Monday, July 10, 2017

លោក សម រង្ស៊ី អ្នកដឹកនាំបែបដើមត្នោត , លោក កឹម សុខា អ្នកដឹកនាំបែបដើមឬស្សី !

News New : អ្នកណាក៏ដឹងដែរថា រហ័សនាម [បុរសផ្ការីកគ្រប់រដូវ] មានតែ ឯកឧត្តម គាត ឈន់ ទេ ក៏ប៉ុន្តែបើពិនិត្យឲ្យមែនទែន លោក កឹម សុខា ក៏មានរហ័សនាមថា [បុរសផ្ការីកគ្រប់រដូវ]ដែរ។ ដែល អាចនិយាយបានថា ជាបុរសផ្ការីកគ្រប់រដូវទី២ ។
១. ដើមឡើយលោក កឹម សុខា នៅគណបក្សលោកតា សឺន សាន បានឈរឈ្មោះជាប់ ជាតំណាង រាស្ត្រ ។ ផ្ការីកលើកទី១!

២. ក្រោមមកលោកងាកមកចូលរួមជាមួយគណបក្ស ហ្វ៊ុនស៊ិនប៉ិច សម័យសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ជាប្រធាន។ ជាបន្តបន្ទាប់ លោកបានតំណែងជាសមាជិកព្រឹទ្ធសភា ។ ផ្ការីកលើកទី២!

៣. បក្សហ្វ៊ុនស៊ុនប៉ិច រង្គោះរង្គើ! លោកបានចាកចេញ។ បន្ទាប់ពីចាកចេញពី ហ្វ៊ុនស៊ិនប៉ិច លោកក៏ បាន ទៅបើកអង្គការក្រៅរដ្ឋាភិបាលមានឥទ្ធិពលមួយគឺមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដោយក្ដាប់ តួនាទីជាប្រធាន។ ក្នុងសកម្មភាពជាអង្គការសង្គមស៊ីវិល លោក កឹម សុខា ចុះគ្រប់មូលដ្ឋាន គឺ ជួប​ប្រជាជន តាមរូបភាពធ្វើ វេទិកាសាធារណៈ យកមុខ ឬ យកប្រជាប្រិយភាព ដើម្បីសម្រេចផែនការ បន្ទាប់។ ផ្ការីកលើកទី៣!

៤. គោលដៅលោក កឹម សុខា ពិតជាបានសម្រេចគឺលោកបានបង្កើតជាគណបក្សមួយ ដាក់ឈ្មោះ ថា [គណបក្សសិទ្ធិមនុស្ស]។ ឈ្មោះបក្សនេះ ត្រូវគេមើលឃើញថា ដាក់ដើម្បីស៊ីកេរពីមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា ។ ការបើកបក្សដោយធ្វើសមាជយ៉ាងអធិកអធម ត្រូវមហាជនសន្និដ្ឋានថា មាន ភ្លើងខៀវពីគណបក្សប្រជាជនកម្ពុជា ។ ទោះយ៉ាងណា បក្សលោក កឹម សុខា នៅតែទទួលបានកៅ អីក្នុងរដ្ឋសភា។ ផ្ការីកលើកទី៤ !


៤. នៅពេលដែលបក្សលោក រួមបញ្ចូលជាមួយបក្ស លោក សម រង្ស៊ី ដាក់ឈ្មោះ បក្សសង្គ្រោះជាតិ លោក កឹម សុខា ក្លាយជាអនុប្រធានបក្ស បានតំណាងរាស្ត្រ និងបានតំណែងជាអនុប្រធានទី១ នៃ រដ្ឋសភា។ ឯលោក សម រង្ស៊ី អត់ ។ ផ្ការីកលើកទី៥!

