Monday, July 24, 2017

៣ប្រទេស ដែលខ្មែរមិនទាន់បានបញ្ជូនពលករទៅធ្វើការ បើទោះមានកិច្ចព្រមព្រៀងហើយក៏ដោយ...

News New : ទោះបីជាបានព្រមព្រៀងគ្នាក្នុងការទទួលលយកកំលាំងពលករពីប្រទេសកម្ពុជាយ៉ាង ណាក្តី រហូតមកមកដល់ពេលនេះ កម្ពុជា គឺមិនទាន់បានអនុវត្ត នៃការបញ្ជូននោះទេ។ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា កម្ពុជាបានបញ្ជូន កំលាំង ពលករ ទៅបំរើការងារ នៅប្រទេសនានា លើកពិភពលោក មានចំនួន ៥ ប្រទេស ដើម្បីរកស្វែងរក ប្រាក់ចំណូលមកផ្តត់ផ្គង់គ្រួសារ។ លោកបានឲ្យដឹងនៅថ្ងៃទី២៤ កក្កដានេះថា បច្ចុប្បន្នកម្ពុជាយើង បានបញ្ជូលកំលាំងពលករ ទៅបំរើការងារនៅក្រៅប្រទេស ជាង ១លាននាក់ ក្នុងចំណោមប្រទេស ចំនួន៥ ហើយប្រទេស ៣ទៀត មិនទាន់អនុត្តនោះទេ។ អ្នកនាំពាក្យក្រសួងការងារថា សព្វថ្ងៃយើង មានពលករ ចេញទៅបម្រើការងារនៅប្រទេស ថៃ កូរ៉េ ម៉ាឡេស៊ី ជប៉ុន និង សឹង្ហបុរី ។ យើងមានចុះ កិច្ចព្រមព្រៀងជាមួយប្រទេសអារ៉ាប់ប៊ីសាអូឌីត គូវ៉េត និងកាតា ប៉ុន្តែយើងមិនទាន់អនុវត្ត ។ វិស័យ ដែលបងប្អូនទៅធ្វើគឺមាន " រោងចក្រ កសិកម្ម សំណង់ សេវាកម្ម"។
 

ចំពោះការបញ្ជូនកំលាំងពលករ ទៅបំរើការងារនៅក្រៅប្រទេសនោះ ត្រូវបាន លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងក្នុង បណ្តាញ សង្គមហ្វេសប៊ុក ផ្ទាល់ខ្លួនថា រាជរដ្ឋាភិបាលនៅតែបន្តអនុវត្តគោលនយោបាយ ចំណាកស្រុកដោយសុវត្ថិភាព និង ស្របច្បាប់ ។ លោកបន្តថា បច្ចុប្បន្នមានបងប្អូនពលករខ្មែរ នៅក្រៅប្រទេសជាង ១លាននាក់ នៅ ប្រទេសថៃ មាន ១លាន ៥ម៉ឺននាក់ ទទួលបានប្រាក់ឈ្នួល ៣០០បាតក្នុងមួយថ្ងៃ និងនៅ ប្រទេស នានា ទៀតដូចជា ៖ ជប៉ុន កូរ៉េ ម៉ាឡេស៊ី និង សឹង្ហបុរី ហើយកន្លងមក ទទួលបានចំណូលជាមធ្យម ប្រហែលជិត ២ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ។ លោកបញ្ជាក់ថា « ពលករយើងទទួលបាន ការបណ្ដុះបណ្ដាលជំនាញ ព្រមទាំងទទួលបានអត្ថប្រយោជន៍ផ្សេងទៀត ហើយពេលត្រឡប់ ទៅ វិញ ។ បងប្អូនពលករ គឺជា ធនធានមនុស្ស ដែលមានជំនាញខ្ពស់ ដើម្បីកសាងប្រទេស តាមរយះ ការងារនៅក្នុងស្រុកយើង។ ទាំងនេះ គឺកើតចេញពីទំនាក់ទំនងការទូតល្អ រវាងកម្ពុជា - ជាមួយនឹង បណ្តាលប្រទេសទំាងនោះ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ និង បានជុំរុញ កិច្ចសហ ប្រតិបត្តិការលើគ្រប់វិស័យដែលមានប្រយោជន៍សម្រាប់ការអភិវឌ្ឍ »។ លោករដ្ឋមន្ត្រី ក៏បានលើក ឡើងទៀតថា ពលករយើងចាប់ផ្តើមពីប្រព័ន្ធបណ្តុះបណ្តាលជំនាញ ដែលធ្វើការមានប្រាក់ចំណូល ខ្ពស់ លក្ខណបញ្ជូនពលករ និងការជ្រើសរើស និងបញ្ជូនពលករ គឺធ្វើឡើងតាមប្រព័ន្ធ MOU ដែល មានភាពស្របច្បាប់ តម្លាភាព និងសុវត្ថិភាព ដែលរក្សាលក្ខ័ណការងារល្អ ហើយហានិភ័យ ការងារ នានា ដែលកើតឡើងជាយថាហេតុ នឹងត្រូវបានដោះស្រាយតាមច្បាប់។ ជាមួយគ្នានោះដែរ លោក រដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា ជារួមការធ្វើចំណាកស្រុកជាបញ្ហាសាកល ដែលប្រទេស ជាច្រើន បាន និងកំពុងផ្តល់លទ្ធភាពដល់ពលកររបស់ខ្លួន ទៅធ្វើការនៅក្រៅប្រទេស ដើម្បីអាចទទួលបាន នូវប្រាក់ចំណូលខ្ពស់ ក្នុងការទ្រទ្រង់ជីវភាព ព្រមទាំងការដកយកបទពិសោធន៍ និងជំនាញវិជ្ជាជីវៈ ដែលអាចឱ្យពួកគេរកការងារធ្វើ ឫបើកអាជីវកម្មផ្ទាល់ខ្លួន បានបន្ទាប់ពីការវិលត្រឡប់មក ប្រទេស ខ្លួនវិញ៕


អត្ថបទ ៖ ចំណាន (៦)

0 comments:

Post a Comment