត...

News New : បន្ទាប់ពីអ្នកលេងFacebook មួយចំនួនតូចនាំគ្នាប្រឌិតរឿងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានជំងឺធ្ងន់ធ្ងរ កំពុងតែសំរាកព្យាបាលនៅបរទេសនោះ ថ្មីៗនេះ សម្តេចតេជោ បានបង្ហោះឃ្លីបវីដេអូដោយបញ្ជាក់ថា សម្តេច កំពុងតែជិះឡាន ពិនិត្យមើល ស្ថានភាពទីក្រុងភ្នំពេញ ហើយនៅព្រឹកនេះដែរ សម្តេចតេជោ ក៏បានអញ្ជើញទៅមើលបងប្អូនប្រជា
ពលរដ្ឋ ដែលកំពុងរៀនបើកបរ នៅផ្លូវ ៦០ម៉ែត្រ (ក្បាលថ្នល់) រាជធានីភ្នំពេញ ។

តាមរយ:សកម្មភាពរបស់សម្តេចតេជោ ជាបន្តបន្ទាប់នេះ យើងវិនិច្ឆ័យបានថា អ្នកលេង Face book មួយចំនួនតូច ដែលបានបង្ហោះថា សម្តេចតេជោ មានជំងឺធ្ងន់ធ្ងរកំពុងសំរាកព្យាបាលនៅបរទេសគឺ
ជាការប្រឌិតព័ត៌មានមិនត្រឹមត្រូវ និងប្រមាថម៉ាក់ងាយអាយុជីវិតសម្តេចយ៉ាងធ្ងន់ធ្ងរណាស់ហើយ  មិនគួរបន្តធ្វើសកម្មភាពបែបនេះទៀតឡើយ។


អត្ថបទ ៖ អារុណ

0 comments:

Post a Comment