Tuesday, July 18, 2017

លោក ស សុខា ៖ អ្នកដឹកនាំបើគ្មានការខ្វះខាត នឹងក្លាយជាព្រះអស់ហើយ!

News New : ថ្លែងក្នុងកិច្ចប្រជុំការងារប្រចាំខែ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង នាល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នេះ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជន កម្ពុជា ទទួលបន្ទុក ខេត្តព្រៃវែង បាត់ដំបង និង ខេត្តបន្ទាយមានជ័យ  បានបញ្ជាក់ថា " អ្នកដឹកនាំ ម្នាក់ៗ បើគ្មានការខ្វះខាតនោះ ក៏មិនមែនជា អ្នកដឹកនាំដែរ បើពួកគាត់ម្នាក់ៗ មិនមានការខ្វះខាត ប្រាកដជាម្នាក់ៗក្លាយជាព្រះអស់ហើយ " ។

ក្នុងន័យនេះ លោក ស សុខា ចង់បង្ហាញថា  គ្រប់ថ្នាក់ដឹកនាំទាំងអស់ មិនថា ជា នាយករដ្ឋមន្ត្រី ជា ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី គឺគ្រប់ឋានានុក្រមពិលើដល់ក្រោម ទោះបីជាខិតខំបំពេញ
ភារកិច្ចជូនប្រជាពលរដ្ឋ និងជាតិមាតុភូមិទាំងមូលច្រើនឥតគណនាយ៉ាងណាក៏ដោយ គឺចៀសមិន
ពីខ្វះចន្លោះចំណុចខ្លះៗដែរ ព្រោះមនុស្សម្នាក់ៗ រមែងតែងមានកំហុស ហើយមនុស្សម្នាក់ រឺពីរនាក់
គឺពិតជាមិនអាចផ្គាប់ចិត្តប្រជាពលរដ្ឋរាប់លាននាក់បានដែរ ព្រោះមនុស្សម្នាក់ចិត្តមួយ  មនុស្សរាប់
លាននាក់ គឺចិត្តរាប់លានដែរ។ សំខាន់យ៉ាងណាក៏ដោយ អោយតែបានធ្វើអ្វីជាប្រយោជន៍ជាតិ និង ប្រជាពលរដ្ឋ ត្រូវតែធ្វើបន្ត ព្រមទាងរួមសុខទុក្ខជានិច្ចជាមួយប្រជាពលរដ្ឋ ។

នៅក្នុងកិច្ចប្រជុំនោះដែរ គេសង្កេតឃើញមានវត្តមាន លោកឧកញ៉ា ខៀវ ភារិទ្ធ ប្រធានសហភាព
សហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជា អនុ
ប្រធាន និងប្រធាន -អនុប្រធានក្រុមការងារ សសយក ចុះជួយស្រុក ក្រុង ទាំង១៣ ក្នុងខេត្តព្រៃវែង
ចូលរួមជាច្រើនកុះករផងដែរ។

លោក ស សុខា និងលោកឧកញ៉ា ខៀវ ភារិទ្ធ ក៏បានផ្តាំផ្ញើដល់ក្រុមការងារចុះជួយទាំងអស់ ត្រូវតែ
បន្ត និងបង្កើនការចុះជួយបងប្អូនប្រជាពលរដ្ឋតាមស្រុកនីមួយៗ ឱ្យកាន់តែខ្លាំងឡើង គឺដើម្បីឆ្លើយ
តបទៅនឹងតម្រូវការពួកគាត់ បានទាន់ពេលវេលា ពិសេសត្រូវទទួលគ្រប់សំណើរបស់បងប្អូនប្រជា
ពលរដ្ឋ ជូនលោក ដោះស្រាយតាមលទ្ធភាពជាក់ស្តែង គឺ មិនត្រូវមើលរំលង ឬ គេចវេសពីពួកគាត់
នោះឡើយ៕



អត្ថបទ ៖ ទូច វណ្ណ:
រូបភាព ៖ Kry Sophea


0 comments:

Post a Comment