Recent Posts

Seo Services

ឯកឧត្តម ស សុខា រៀបចំអាហារសាមគ្គី ជូនកងកំលាំងប្រដាប់អាវុធ ទូទាំងខេត្តព្រៃវែង

News New : នាល្ងាចថ្ងៃទី៨ កក្កដា នេះ ឯកឧត្តម ស សុខា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និង ឯកឧត្តម ជា សុមេធី អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង បានរៀបចំពិធី សំណេះសំណាល សាកសួរសុខទុក្ខ និង ថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទូទាំងខេត្តព្រៃវែង ។ ក្នុងពិធីនោះ ក៏មានរៀបចំហូបអារហារសាមគ្គីផងដែរ។

ឯកឧត្តម ស សុខា បានថ្លែងអំណរគុណដល់បងប្អូនកំលាំងទាំងអស់ ដែលបាន និងកំពុងខិតខំថែ 
រក្សានូវសន្តិសុខ ស្ថេរភាព និងសន្តិភាព ជូនដល់ប្រជាពលរដ្ឋ ដោយមិនគិតពីការនឿយហត់ យប់ ថ្ងៃក្តៅ ខ្យល់ភ្លៀង គឺលះបង់គ្រប់យ៉ាង ដែលពេលខ្លះរហូតដល់ជីវិតក៏មាន។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានស្នើដល់កងកំលាំងប្រដាប់អាវុធ សូមមេត្តាបន្តជួយ
ថែរក្សាសន្តិសុខ សុវត្ថិភាព ស្ថេរភាព និងសន្តិភាពជូនបងប្អូនប្រជាពលរដ្ឋយើង ជាបន្តទៀត ៕






 អត្ថបទ ៖ ទូច វណ្ណ:
ឯកឧត្តម ស សុខា រៀបចំអាហារសាមគ្គី ជូនកងកំលាំងប្រដាប់អាវុធ ទូទាំងខេត្តព្រៃវែង ឯកឧត្តម ស សុខា រៀបចំអាហារសាមគ្គី ជូនកងកំលាំងប្រដាប់អាវុធ ទូទាំងខេត្តព្រៃវែង Reviewed by Unknown on 8:20:00 AM Rating: 5

No comments:

Powered by Blogger.