Thursday, July 27, 2017

មហាជនស្នើឱ្យលោក ផែង វណ្ណ: បញ្ឈប់ការបង្ហោះ រឿងនគរបាលចរារណ៍ចាប់ឡាន...

News New : គិតមកដល់ម៉ោងនេះ រឿងរ៉ាវរវាង លោក ផែង វណ្ណ: ជាមួយប៉ូលីសចរាចរណ៍រាជធានី ភ្នំពេញ កំពុងតែកក្រើកពេក Face book បន្ទាប់ពីលោក ផែង វណ្ណ: សរសេរបង្ហោះ និងចេញជាវីដេអូ ឃ្លីបរិះគន់នគរបាលចរាចរណ៍រាជធានីភ្នំពេញ ដែលបានចាប់ផាកពិន័យរថយន្តកូនគាត់ កាលពីថ្ងៃ ម្សិលម៉ិញនោះ។

ជុំវិញរឿងនេះ News New និង អ្នកលេង Face book មួយចំនួន ដែល Comments  នៅក្រោមព័ត៌មាន ចេញដោយ Page Face book មួយ ឈ្មោះ " ការិយាល័យចរាចរណ៍រាជធានីភ្នំពេញ " ក៏ដូចជា មហា ជនមួយចំនួន សូមឱ្យនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានី
ភ្នំពេញ ធ្វើការបង្ហាញពីកំហុស របស់កូនលោក ផែង វណ្ណ: ដើម្បីកុំឱ្យសាធារណជន មានការយល់
ច្រឡំ តាមរយ:ការបកស្រាយតែម្ខាង ( លោក ផែង វណ្ណ: ) បែបនេះ ព្រោះធម្មតា បើសិនជារថយន្ត
កូនលោក ផែង វណ្ណ: មិនបានបើកបរខុសច្បាប់ទេ ក៏ប្រហែលជានគរបាលចរាចរណ៍មិនហ៊ានចាប់ ផាកពិន័យដែរ។ ម្យ៉ាងវិញទៀត ស្នើសុំឱ្យលោក ផែង វណ្ណ: បញ្ឈប់ការរិះគន់តាមប្រព័ន្ធផ្សព្វផ្សាយ
តទៅទៀត ព្រោះវាមិនល្អទេ គឺ ៖
១.ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសប៉ូលីសចរាចរណ៍ទាំងមូល ។
២.ប៉ះពាល់ដល់កិត្តិយសខ្មែរលើឆាកអន្តរជាតិ ។
៣.បង្កើតរឿង នាំអោយពលរដ្ឋផ្សេងៗ ចងជាកំហឹងទៅលើនគរបាលចរាចរណ៍ទូទៅ ។
៤.ប៉ះពាល់សីលធម៌ ព្រោះការសរសេរបង្ហោះរបស់លោក ផែង វណ្ណ: បានប្រើពាក្យពេចន៍មិនសម
រម្យជាច្រើន ដែលនាំអោយកូនខ្មែរដទៃទៀត យកគំរូតាម ។
៥.លោក ផែង វណ្ណ: គួរដោះស្រាយដោយសន្តិវិធីជាមួយប្រធានការិយាល័យចរាចរណ៍ផ្លូវគោក នៃ
ស្នងការរាជធានីភ្នំពេញ រឺស្នងការនគរបាលរាជធានីភ្នំពេញ មិនត្រូវសរសេរបង្ហោះរឺចេញវីដេអូឃ្លីប
តាមកំហឹងបែបនេះទេ ។

