Wednesday, July 26, 2017

សម្តេច ស ខេង ៖ ថវិកាជិត ១លានដុល្លារ គ្រោងចំណាយសំរាប់ការលើកទឹកចិត្តដល់កងកំលាំង...

News New : សម្តេចក្រឡាហោម ស ខេង បានថ្លែងថា ថវិកា ជិត ១លានដុល្លារ គ្រោងនឹងចំណាយ សំរាប់ការលើកទឹកចិត្តដល់កងកម្លាំងក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១ ហើយការគ្រោង ថវិកានេះ បានជំរុញ និង លើកទឹកចិត្តដល់សមត្ថកិច្ច ដែលមានស្នាដៃ  ក្នុងការបង្ក្រាបគ្រឿងញៀន កាន់តែមានទឹកចិត្តប្រតិបត្តិការណ៍ទទួលបានជោគជ័យបន្ថែមទៀត។សម្តេចក្រឡាហោម ស ខេង បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផល អនុវត្តផែនការយុទ្ធ នាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ និងទិសដៅសម្រាប់យុទ្ធនាការលើកទី២ នៅ
ទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៧ កក្កដា នេះ ។

បើតាមរបាយការណ៍ការរបស់លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរង នគរបាលជាតិ បាន ឱ្យដឹងថា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១នេះ អាជ្ញាធរជាតិប្រយុទ្ធគ្រឿងញៀន បានបង្រ្កាបក្រុមមុខសញ្ញា ចែកចាយគ្រឿងញៀនជាង ៤ពាន់ករណី និងឃាត់ខ្លួនជនសង្ស័យ បាន ជាង ១ម៉ឺននាក់ នៅទូទាំងប្រទេស ។

អញ្ជើញចូលរួមក្នុងឱកាសនោះដែររួមមាន ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឯកឧត្តម លោក ជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការ អគ្គមេបញ្ជាការរង អគ្គនាយក អគ្គនាយក រង ប្រធាន អនុប្រធាននាយកដ្ឋាន អភិបាល រាជធានី ខេត្ត ស្នងការនគរបាល រាជធានី ខេត្ត និងឱ្យ តំណាងក្រសួង មន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕











សម្រួលអត្ថបទ ៖ ទូច វណ្ណ:
ប្រភព ៖ Facebook : នាយកដ្ឋាន ផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ


0 comments:

Post a Comment