៥. គិតមកដល់ពេលនេះលោក កឹម សុខា នៅតែជាតំណាងរាស្ត្រ ពិសេសបានក្លាយជាប្រធានបក្ស ពេញមុខពេញមាត់ ពេញច្បាប់ មានអំណាចដឹកច្រមុះលើក្រុមមនុស្សរបស់លោក សម រង្ស៊ី។ ផ្ការីក លើកទី៦!
ចំណែកឯលោក សម រង្ស៊ី ប្រធានបក្ស ក៏បាត់បង់ តំណាងរាស្ត្រ ក៏អត់ ។ សូម្បីតែជាសមាជិកបក្ស ក៏អត់ ទៀត។ ជាពិសេស បេក្ខភាពនាយករដ្ឋមន្ត្រី ក៏រលាយរលុត ព្រោះលែងជាសមាជិកបក្ស។

៦. ជារួម បរាជ័យលោក សម រង្ស៊ី ជាជោគជ័យរបស់លោក កឹម សុខា។ ជោគជ័យលោក កឹម សុខា ជាជោគជ័យយ៉ាងសម្បើម នៃមនុស្សរបស់លោក កឹម សុខា។ បរាជ័យលោក សម រង្ស៊ី  មិនមែនតែ លោកម្នាក់ទេគឺមនុស្សរបស់លោកក៏បរាជ័យយ៉ាងធ្ងន់ធ្ងរដែរ។ កំលាំងមនុស្សលោក សម រង្ស៊ី ក៏ស្ដី បន្ទោសមេខ្លួនផង បន្ទោសខ្លួនឯងផង ដែលរើសម្ចាស់ខុស ដូចលោក សម រង្ស៊ី ។
  
៧. ចំណុចអន់របស់លោក សម រង្ស៊ី មួយទៀតហាក់ដូចជា ប្រគល់ភរិយាខ្លួនឲ្យស្ថិតក្រោមការគ្រប់ គ្រងដឹកនាំរបស់លោក កឹម សុខា ។ លោក សម រង្ស៊ី ជាអ្នកដឹកនាំបែបដើមត្នោត គឺថាបើកាលណា ងាប់ដើម គ្មានកូនដុះបន្តវេននោះទេ។និយាយឲ្យចំ លោកមិនបានបណ្ដុះកូនៗអោយបន្តវេននយោ បាយ ពីលោកនោះទេ ។ ចំណែកលោក កឹម សុខា វិញ ជាអ្នកដឹកនាំបែបឫស្សី ពោលគឺ ពេលដែល ដើមចាស់ៗងាប់ ឬកាប់ប្រើប្រាស់ នៅតែដុះទំពាំង ក្លាយជាឫស្សីបន្ត។ និយាយអោយខ្លី លោក កឹម សុខា បានដាក់កូនស្រីក្នុងបក្សឲ្យចេះហែលទឹកផង និងមានអំណាចក្នុងទឹកហ្នឹងផង។ លោក សម រង្ស៊ី ទទេទៀត!

៨. មួយចំណុចចុងក្រោយ លោក សម រង្ស៊ី ធ្វើនយោបាយពីលើកំពូលភ្នំចុះមកជើងភ្នំ ឬអាចថាធ្វើ នយោបាយតាមលំនាំទឹកហូរពីខ្ពស់ចុះមកទាប ។ ផ្ទុយពីនេះ លោក កឹម សុខា គឺធ្វើនយោបាយ ពី ជើងភ្នំឡើងកំពូលភ្នំ រឺអាចនិយាយថា ធ្វើនយោបាយតាមលំនាំទឹកហូរពីទាបឡើងទីខ្ពស់។ លំបាក បន្តិចមែន តែជោគជ័យ ! ចំណែកលោក សម រង្ស៊ី ថ្វីបើចុះពីលើមកទាបស្រួល តែរមាលដួល ផ្កាប់ មុខឥតឈប់ ហើយបន្តិចទៀតសូម្បីតែរូបក៏គ្មាននៅលើផ្លាកគណបក្ស ពិសេសឈ្មោះរបស់លោក ក៏មិនអាចដាក់ជាឈ្មោះគណបក្សបានទៀតទេ។ ឥតល្ហែ!

សម្រួលអត្ថបទ ៖ អារុណ
ប្រភព ៖ SON

0 comments:

Post a Comment