Tuesday, July 25, 2017

ការប្រើប្រាស់ «អក្សរជាតិ» ក្នុងហ្វេសប៊ុក កំពុងតែបង្កភាពច្របូកច្របល់ដល់កូនខ្មែរ...

News New : អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើនិយាយពី«ជាតិ» ផ្ដើម ចេញពីកត្ដាច្រើនយ៉ាង ក្នុងនោះអ្វីសំខាន់កំណត់ជាគោលនោះគឺ « អក្សរ » នេះឯង ។ ឧទាហណ៍ ៖ ព្រះរាជាណាចក្រកម្ពុជាយើង បើនិយាយពីជនជាតិខ្មែរយើង ដែលបានរស់នៅលើទឹកដីសុវណ្ណភូមិ យើងនេះ គឺមានតំាងពីរាប់ពាន់ឆ្នាំមុនគ.ស.មកម៉្លេះ។ ប៉ុន្ដែបើនិយាយពីប្រវត្ដិសាស្រ្ដស្ដីពីការកកើត រដ្ឋ គេកំណត់លើភស្ដុតាង អក្សរសិលាចារឹកចាស់ជាងគេK.600 នាស.វ.ទី៦នេះឯង។នេះហើយ ជា គុណតម្លៃ « អក្សរ » របស់ជាតិនីមួយៗ ក្នុងលោក ។ បច្ចុប្បន្ន បើពិនិត្យអំពីប្រភពឯកសារ ដែលប្រើ អក្សរ និងផ្សព្វផ្សាយយ៉ាងផុលផុសនោះ គឺមាន ៖ សៀវភៅ ទស្សនាវដ្ដី និង កាសែត ជាដើម ។ ក្នុង ចំណោមប្រភពឯកសារទំាងនេះទៀតសោត ដោយស្របនឹងបច្ចេកវិជ្ជាពិភពលោកមានការរីក ចំរើនផងនោះ អ្វីដែលយើងសង្កេតឃើញមានអ្នកប្រើប្រាស់ នឹងអានច្រើនជាងគេគឺបណ្ដាញសង្គម ហ្វេសប៊ុក ។ តែក្នុងនោះក៏មានអ្នកលេង និងប្រើប្រាស់ហ្វេសប៊ុកខ្លះ បាន និងកំពុងសរសេរ « អក្សរ ជាតិ» ហាក់បង្កនូវភាពយ៉ាងអនាធិបេយ្យផងដែរ។ ឧទាហណ៍៖ពាក្យថា«ខ្ញុំ» គេនំាគ្នាសរសេរ«ញុម , ញុំ,ញេម» ជាដើម។ ចំពោះពាក្យខុសឆ្គងទំាងនេះ ហាក់កំពុងក្លាយជាទីពេញនិយម នឹងស្ទើរក្លាយ ជាទម្លាប់សម្រាប់អ្នកលេងហ្វេសប៊ុក សព្វថ្ងៃនេះ។ នេះគឺគ្រាន់តែបង្ហាញជ្រុងដ៏តូចមួយតែប៉ុណ្ណោះ អំពីភាពច្របូកច្របល់ក្នុងសង្គម ។ លោក រត្ន័ សណ្ដាប់ ក៏បន្ដថា ចំពោះមូលហេតុនៃការប្រើ «អក្សរ ជាតិ»ក្នុងហេ្វសប៊ុក បង្កនូវភាពច្របូកច្របល់បែបនេះ ក៏ព្រោះថា អ្នកសរសេររឺអ្នកផ្ដល់ព័ត៌មាន ក្នុង បណ្ដាញទំាងនេះ គឺ ចម្រុះដោយមនុស្សគ្រប់ជំពូកជាអាទិ៍ ៖ ចាប់ពីអ្នកស្រាវជ្រាវធំៗ រហូតមកដល់ អ្នកត្រឹមចេះអាន ឬ សរសេរបន្ដិចបន្ដួច ក៏អាចមានតួនាទីធ្វើជា អ្នកផ្ដល់ព័ត៌មានឲ្យសង្គម បានផង ដែរ។ បានន័យថា ចំពោះអ្នកផ្ដល់ព័ត៌មាន ក្នុងហ្វេសប៊ុក  ពុំចំាបាច់រៀនជ្រៅជ្រះ ក៏បានដែរ ។ ត្រង់ ចំណុចនេះ ខុសពីអ្នកសរសេរសៀវភៅ កាសែត ឬអ្នកស្រាវជ្រាវផ្សេងៗទៀត គឺ ទាមទារឲ្យមនុស្ស​មានការអប់រំខ្ពស់ ទើបអាចធ្វើជាអ្នកផ្ដល់ព័ត៌មាន ដល់សង្គមបាន ។ ជាសរុបលោក បានបញ្ជាក់ថា បើទោះជាយ៉ាងណាក្ដី ក៏យើងពុំគួរធ្វេសប្រហែស ឬបណ្ដែតបណ្ដោយនូវអ្វីដែលខុស រួចយើងពុំនំា គ្នាខិតខំកែតម្រូវនោះទេ។ បានសេចក្ដីថា បើយើងទុកយ៉ាងដូច្នេះគឺប្រាកដណាស់ យើងកំពុងនំាគ្នា ដឹកដៃឲ្យកូនចៅយើងវង្វេង និងដើរផ្លូវខុស ។ បើហេតុនេះ ដើម្បីបង្ហាញពីការស្រលាញ់ជាតិ មោទ នភាពជាតិ គួរខេមរជនខ្មែរទំាងប្រុសទំាងស្រី ត្រូវស្វែងយល់ និងលើកអំពីគុណតម្លៃ «អក្សរជាតិ» របស់ខ្លួន ដោយផ្ដើមចេញពីបុគ្គលយើងម្នាក់ៗ ព្រោះថា «អក្សរ ជាគូនិងជាតិ»៕



អត្ថបទ ៖ ចំណាន (៩)

0 comments:

Post a Comment