Tuesday, July 4, 2017

មិនសមទាល់តែសោះ ដែលសមាជិកក្រុមប្រឹក្សាឃុំកោះសំពៅ បក្សសង្គ្រោះជាតិ ធ្វើបែបនេះ ?

News New : បន្ទាប់ពី Account Face book ឈ្មោះ " ចាន់ដែន ស៊ូៗ " បានបង្ហោះរូបភាពលោក សាន់ យូទី ជាសមាជិកក្រុមប្រឹក្សាឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង មកពីគណបក្សសង្គ្រោះជាតិ ពេលទទួលលិខិតប្រកាសតែងតាំង ពីលោក សៅ ប្រសិទ្ធ អភិបាលស្រុកពាមជរ ទទួលដោយប្រើ តែដៃម្ខាងប៉ុណ្ណោះ ខណៈដែលលោកអភិបាលស្រុក ជូនគាត់ដៃពីរនោះ។ សកម្មភាពបែបនេះ ត្រូវ បានអ្នកលេង Face book និងសាធារណជនជាច្រើន ធ្វើការរិះគន់យ៉ាងខ្លាំងថា ៖ គ្មានសុជីវធម៌ មិន សមជាកូនខ្មែរ និងមិនសមជាអ្នកកាន់ដំណែងដឹកនាំពលរដ្ឋនោះទេ ពិសេសទៅទៀត សកម្មភាព នេះ គឺបង្ហាញគំរូមិនល្អដល់ក្មេងជំនាន់ក្រោយ យកតម្រាប់តាមថែមទៀតផង។

គួររំលឹកផងដែរថា ខ្មែរយើង ប្រកាន់នូវប្រពៃណី ទំនៀមទំលាប់ដ៏ផូរផង់ ដោយការសំពះ ការទទួល
អ្វីមួយពីអ្នកមានអាយុច្រើនជាង ឋាន:ខ្ពស់ជាង គឺត្រូវប្រើដៃពីរ នេះគឺជាអ្វី ដែលខ្មែរយើង រក្សាបាន តាំងពីយូរលង់ណាស់មកហើយ រហូតមានភាពល្បីល្បាញលើឆាកអន្តរជាតិទៀតផង ។ ចុះហេតុអ្វី បានជាមន្ត្រីគណបក្សសង្គ្រោះជាតិ រូបនេះ បំផ្លាញវាចោលបែបនេះ ។ ដូច្នោះ ថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ គួរតែពង្រឹងមន្ត្រីរបស់ខ្លួនឡើងវិញ ដើម្បីផ្តល់ក្តីសង្ឃឹមដល់អ្នកបោះឆ្នោតគាំទ្រខ្លួន ។

(ពាក់វ៉ែនតា គឺលោកអភិបាលស្រុកពាមជរ)

អត្ថបទ ៖ អារុណ

0 comments:

Post a Comment