Tuesday, July 18, 2017

កញ្ញា រ៉ូហ្ស៊ែត ចៅសង្កាត់អូរចារ បក្សសង្គ្រោះជាតិ ចូលរួមប្រគេនទៀនវស្សាជាមួយឯឧ. ស សុខា

News New : បើយោងតាម Page Facebook ឈ្មោះ ( ស្ថាបនាដើម្បីខ្មែរ) បានសរសេរបង្ហោះ ខ្លឹមសារ ថា៖ ព្រឹកម៉ិញនេះនៅវត្តទួលដូនប៉ុក ក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កញ្ញា រ៉ូហ្ស៊ែត ចៅសង្កាត់អូរចារថ្មី មកពីគណបក្សសង្គ្រោះជាតិ ដែលបងប្អូនធ្លាប់ បានស្គាល់តាមរយ: Face book កន្លងមក បានចូលរួមក្នុងពិធី ប្រគេនទៀនវស្សាជាមួយលោក ស សុខា តំណាងរាស្ត្រគណបក្សប្រ ជាជនកម្ពុជា និងលោក ស រដ្ឋា ប្រធាន សសយក ខេត្តបាត់ដំបង ប្រកបដោយភាពស្និទ្ធស្នាល ក្រៃ លែង ។
Page នេះ បានបន្តទៀតថា ៖ កញ្ញា រ៉ូហ្ស៊ែត ពិតជាមនុស្សមានឈាមជ័រជាខ្មែរ មិនប្រកាន់ពីនិន្នាការ នយោបាយ អាចរួមបានទាំងបក្សសង្គ្រោះជាតិ និង បក្សប្រជាជនកម្ពុជា គួរឱ្យសរសើរមែន ។ ផ្ទុយ ពីអ្នកខ្លះ ប្រឆាំងដាក់ក្បាលដាច់កន្ទុយ រហូតដល់យកខ្មែរគ្នាឯងធ្វើជាសត្រូវទៅទៀត។ បើតាមការ វិភាគរបស់ (ស្ថាបនា ដើម្បីខ្មែរ) យល់ថា មូលហេតុដែលកញ្ញា រ៉ូហ្ស៊ែត ចូលរួមជាមួយតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា នាពេលនេះ គឺតាមពិតទៅកញ្ញាក៏យល់ដែរថា គណបក្សប្រជាជនកម្ពុជា គឺល្អ គ្រាន់តែមានបុគ្គលមួយចំនួនតូចប៉ុណ្ណោះ ដែលបានធ្វើទង្វើរមិនល្អ ហើយកញ្ញាក៏ប្រហែលជា ចង់ធ្វើសកម្មភាពបែបនេះជាមួយ គណបក្សប្រជាជនកម្ពុជា ពីមុនមកដែរ គ្រាន់តែពុំមានអ្នកណា ម្នាក់ផ្តល់ឱកាសឱ្យកញ្ញាប៉ុណ្ណោះ ទើបតែពេលនេះកញ្ញាមានឱកាសក៏ចូលរួមតែម្តង។

អត្ថបទ ៖ អារុណ
ប្រភព ៖ Page ស្ថាបនា ដើម្បីខ្មែរ

0 comments:

Post a Comment