Sunday, July 30, 2017

ឧកញ៉ា ខៀវ ភារិទ្ធ ជិះទូកនាំអំណោយឯឧ. ស សុខា សង់ផ្ទះ ១ខ្នង ជូនពលរដ្ឋនៅស្រុកពាមជរ

News New : នៅព្រឹកថ្ងៃទី៣០ កក្កដា នេះ លោកឧកញ៉ា ខៀវ ភារិទ្ធ  ប្រធានសហភាពសហព័ន្ធយុវ
ជនកម្ពុជាខេត្តព្រៃវែង ជាតំណាងលោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង លោក ឈឹម ផាន់ណា ប្រធានក្រុមការងារ សសយក ចុះជួយស្រុកពាមជរ ខេត្តព្រៃវែង រួមនឹងក្រុម
ការងារ បានដឹកនាំអំណោយលោក ស សុខា និងលោកជំទាវ រួមមាន ៖
១.សាងសង់ផ្ទះ ១ខ្នង ជូនបងស្រី ជា អូន នៅភូមិអង្គរអង្គ ឃុំអង្គរអង្គ ស្រុកពាមជរ ខេត្តព្រៃវែង២.ជូនលោកយាយលោកតា ៦០នាក់ ម្នាក់ៗ ទទួលបាន ក្រមា ១សំរាប់ និង ថវិកា ១ម៉ឺនរៀល ។
៣.រៀបចំអាហារសាមគ្គីជូនពលរដ្ឋជិត ១០០នាក់ មាន នំបញ្ចុក និងភេសជ្ជ: ។


























































អត្ថបទ ៖ អារុណ

0 comments:

Post a Comment