Sunday, July 2, 2017

អំណោយឯឧ. ស សុខា មានផ្ទះ ១ខ្នង និងគ្រឿងបរិភោគមួយចំនួន ផ្តល់ជូនពលរដ្ឋស្រុកពាមជរ...

News New : ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រជូនបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន នៅព្រឹក ថ្ងៃទី២ ខែកក្កដា នេះ លោក ឈឹម ផាន់ណា ប្រធានក្រុមការងារ ស.ស.យ.ក. ខេត្តព្រៃវែង ចុះជួយ ស្រុកពាមជរ ជាតំណាង ឯកឧត្តម​ ស​ សុខា​ តំណាងរាស្រ្តមណ្ឌលព្រៃវែង​ និងជា អនុប្រធានសហ ភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំក្រុមការងារ និង ស.ស.យ.ក.​ ស្រុក រួមជាមួយបងប្អូនប្រជា ពលរដ្ឋ ជួយសាងសង់ផ្ទះ ១ខ្នង ជូនគ្រួសារក្រីក្រ ស្ថិតនៅក្នុងភូមិតាសូ​ ឃុំឬស្សីស្រុក ស្រុកពាមជរ និងនាំអំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនចាស់ៗ ៣២នាក់ ​ដែលម្នាក់ៗទទួលបាននូវ ក្រមា ១ និងថវិកា ៥០០០រៀល ព្រមទាំងរៀបចំជាអារហារសាមគ្គីជូនពួកគាត់ផងដែរ ហើយជាបន្ត ទៀត លោក ឈឹម ផាន់ណា ក៏បានចុះសួរសុខពលរដ្ឋ និងនាំយកអំណោយឯកឧត្តម ស សុខា និង លោកជំទាវ ជូនពលរដ្ឋមានជំងឺប្រចាំកាយ​ និងស្ត្រីមេម៉ាយ​ ចំនួន ២គ្រួសារថែមទៀត៕















អត្ថបទ ៖ អារុណ

0 comments:

Post a Comment