Saturday, July 8, 2017

លោក តុប នេត ទទួលតួនាទីជា អនុប្រធានក្រុមការងារយុវជនបក្សខេត្តព្រៃវែង

News New : នៅថ្ងៃទី៨ កក្កដា នេះ នៅខេត្តព្រៃវែង បានរៀបចំ ពិធី ប្រកាសសេចក្តីសម្រេចបំពេញ បន្ថែមក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង និងប្រកាសបញ្ចូលយុវជនស្រុកបាភ្នំ ជាសមាជិក គណបក្សប្រជាជនកម្ពុជា ថ្មីចំនួន ២៣០នាក់ ក្រោមអធិបតីភាព ឯកឧត្តម ស សុខា តំណាងរាស្រ្ត មណ្ឌលព្រៃវែង និងឯកឧត្តម ជា សុមេធី អនុប្រធានគណ:កម្មាធិការ គណបក្សខេត្តព្រៃវែង នៅទី ស្នាក់ការគណបក្សស្រុកបាភ្នំ ។

យោងតាមសេចក្តីសំរេចបំពេញបន្ថែម ខាងលើនេះ លោក តុប នេត ត្រូវបានប្រកាសតែងតាំងជា

អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋខេត្តព្រៃវែង ដែល បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងកើនឡើងខ្ពស់ បើធៀបទៅនឹង ឆ្នាំ២០១៣ ។ ឯកឧត្តម បានកោតសរសើរចំពោះយុវជនដែលបានសម្រេចចិត្តត្រឹមត្រូវស្ម័គ្រចិត្តចូលក្នុងជីវភាពជាសមាជិក
ក្រុមគ្រួសារគណបក្សប្រជាជន នេះដោយសារតែប្អូនៗ បានថ្លឹងថ្លែង ពិចារណាហ្មត់ចត់ ថាគ្មានគណបក្សណាដែលបានជួយប្រទេសជាតិ និងប្រជាជន ធ្វើឱ្យមានសន្តិភាព និងការអភិវឌ្ឍ រីកចំរើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះទេ។










អត្ថបទ ៖ ទូច វណ្ណ:

0 comments:

Post a Comment