Friday, July 21, 2017

មូលហេតុតែមួយគត់ ដែលគណបក្សប្រជាជន ផ្តាច់សម្ព័ន្ធភាពជាមួយបក្សខ្មែររួបរួមជាតិ

News New : លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា គណបក្ស ប្រជាជនកម្ពុជា បានសម្រេចផ្តាច់សម្ព័ន្ធភាពជាមួយគណបក្សខ្មែររួមរួមជាតិរបស់លោក ញឹក ប៊ុន ឆៃ ហើយ ។ ការផ្តាច់សម្ព័ន្ធនេះ ត្រូវបានអ្នកនាំពាក្យបក្សកាន់អំណាចថា មកគណបក្សរួបរួមជាតិ មានគំនិតងាករេទៅរកបក្សប្រឆំាង ។

ការប្រកាសផ្តាច់សម្ព័ន្ធភាពនេះ ត្រូវលោក សុខ ឥសាន អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា បាន ពន្យល់ពីអំពីគណបក្សសម្ព័ន្ធភាពតាមប្រព័ន្ធតេឡេក្រាម កាលពីថ្ងៃទី២០ កក្កដា ម្សិលម៉ិញនេះថា រវាងគណបក្សដែលគំាទ្ររាជរដ្ឋាភិបាល នៅក្នុងសង្គមប្រជាធិបតេយ្យសេរីពហុបក្ស គណបក្សតិច រឺច្រើនអាចចងសម្ព័ន្ធភាពជាមួយគ្នាបាន អាស្រ័យលើឆន្ទៈ និងមានកម្មវិធីដូចគ្នារឺប្រហាក់ប្រហែល គ្នា ដោយឈរលើគោលការណ៍គាំទ្រគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ។ លោកបញ្ជាក់ថា « នៅពេល គណបក្សណាមួយ ក្នុងសម្ព័ន្ធភាពបានឈ្នះឆ្នោត បង្កើតរាជរដ្ឋាភិបាល ដើម្បីលើកទឹក ចិត្តដល់ដៃគូក្នុងសម្ព័ន្ធភាពរាជរដ្ឋាភិបាលនៃគណបក្សដៃគូអាចតែងតាំងមន្ត្រីមួយចំនួនរបស់បក្ស  ដៃគូក្នុងសម្ព័ន្ធភាពនោះ ទៅក្នុងជួររាជរដ្ឋាភិបាលលើមូលដ្ឋាន នៃការរក្សា និងមានការស្មោះត្រង់ ជាមួយដៃគូក្នុងសម្ព័ន្ធភាពដដែល»។ លោកបន្តថា ប៉ុន្តែក្នុងករណីនៅពេលណាមួយភាគីក្នុងសម្ព័ន្ធ ភាព សម្តែងនូវការក្បត់សម្ព័ន្ធភាពងាកចេញពីសម្ព័ន្ធភាពទៅស្នេហាជាមួយបក្សប្រឆាំងនោះ គឺចាំ បាច់មន្ត្រីដែលបានតែងតាំងនៅក្នុងជួររាជរដ្ឋាភិបាល ត្រូវតែរំសាយចេញមិនអាចរក្សាទុកអោយស៊ី ប្រាក់បៀវត្សរ៍របស់រាជរដ្ឋាភិបាល ហើយប្រឆាំងនឹងរាជរដ្ឋាភិបាលបានទេ ។ នេះគឺជា លក្ខន្តិក: នៃ សម្ព័ន្ធភាពរវាងគណបក្សនយោបាយ និង គណបក្សនយោបាយ ដែលមិនអាចលើកលែងឱ្យបាន ជាដាច់ខាត ។ លោក សុខ ឥសានបានបញ្ជាក់ ថ្ងៃទី២១ កក្កដា ឆ្នាំ២០១៧ នេះទៀតថា «ពិតហើយ យើងបានប្រកាសផ្តាច់សម្ព័ន្ធជាមួយគណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ ហើយ។បាទ យើងបានផ្តាច់សម្ព័ន្ធហើយ គាត់បានក្បត់សម្ព័ន្ធភាព ដូចអ្វីដែលខ្ញុំសសេរខាងលើថា បើកាលណា ភាគីណានៅក្នុងសម្ព័ន្ធភាពហើយក្បត់សម្ព័ន្ធភាពអញ្ចឹង គណបក្សកាន់អំណាច នៅក្នុងសម្ព័ន្ធភាព ផ្តាច់ហើយ លុបចោលមន្ត្រីដែលជាសម្ព័ន្ធភាព នៅក្នុងសម្ព័ន្ធនោះចេញ ។ ដូចអ្វីដែលខ្ញុំ និយាយ អ៊ី ចឹងគឺមិនអាចឲ្យគាត់ស៊ីប្រាក់រាជរដ្ឋាភិបាល ហើយបំរើបក្សប្រឆំាងទេ។ អាហ្មឹងមិនអាចទុកបានទេ គឺត្រូវតែលុបចេញហើយ »។
 

យ៉ាងណាក្តី អ្នកនាំពាក្យគណបក្សកាន់អំណាច ក៏មិនអាចប្រាប់ពីមន្ត្រីមកពីគណបក្សរបស់លោក ញឹក ប៊ុនញៃ ចំនួនប៉ុន្មាននោះទេ ។ ប៉ុន្តែលោកថា លុបឈ្មោះតែអ្នកដែលកំពុងនៅក្នុង គណបក្ស របស់លោក ញឹក ប៊ុនឆៃ តែប៉ុណ្ណោះ ។ ឯមន្ត្រីរបស់លោក ញឹក ប៊ុនឆៃ មួយចំនួនមិនដឹងរឿងនោះ ទេ ប៉ុន្តែបញ្ហានោះមកពី លោក ញឹក ប៊ុនឆៃ ប្រធានគណបក្ស បានដើរខុសនយោបាយ ងាកទៅរក បក្សប្រឆាំង។ លោកថា មូលហេតុដែលរាជរដ្ឋាភិបាលស្នើតែងតាំងរដ្ឋលេខាធិការ ឬអនុរដ្ឋលេខា ធិការនៅតាមក្រសួងស្ថាប័ននោះមកពីមានការយោគយល់ពីសម្ព័ន្ធភាពរវាងគណបក្សកាន់អំណាច និងគណបក្សរបស់លោក ញឹកប៊ុនឆៃ ពីមុនបានគំាទ្រពីគោលនយោបាយរបស់គណបក្សប្រជាជន កម្ពុជា។ លោកគូសបញ្ជាក់ថា« បើគាត់ងាកទៅរកបក្សប្រឆាំងហើយទុកធ្វើអីអោយគាត់ទៅធ្វើ ការ មួយបក្សប្រឆាំងទៅ អាហ្មឹងមានតែរឿងប៉ុណ្ណឹងតាស!»។

អត្ថបទ ៖ ចំណាន (៤)

0 comments:

Post a Comment