Thursday, July 13, 2017

លោក ស សុខា បង្ហាញពីគោលបំណង នៃការបោះជំរុំយុវជនសន្តិភាពឋានសួគ៌បូកគោ ២០១៧

News New : កម្មវិធី បោះជំរុំយុវជនសន្តិភាពឋានសួគ៌បូកគោ ២០១៧ ដឹកនាំដោយលោក ស សុខា អនុប្រធាន សហភាពសហព័ន្ធយុវជន កម្ពុជា និង លោកស្រី បានចាប់ផ្តើមប្រព្រឹត្តហើយ នៅល្ងាច ថ្ងៃទី១៣ ខែកក្កដា នេះ នៅរមណីយដ្ឋានឋានសួគ៌បូកគោ ដែលមានយុវជនចូលរួមជាង ៣០០នាក់ មកពីខេត្តព្រៃវែង ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តកំពត ។
បើតាមលោក ស សុខា បានបញ្ជាក់ថា ការបោះជំរុំយុវជនសន្តិភាពឋានសួគ៌បូកគោ ២០១៧ នេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កើតឳកាសអោយស្គាល់គ្នា បង្កើនទំនាក់ទំនង និងបង្កើត អនុ ស្សាវរីយ៍ឲ្យចងចាំគ្នា ពិសេសរឹត​ចំណង​ទាក់​ទង​គ្នា​ ក្នុង​ករណី ​ដែល​ស្គាល់​គ្នារួចហើយ ។ ក៏ដូចជា ផ្លាស់​ប្ដូរចំណេះដឹង បទពិសោធន៍ វប្បធម៌ស្វែងយល់អំពីការបោះជំរុំ និង សិក្សាស្វែងយល់ពីតំបន់ រមនីយដ្ឋានភ្នំបូកគោ ចំពោះបងប្អូនដែលមិនធ្លាប់បានមក ផងដែរ។

សូមបញ្ជាក់ថា ៖ កម្មវិធីនេះ ប្រព្រឹត្តទៅមានរយ:ពេល ៣ថ្ងៃ គឺចាប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកក្កដា 
ឆ្នាំ២០១៧ ៕




























អត្ថបទ ៖ ទូច វណ្ណ :

0 comments:

Post a Comment