ខាងក្រោមនេះ គឺជាការសរសេរបង្ហោះរបស់លោក ផែង វណ្ណ: និង ការ Comments ខ្លះៗ ពីសំណាក់
អ្នកលេង Face book ៖
ក. ខ្លឹមសារលោក ផែង វណ្ណ: បង្ហោះ " ពិតជាថោកទាបណាស់ ង្វើបែបនេះហើយ ដែលពលរដ្ឋចង់ ដូរ វ៉ៃឡានកូនខ្ញុំហើយ ចោទកូនខ្ញុំថា ជាមនុស្សញៀនថ្នាំទៀត ។ កូនខ្ញុំជានិស្សិតពេទ្យ ឆ្នាំទី៦ ជិត ចូលទី៧ ទៅហើយ ពួកអាអង្គភាពថោកទាបក្រោមការដឹកនាំ របស់ ចេវ ហាក់ មកចោទកូនខ្ញុំ បែប នេះ ។ ខ្ញុំនឹងមិន លើកលែងអោយអង្គភាពថោកទាបនេះទេ ។ កូនខ្ញុំផងនៅវាចោទសម្លាប់ទាំងរស់ ចុះកូនពលរដ្ឋស្លូតត្រង់ វាចោទយ៉ាងម៉េចទៅ ? ក្រុមចរាចរពាលក្រុងភ្នំពេញ ពួនស្ទាក់វ៉ៃឡានកូនខ្ញុំ ព្រឹកមិញ​ម៉ោង​ ១០:០៥​ នាទី​ ថ្ងៃទី​ ២៧​ កក្កដា​ ឆ្នាំ​ ២០១៧​ ដោយសារតែកូនខ្ញុំមានកំហុសបត់ផ្លូវ ហាមបត់ឆ្វេង​ ។ បើកូនខ្ញុំបើកបរខុសស្លាកសញ្ញាចរាចរ​ ចាប់គាត់ផាកពិន័យទៅ​ ហេតុអ្វីចាំបាច់ ស្ទុះមកវ៉ៃឡាន​ ?​ ខ្ញុំចង់ដឹងថា​ ឡានកូនខ្ញុំជិះហ្នឹងយកលុយម៉ែឪវាទៅទឹញមែនបានវាវ៉ៃមិនខ្លាចខូច​ ?​ តើមេៗ មានអប់រំកូនចៅទេ​ ឬ​ មេចរាចរបង្រៀនកូនចៅអោយពាលបែបនេះ​ ? បងប្អូន​យល់បែប ណាដែរ ​ ដែលលោក​ ចេវ​ ហាក់​ ជាប្រធាការិយាល័យនគរបាលចរាចរ​ពេលខ្ញុំទូរស័ព្ទសួរថា​ អ្នកណា ផ្សាយចោទ​ កូនខ្ញុំថាជាមនុស្សញៀនថ្នាំនៅលលើផេក​ Face book ការិយាល័យ​នគរបាលចរាចរ​ផ្លូវ​គោក​រាជធានី​ភ្នំពេញ​ ?​ លោក​ ចេវ​ ហាក់​ ឆ្លើយថា​ គាត់មិនដឹងអីទេ​ ។​តើធ្វើប្រធានពិត ជាមិនដឹងឬ​ ?​ អង្គភាពមួយដើរចោទនិស្សិតពេទ្យម្នាក់ទាំងគ្មានភស្តតាង​ គ្មានកំហុសបែបនេះ​  តើជាអង្គភាពបំរើ ប្រជាពលរដ្ឋ​ ឬ​ ជាអង្គភាពសម្លាប់ប្រជាពលរដ្ឋ​ " ?


ខ្លឹមសារមន្ត្រីនគរបាលម្នាក់ បង្ហោះ " ទើបតែដឹងថា ការងាររបស់ខ្ញុំថោក នៅថ្ងៃនេះ ធ្វើជាមន្រ្តីនគរ បាលចរាចរណ៍ ជិត១០ឆ្នាំហើយ អរគុណលោក ផែង វណ្ណៈ តែចង់ប្រាប់លោកថា ការងារខ្ញុំថោក មែន តែខ្ញុំពលីកម្លាំងកាយចិត្តបំពេញការងារគ្មានថ្ងៃឈប់សម្រាប់ដូចការងារលោកឯងទេ។ ធ្វើការ ក្រោមកម្ដៅថ្ងៃ ទោះមេឃភ្លៀងយ៉ាងណាក៏មិនឈប់សម្រាក់ ស៊ូើដម្បីប្រយោជន៍អ្នកប្រើប្រាស់ ដង ផ្លូវ តែលទ្ធផងទទួលបានមកវិញនូវពាក្យជេប្រមាត មើលលងាយមិនអោយតម្លៃ តើនេះរឺជាអ្វីដែល នគរបាលចរាចរណ៍ទទួលបាន ? កូនលោកឯងមិនគោរពច្បាប់ លោកឯងជាឳគេ បែជាមកជេមន្រ្ដី នគរបាលចរាចរណ៍ដែល អនុវត្តច្បាប់ តើលោកឯងធ្វើនេះ គិតថាត្រឹមត្រូវហើយឫ ? លោករដ្ឋមន្រី Facebook" ។

