Monday, July 31, 2017

លោក ទូច វណ្ណ: ប្រធានអង្គការស៣ រិះគន់អ្នកវ៉ៃអ៊ុំស្រីនេះថា ជាទង្វើរអសីលធម៌ និងខុសច្បាប់...

News New : លោក ទូច វណ្ណ: ប្រធានអង្គការស៣ បានសរសេរបង្ហោះនៅក្នុង Page Face book ខ្លួន ដែលមានឈ្មោះថា " Touch Vannak " ដោយបានធ្វើរិះគន់ជាខ្លាំងចំពោះសកម្មភាពយកកៅអីវាយ
លើអ៊ុំស្រី វ័យចំណាស់ម្នាក់ តាមរយ:វីដេអូឃ្លីប បង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយគេចាត់ ទុកថា ចោរនោះ កាលពីពេលថ្មីៗនេះ ថា ទង្វើរអសីលធម៌ណាស់ ។

ខាងក្រោមនេះ ជាខ្លឹមសារ ដែលលោក ទូច វណ្ណ: បានសរសេរបង្ហោះ ៖
ក្រុមអ្នកវ៉ៃអ៊ុំស្រីចាស់ ដែលគេថាជាចោរនោះ ពិតជាមនុស្សអសីលធម៌ណាស់ !
................................................................................................
ក្នុងនាម ខ្ញុំបាទ ជាកូនខ្មែរ កាន់ព្រះពុទ្ធសាសនា ស្គាល់បុណ្យបាប ខ្ញុំសូមថ្កោល ទោសចំពោះអ្នក វ៉ៃអ៊ុំស្រី វ័យចំណាស់ គ្មានទីពឹង ដោយគ្រាន់តែគាត់លួចរបស់របរបន្តិចបន្តួចប៉ុណ្ណោះ ។ ថ្វីត្បិតតែ ការលួចរបស់គេ វាជា អំពើខុសច្បាប់ ។ ប៉ុន្តែ អ្នកដែលសំរេចដាក់ទោស អ្នកលួចរបស់ទ្រព្យគេ គឺ មានតែតុលាការទេជាអ្នកសំរេចដាក់ទោស មិនមែនពលរដ្ឋគ្រប់រូប អាចវ៉ៃតប់ធ្វើបានតាមអំពើចិត្ត នោះឡើយ ។ ដូច្នោះពេលដែលយើងចាប់បានអ្នកលួចរបស់ទ្រព្យគេ យើងត្រូវឱ្យសមត្ថកិច្ចជាអ្នក កសាងសំណុំរឿងបញ្ជូនទៅតុលាការកាត់ទោសតាមនីតិវិធី ទើបត្រឹមត្រូវ។ ចំពោះសកម្មភាពរបស់ អ្នកយកកៅអីវ៉ៃ ចាប់បោចសក់ ទៅលើអ៊ុំស្រី នេះ គឺជាទង្វើរ អសីលធម៌ និង ខុសច្បាប់ទាំងស្រុង ។ លើសពីនេះទៅទៀត គឺជាគ្មានគុណធម៌ មិនចេះធ្វើបុណ្យធ្វើទាន ម្តាយគេម្តាយឯង ចេះតែលើកដៃ វ៉ៃទៅរួច ? ឬ អ្នកទាំងនោះគិតថា ជីវិតអ៊ុំស្រីម្នាក់នេះ មិនស្មើនឹងឥវ៉ាន់បន្តិចបន្តួចរបស់អ្នកនោះទេ ? ជីវិតមានតំលៃណាស់ គឺមិនអាចយកអ្វីមកទិញបានទេ ? កុំថាឡើយ ត្រឹមឥវ៉ាន់របស់អ្នកបន្តិចបន្តួច ប៉ុណ្ណឹង។
បើព័ត៌មានខ្លះថា អ៊ុំស្រីម្នាក់នេះ ជាស្ត្រីមេម៉ាយ (ប្តីស្លាប់) និងមានកូន ៣នាក់ ។ ប៉ុន្តែកូនៗមិនបាន មើលគាត់ឡើយ បណ្តោយឱ្យគាត់រស់នៅលំបាក វេទនាបំផុត ទើបដាច់ចិត្តលួចរបស់របរគេ បន្តិច បន្តួចគ្រាន់តែចំអែតក្រពះ ក៏ត្រូវក្រុមមនុស្ស អសីលធម៌ទាំងនេះវាយសំពងដូចសត្វធាតុបែបនេះ។

លោក ទូច វណ្ណ: បានបន្តទៀតថា លោកមិនដឹងពីអារម្មណ៍របស់ប្រព្រឹត្តយ៉ាងណានោះទេ។ ក៏ប៉ុន្តែ
បើសំរាប់រូបលោកផ្ទាល់ លោកតែងតែអាណិតស្រលាញ់ និងជួយសម្រួលទុក្ខលំបាកបងប្អូន ដែល ជាទុរគត៌ជន ក្មេងកំព្រា ស្ត្រី ជនពិការ គ្រប់ពេលវេលាទាំងអស់។ ដូច្នោះ សំរាប់ទង្វើររបស់អ្នកវាយ
អ៊ុំស្រីនេះ លោកមិនគាំត្រជាដាច់ខាត៕




ខាងក្រោមនេះ ជារូបភាពសកម្មភាពខ្លះៗរបស់លោក ទូច វណ្ណ: ដើម្បីសង្គមជាតិ 




























អត្ថបទ ៖ ភក្ត្រា






0 comments:

Post a Comment