Thursday, July 20, 2017

គណបក្សសង្គ្រោះជាតិ កំពុងជួបហានិភ័យផ្នែកហិរញ្ញវត្ថុ ព្រោះត្រូវធ្វើការផ្លាស់ប្តូរ...

News New : មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ  បានឲ្យដឹងថា ដើម្បីគោរពតាមច្បាប់វិសោធន កម្មច្បាប់គណបក្សនយោបាយ ដែលនឹងត្រូវដាក់ឲ្យអនុវត្តក្នុងរយៈពេលឆាប់ៗខាងមុខនេះ គណ បក្សសង្គ្រោះជាតិ បានចាប់ផ្តើមផ្លាស់ប្តូរស្លាកសញ្ញាគណបក្សចាស់ដែលមានរូបលោក សម រង្ស៊ី ចាប់ដៃជាមួយលោក កឹម សុខា ហើយ ដោយដាក់ជំនួសវិញរូបព្រះអាទិត្យរះ និង ពាក្យស្លោកមក វិញ ។ ប៉ុន្តែការដាក់ស្លាកសញ្ញាបក្សនេះ បានជួបហានិភ័យហិរញ្ញវត្ថុផងដែរ ។

លោក ម៉ៅ មុនីវណ្ណ សមាជិកសភាគណបក្សសង្គ្រោះជាតិ មណ្ឌលកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែ កក្កដា ដើម្បីគោរពច្បាប់គណបក្សសង្គ្រោះជាតិ បានចាប់ផ្តើមដករូបសញ្ញាគណបក្សដែលមានរូប លោក សម រង្ស៊ី ចាប់ដៃជាមួយលោក កឹម សុខា បណ្តើរៗហើយនៅតាមបណ្តាលខេត្តមួយចំនួន។ លោក ម៉ៅ មុនីវណ្ណ បានបញ្ជាក់ថា«ធម្មតាតាមច្បាប់ ដែលគេអនុម័តហើយ នៅក្នុងនឹងយើងត្រូវតែ អនុវត្តច្បាប់ដែលរដ្ឋសភាអនុម័ត។ អីចឹងយើងត្រូវធ្វើយ៉ាងណាស្របទៅច្បាប់នេះ ហើយយើងបាន ត្រៀម និងបានដកបណ្តើរៗហើយនូវស្លាកសញ្ញាដែលមានរូបរបស់លោក សម រង្ស៊ី ចាប់ដៃជាមួយ លោក កឹម សុខា ហើយ » ។ ខណៈពេលសេចក្តីស្នើ វិសោធនកម្មច្បាប់គណបក្សនយោបាយ ដែល តម្រូវឲ្យគណបក្សនយោបាយកុំឲ្យជាប់ពាក់ព័ន្ធរឺឃុបឃិតជាមួយទណ្ឌិតដើម្បីប្រយោជន៍ខ្លួន ដែល នឹងត្រូវដាក់អនុវត្តនៅពេលខាងមុខឆាប់ៗនេះ លោក ម៉ៅ មុនីវណ្ណ បានគូសបញ្ជាក់ថា « យើងបាន នឹងធ្វើតាមអ្វីដែលច្បាប់ដែលឲ្យយើងអនុវត្ត»។ សម្រាប់ដកស្លាកសញ្ញាគណបក្ស ដើម្បីគោរពតាម ច្បាប់នេះដែរលោក ម៉ៅ មុនីវណ្ណ បានឲ្យដឹងថា គណបក្សសង្គ្រោះជាតិ  ក៏បានជួបហានិភ័យហិរញ្ញ វត្ថុ ផងដែរ។ ដោយលោកបានបញ្ជាក់ថា « ជាធម្មតាទេ យើងនឹងជួបបញ្ហាថវិកា យើងនឹងចំណាយ ថវិកាក្នុងការធ្វើស្លាកសញ្ញាថ្មី ដើម្បីជំនួសស្លាកសញ្ញាចាស់រាប់ម៉ឺនស្លាក់។ ថវិកានោះនឹងបានមកពី ការរៃអង្គាសគ្នា ព្រោះថាបក្សសង្គ្រោះជាតិបានមានការគាំទ្រពីពលរដ្ឋ»។លោកថា គណបក្សរបស់ លោក មានពេលបីខែ សម្រាប់ផ្លាស់ប្តូរស្លាកសញ្ញាគណបក្សចាស់ ដាក់ស្លាកសញ្ញាថ្មី  រយៈពេលបី ខែក្រោយ ច្បាប់ចូលជាធរមាន ។ ចំពោះការចំណាយលើការធ្វើស្លាកសញ្ញាថ្មី លោក ម៉ៅ មុនីវណ្ណ មិនបានឲ្យដឹងថា ចំនួនប៉ុន្មាននោះទេ ។ គ្រាន់តែលោកថា ស្លាកសញ្ញា ដែលធ្វើ មានតម្លៃមួយការ៉េ ជាង២ដុល្លារអាមេរិក ហើយស្លាកសញ្ញាធំមានទំហំទៅដល់ ៣ ទៅ៥ការ៉េ ក្នុងមួយចំហៀង។ ដូច្នេះ នៅក្នុងប្រទេសកម្ពុជា ស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ មានរាប់ម៉ឺនស្លាក  ដែលនឹងត្រូវផ្លាស់ប្តូរ ហើយត្រូវចំណាយលុយរាប់ម៉ឺនលាន់ដុល្លារទៀត។ លោក ម៉ៅ មុនីវណ្ណ បានឲ្យដឹងថា ស្លាកសញ្ញា ដែលត្រូវដាក់ថ្មីនោះ មានរូបសញ្ញាព្រះអាទិត្យ និងពាក្យស្លោក ។ ប៉ុន្តែគណបក្សមិនទាន់កំណត់ថា យកពាក្យស្លោកណាមួយច្បាស់ទេ ។ ចំណែកឯរូបលោក កឹម សុខា ចាប់ដៃជាមួយលោក សម រង្ស៊ី ត្រូវដកចេញ។ លោកគូសបញ្ជាក់ថា « យើងយករូបសញ្ញាថ្មី មានព្រះអាទិត្យរះ ។  ចំណែកអក្សវិញ យើងអាចដាក់ជាសារនយោបាយរំលិចដោយពាក្យស្លោកវិញ។ ប៉ុន្តែមិនទាន់សម្រេចទេ គឺនៅថ្ងៃទី ២៤ កក្កដាខាងមុខនេះ គណៈកម្មនាយក នឹងបើកកិច្ចប្រជុំសម្រេច»។ សំរាប់ស្លាកសញ្ញាគណបក្ស ដែលមានរូប លោក សម រង្ស៊ី មន្ត្រីជាន់ខ្ពស់គណបក្សប្រឆំាង រូបនេះ បានអះអាងថា គណបក្សនឹង ធ្វើការផ្លាស់ប្តូរនៅទូទំាងប្រទេស។ លោកថា៖ «យើងបានចាប់ផ្តើមកដករូបសញ្ញារបស់លោក សម រង្ស៊ី ហើយយើងមានរយៈពេលបីខែសំរាប់ផ្លាស់ប្តូរ។ យើងបានផ្តល់អាទិភាពដល់ថ្នាក់ខេត្តនិមួយៗ សម្រាប់ធ្វើផ្លាស់ប្តូរ ហើយពេលនេះចាប់ផ្តើមបណ្តើរៗហើយ! »៕

អត្ថបទ ៖ ចំណាន (៣)

0 comments:

Post a Comment