អ្នក Comments ៖
-កាលពីគេ សុទ្ធតែថាគេល្មេីសច្បាប់អីណា...ដល់ពេលប៉ះកូនខ្លួនឯង....ហាហាហាហាហា ។
-ខ្ញុំគិតថា កំហុសរបស់នគរបាលចរាចរណ៍ទាក់ទងនឹងរឿងលុយកាក់បន្តិចបន្តួចនេះ ពិតជាមាន។ ប៉ុន្តែ ខ្ញុំអាណិតពួកគាត់ ។ អាណិតត្រង់ថា លុយត្រឹមមួយពាន់ ពីរពាន់គាត់ខំដើរបាំងៗ ទៅទទួល ពីឡានទំនិញ។ គិតថា ប្រសិនបើជាខ្ញុំវិញ តើខ្ញុំធ្វើបានទេ? ខ្មាស់គេ ។ គាត់ឃ្លាន។ ហើយចុះ បើខ្ញុំ មានការងារដូចគាត់ ? ក៏ប្រហែលធ្វើដូចគាត់ដែរទេដឹង? ដូច្នេះហើយ ទើបខ្ញុំប្រដៅកូនថា បើស្អប់ ប៉ូលីស គឺខំធ្វើយ៉ាងណា កុំអោយមានកំហុស៕
-ខំទ្រាំទាំងភ្លៀងទាំងក្ដៅគឺខំទ្រាំដេីម្បីលុយនិងមិនមែនចេញពីចិត្តទេ ។ ខ្ញំុឃេីញនគរបាលចរាចរ ណ៍ មួយចំនួនប្រេីកាយវិការមិនសំ ដូចជា ហកវៃ គប់ដបទឹកសុទ្ធ ទាញចង្កូតម៉ូតូ ហេីយមួយទៀត យកលុយខុសច្បាប់បានចែងហេីយបង់ខំអោយគេយកលុយឱ្យខ្លួន ទាំងមិនគ្រប់ចំនួន តែបេីគ្រប់ វិញមិនចេញវិក័យប័ត្រអោយទៀតក៏មានដែរ ។
-ជាល្បិចដើម្បីទាក់ទាញការចាប់អារម្មណ៏ពីបណ្តាលហ្វ្រនក្នុងហ្វេសបុក ថាគាត់ជាមនុស្ស ស្រឡាញ់ ភាពត្រឹមត្រូវ ទេហ៊ា បើហ៊ាទៅឈឺចាប់ជាមួយគាត់មានន័យថាហ៊ាចូលតារាង ដែលគេ រៀបចំទុកហើយ មនុស្សនិយាយអោយគេអាក្រក់ដើម្បីអៅយអ្នកដទៃគិតថាខ្លួនឯងមហាអស្ចារ្យ។
-មកពីរយើងមិនគោរពច្បាប់ខ្លួនឯងទេ ។
-បើ​កូនចៅអស់​លោក​ឯងរាល់គ្នាគោរព​ច្បាប់​ គ្មាន​មន្ត្រី​នគរ​បាល​រូបណា​ គេទៅ​ប៉ះ​ពាល់​ទេ​។















អត្ថបទ ៖ សុធា


0 comments:

Post a Comment