Monday, July 24, 2017

ផ្លូវលំ ១ខ្សែ ក្នុងឃុំព្រែកអំបិល ស្រុកស្អាង ត្រូវអភិបាលខេត្តកណ្តាល រុញឱ្យមេឃុំបក្សប្រឆាំង ធ្វើ...

News New : ផ្លូវមួយខ្សែដែលស្ថិតនៅក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល បានបន្តខូចខាត យ៉ាងដំណំ ត្រូវបានលោកអភិបាលខេត្តកណ្តាល និងក្រុមគណៈពង្រឹងឃុំ បានអះអាងថា  ពួកគាត់ មិនធ្វើឲ្យប្រជាពលរដ្ឋនោះទេ។ប៉ុន្តែកន្លងមកគណៈពង្រឹងឃុំនេះ ធ្លាប់បានអះអាងថា ធ្វើឲ្យក្រោយ បោះឆ្នោតឃុំ សង្កាត់ ។ ផ្ទុយទៅវិញ គណៈពង្រឹងរួបនេះថា មិនធ្វើឲ្យនោះទេ ។

លោក អោក បូរ៉ា គណៈពង្រឹងឃុំព្រែកអំបិល បានឲ្យដឹងនៅថ្ងៃទី២៥ ខែកក្កដា ថា លោក មិនធ្វើផ្លូវ នេះឲ្យប្រជាពលរដ្ឋនោះទេ ព្រោះថា ប្រជាពលរដ្ឋមិនបានបោះឆ្នោតជូនលោក ។ លោកថា « ផ្លូវលំ នេះ ខ្ញុំមិនមានគម្រោងធ្វើឲ្យទេ ព្រោះថាពូកព្រែកអំបិលមិនបានបោះឆ្នោតឲ្យCPP។ អត់ទាន់ដឹងទេ ទុកឲ្យមេឃុំថ្មី គេធ្វើចុះ ព្រោះថាមេឃុំថ្មី សន្យាជាមួយគេ អីចឹងទុកអោយគាត់ធ្វើចុះ»។ យ៉ាងណាក្តី លោក អោក បូរ៉ា បានឲ្យដឹងបន្តទៀតថា បញ្ហាផ្លូវនេះ លោករងចាំក្រោយថ្ងៃ៣០ កក្កដា ឆ្នាំ២០១៧ ក្រោយពីជួបសម្តេចតេជោ ហ៊ុន សែន ទើបយើងមានគម្រោងយ៉ាងណា? អីចឹងយើង អភិវឌ្ឍន៍មួយ ចំនួន ទុកឲ្យមេឃុំថ្មី ។ ជាមួយគ្នានោះដែរ លោក អោក បូរ៉ា បានអះអាងថា លោកជាអ្នកទ្រទ្រង់ឃុំ ព្រែកអំបិល ដោយមិនមែនជា អ្នកចាត់ចែងឃុំនេះទេ ។ លោកបានសួរទៅថ្នាក់លើ ព្រោះថា ហួស ដៃគ្រប់គ្រងរបស់លោក ។ លើកឡើងស្រដៀងគ្នានោះដែរ លោក ម៉ៅ ភិរុន អភិបាលខេត្តកណ្តាល បានឲ្យដឹងថា លោកមិនធ្វើទេ ព្រោះថាថវិកា ស្ថិតលើកការគ្រប់គ្រងរបស់ឃុំនិមួយៗ ។ លោកអភិ បាលខេត្តបញ្ជាក់ថា« មេឃុំ នឹងហើយជាអ្នកមានលុយធ្វើផ្លូវលំនឹង ខេត្តធ្វើផ្លូវខេត្ត ។ ឃុំ គឺ គេមាន លុយគេប្រាក់ ៥០ម៉ឺនដុល្លារគេមិនធ្វើទៅ»។ យ៉ាងណាក្តីទំាងលោកអភិបាលខេត្ត និងគណៈពង្រឹង ឃុំព្រែកអំបិល បានដាក់បន្ទុក ទៅមេឃុំដែលជាប់ថ្មី មកពីគណបក្សសង្គ្រោះជាតិ ត្រូវតែធ្វើឲ្យ។

ចំពោះករណីនេះដែរ News New មិនអាចទាក់ទង និងមេឃុំព្រែកអំពិលថ្មី មកពីគណបក្សសង្ក្រោះ ជាតិ ដើម្បីបំភ្លឺនោះទេ ។ ប៉ុន្តែបើតាមថ្នាក់ដឹកនំាគណបក្សនេះ ចំពោះករណីការផ្តល់លុយ ៥០ម៉ឺន ដុល្លារក្នុងមួយឆ្នាំ ដែលជាគោលនយោបាយនោះ គឺ អនុវត្តនៅពេលដែលជាប់ឆ្នោត ធ្វើជានាយក រដ្ឋមន្ត្រី ។

