Tuesday, July 25, 2017

លោក សុខ ឥសាន្ត ៖ ចង់បង្កើតបន្ទប់ស្ថានការណ៍ ត្រូវបំពេញបែបបទទៅក្រសួងមហាផ្ទៃ...

News New : មន្ត្រីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា បានអះអាងថា បើអង្គការសង្គមស៊ីវិល ចង់ បង្កើតបន្ទប់ស្ថានការណ៍ ត្រូវតែបំពេញបែបបទ ដើម្បីកម្កល់ នៅក្រសួងមហាផ្ទៃ ទើបគោរពតាម ច្បាប់ ដែលមានចែងជាធរមាន។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បាន ឲ្យដឹងនៅថ្ងៃទី២៥ កក្កដា នេះ ថា ដើម្បីបើកទូលាយសិទ្ធិសេរីភាព ងាយស្រួល ក្នុងការគ្រប់គ្រង សមាគម និងអង្គការមិនមែនរដ្ឋាភិបាល រដ្ឋសភា និងរាជរដ្ឋាភិបាល បានបង្កើតច្បាប់ស្តីពីសមាគម និង អង្គការមិនមែនរដ្ឋាភិបាល ។ ចាប់តាំងពីច្បាប់នេះ ប្រកាសឲ្យប្រើប្រាស់ជាធរមាន ឃើញថា បណ្តាសមាគម និងអង្គការក្រៅរដ្ឋាភិបាល ភាគច្រើនលើសលប់ ក្នុងចំណាមសមាគម និងអង្គការ ក្រៅរដ្ឋាភិបាលសរុបជាង ៥ ០០០អង្គភាព បានដំណើរការល្អស្របតាមគោលការណ៍ច្បាប់នេះ ។ លោកបន្តថា ទន្ទឹមនឹងនេះ ក៏មានសមាគម និងអង្គការមួយចំនួន ហាក់ដូចជាមិនទាន់អស់ចិត្ត ក្នុង ការអនុវត្តតាមច្បាប់នេះ ទាល់តែសោះ នៅអាឡោះអាល័យចំពោះគំនិតតវ៉ា របស់ខ្លួន ដែលមាន តាំងពីពេលដំណេីរការអនុម័តច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលនេះម៉្លេះ ។ ហេតុនេះ ហើយបានជា នៅពេលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ស្រាប់តែអង្គការមួយចំនួន ងាកមកបង្កើតរបស់ដែលហៅថា បន្ទប់ស្ថានការណ៍ទៅវិញ ដើម្បីតាមដាន និងសង្កេតការណ៍ការ បោះឆ្នោត ត្រួតលើតួនាទី និង ភារកិច្ចរបស់អង្គការ ដែលមានស្រាប់ទៅវិញ ។ លោកបន្ថែមថា បើ អង្គការទាំងនោះហើយ បន្ទប់ស្ថានការណ៍ មានតួនាទី និង ភារកិច្ចដូចគ្នា ហេតុអីចាំបាច់ត្រូវបង្កើត បន្ទប់ស្ថានការណ៍មួយនេះធ្វើអ្វី ? ។ លោកបញ្ជាក់ថា « ប្រាកដជាមានចេតនាមិនប្រក្រតីណាមួយ ជាមិនខាន ។ ដោយសារបើសិនជា មិនមានប្រយោជន៍ណាមួយ ដល់ពួកគេ គេមិនបង្កើតលេងៗ នោះឡើយ ។ ហេតុនេះហើយ បានជានៅក្នុងពេលដែលភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេត ការណ៍ជាតិ អន្តរជាតិ បណ្តាអង្គទូត អ្នកសារព័ត៌មានជាតិ អន្តរជាតិ សរុបរាប់ម៉ឺននាក់ វាយតម្លៃថា ការបោះឆ្នោតបានប្រព្រឹត្តទៅប្រកបដោយសន្តិភាព ដោយរលូន គ្មានអំពើហឹង្សា មានប្រជាធិប តេយ្យ និងអាចទទួលយកបាន នោះ បែរជារបស់ដែលហៅថា បន្ទប់ស្ថានការណ៍ ស្អីនោះវាយតម្លៃ ផ្ទុយពីការវាយតម្លៃសន្និដ្ឋានរបស់មតិជាតិ អន្តរជាតិទៅវិញ ។ បើវាយតម្លៃយ៉ាងនេះ តើបន្ទប់ស្ថាន ការណ៍នេះ មានចេតនាយ៉ាងណា ? មិនគឺជាចេតនាបំភាន់សភាពការណ៍ការបោះឆ្នោតទេឬអ្វី ? គេ ទូទៅយល់ឃើញល្អទាំងអស់គ្នាហើយ បែរជាអវិជ្ជមាន តែឯងម្នាក់ឯងយ៉ាងនេះ ? នេះសរបញ្ជាក់ពី ចេតនាអាក្រក់ច្បាស់ក្រឡែតហើយនៅអះអាងថាឯងអព្យាក្រឹត្យទៀត? គួរអោយចង់អស់សំណើច ណាស់។ លោកគូសបញ្ជាក់ថា«ការបង្កើតបន្ទប់ស្ថានការណ៍ស្អីនេះគឺជាការបង្កើតអង្គការចាត់តាំង ថ្មីមួយដែលចាំបាច់ត្រូវបពេញបែបបទ និងមានលក្ខន្តិកៈ តំកល់នៅក្រសួងមហាផ្ទៃទើបជាការត្រឹម ត្រូវតាមគោលការណ៍ នៃច្បាប់»។ ការឡើងរបស់មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចនេះ បន្ទាប់ពី កាលពីពេលថ្មីៗកន្លងមកនេះ អង្គការសង្គមស៊ីវិល បានដាក់លិខិតទៅក្រសួងមហាផ្ទៃ ដើម្បីសុំជួប ពិភាក្សាគ្នារឿងបង្កើតក្រុមបន្ទាប់ស្ថានការណ៍ ប៉ុន្តែរហូតមកពេលនេះ(ថ្ងៃទី២៥ កក្កដានេះ) ក្រសួង មហាផ្ទៃ នៅមិនទាន់កំណត់ពេលវេលា ដើម្បីជួបពិភាក្សាជាមួយក្រុមការងារ នៃបន្ទប់ស្ថានការណ៍ សម្រាប់ការបោះឆ្នោតនៅឡើយ។ កាលពីថ្ងៃទី១៨ កក្កដា ២០១៧ ក្រុមការងារអង្គការសង្គមស៊ីវិល ជាង ២០ តំណាងដោយគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និង យុត្តិធម៌ នៅកម្ពុជា ហៅថា ខុមហ្វ្រែល (Comfrel) និង គណៈកម្មាធិការអព្យាក្រឹត្យ យុត្តិធម៌ ដើម្បីការបោះឆ្នោត ដោយ សេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិច (Nicfec) បានផ្ញើលិខិតជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីស្នើសុំជួបពិភាក្សាអំពីសិទ្ធិស្របច្បាប់ ក្នុងការ សហការរបស់សង្គមស៊ីវិលក្នុងសកម្មភាពសង្កេតការណ៍បោះឆ្នោត។

អត្ថបទ ៖ ចំណាន (១០)




0 comments:

Post a Comment