ពលរដ្ឋ ដែលរស់នៅក្នុងឃុំខាងលើ សុំមិនបញ្ចេញឈ្មោះបាននិយាយថា គាត់បានចូលស្តាប់ក្នុង កិច្ចប្រជុំជាមួយគណៈពង្រឹងឃុំ កាលពីមុនបោះឆ្នោតថា គាត់នឹងធ្វើផ្លូវអោយ ទោះបីលទ្ធផលបោះ ឆ្នោតយ៉ាងក៏ដោយ ។ ប៉ុន្តែរហូតមកដល់ពេលនេះ ការសន្យានោះ ដូចជាស្ងាប់មិនឃើញ គាត់ធ្វើ នោះទេ ។ ពលរដ្ឋដដែល បានបន្ថែមថា ថ្នាក់ដឹកនាំ គួរតែគិតពីជីវភាពប្រជាពលរដ្ឋ ពិសេសនោះ ការធ្វើផ្លូវ ស្ពាន ប្រឡាយទឹក បញ្ហាតម្លៃកសិផល និង ជួយរកទីផ្សារជូនប្រជាពលរដ្ឋ ទើបពលរដ្ឋ គំាទ្រ និង ស្រឡាញ់ពេញចិត្ត ដោយជៀសវាង និយាយហើយ មិនធ្វើ ។ គាត់បន្ថែមថា នៅពេល ភ្លៀងម្តងៗ ផ្លូវនេះពិបាកធ្វើដំណើរណាស់ ដោយសារទឹកភក់ជ្រំ និងរអិលជាខ្លាំង ។ ជាងនេះ កូន របស់គាត់ ពិបាកធ្វើដំណើរទៅសាលារៀនណាស់ ។ ប្អូនប្រុសឈ្មោះ សីហា បាននិយាយថា ពល រដ្ឋ សម័យនេះ គាត់ដឹងច្បាស់ និងឃើញច្បាស់ហើយថា អ្នកណាធ្វើ អ្នកណាមិនធ្វើនោះ តែផ្ទាល់ ភ្នែកផ្លូវនេះ មិនព្រមធ្វើឲ្យសោះ ។ គាត់មានដឹងច្បាស់ថា អ្វីដែលពលរដ្ឋចង់បាន ហើយគាត់នៅតែ មិនព្រមផ្តល់ឲ្យពលដ្ឋទៀត។

យោងតាមសំណើររបស់លោក ឃុត ខុន អតីតមេឃុំព្រែកអំបិល ដាក់សំណើរអភិបាលស្រុកស្អាង និងអភិបាលខេត្តកណ្តាល បានឲ្យដឹងថា ផ្លូវលំ ដែលពលរដ្ឋនាំគ្នាធ្វើទំាងយប់ទំាងថ្ងៃចូលឆ្នាំនោះ ស្របតាមមាត់ស្ទឹងព្រែកអំបិល ស្ថិតនៅក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ឆ្លងតាក់ភូមិ ចំនួន ៦ មានប្រវែងជាង ១០គីឡូម៉ែត្រ (១០៥០០ម៉ែត្រ) និងមានទទឹង ៨ម៉ែត្រ មានផ្ទះពលរដ្ឋ រស់ នៅអមចំនួន ១ ៩៥៣គ្រួសារ ស្មើនឹង ៨ ៨៦១នាក់ ។ ផ្លូវនេះត្រូវបានធ្វើដំណើរយ៉ាងមមាញឹញ និង ដឹកជញ្ជូនឆ្លង់កាត់ពីរថយន្តជាច្រើន ។ ផ្លូវមួយខ្សែនេះ មានបញ្ហាប្រឈមច្រើន ដូចជា ហ៊ុយដីខ្លាំង ខូចស្ទើរតែទំាងស្រុង ពេលភ្លៀងធ្លាក់ខ្លាំង ពិបាលធ្វើដំណើរឆ្លងកាត់ណាស់។

សួមជម្រាបថា នៅថ្ងៃចូលឆ្នាំប្រជាពលរដ្ឋ និងតាៗ ជាច្រើនាក់ បាននាំគ្នាធ្វើផ្លូវនេះ ដោយទិញថ្ម ល្អិត មកចាក់កន្លែងជង្ហុក ពិបាកដំណើរ ដោយរៃអង្គាសថវិការពីអ្នកធ្វើដំណើរ និងពលរដ្ឋនៅក្នុង ភូមិ ដើម្បីទិញថ្មមកចាក់ ៕



អត្ថបទ ៖ ចំណាន (៨)


0 comments:

Post a Comment