Wednesday, July 5, 2017

លោក ទិន ភារម្យ ដាក់ ៤ចំណុច ទៅឱ្យក្រុមប្រឹក្សាឃុំដូនកឹង អនុវត្ត...

News New : នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ នេះ លោក ទិន ភារម្យ អភិបាលរង ស្រុកកំចាយ មារ ខេត្តព្រៃវែង បានអញ្ជើញប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ និងប្រកាសប្រធានក្រុម ប្រឹក្សាឃុំ ជំទប់ទី១ និងជំទប់ទី២ ក្នុងអាណត្តិទី៤ ជូនឃុំដូនកឹង ស្រុកកំចាយមារ ។

ថ្លែងក្នុងឱកាសនោះ លោក ទិន ភារម្យ បានបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំប្រកាសសុពលភាព នាថ្ងៃ នេះទៅ កិច្ចការជាចម្បងរបស់ក្រុមប្រឹក្សាឃុំ អាណត្ដិថ្មី គឺ ៖
១-ត្រូវរៀបចំ និងអនុម័តនូវបទបញ្ជាផ្ទៃក្នុង ដើម្បីកំណត់នូវវិធានចាំបាច់នានា សម្រាប់កិច្ចប្រជុំ និង របៀបរបបធ្វើការងាររបស់ខ្លួន ស្របតាមសេចក្ដីណែនាំលេខ០១៤ សណន ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ ។
២-ក្រុមប្រឹក្សាឃុំ ត្រូវយកចិត្ដទុកដាក់ និងលើកកម្ពស់គណនេយ្យភាព និងតម្លាភាព ក្នុងការអនុវត្ដការងាររបស់ខ្លួនជាប្រចាំ។
៣ - ក្រុមប្រឹក្សាឃុំ ត្រូវបន្ដ និងរក្សាអោយបាននូវវប្បធម៌សាមគ្គីភាព សម្របសម្រួល មិនបែងចែក និន្នាការនយោបាយ និងស្ថានភាពក្នុងសង្គម ដោយខិតខំលើកកម្ពស់ការចូលរួម បំពេញការងារជា ក្រុម នៅក្នុងចំណោមសមាជិកក្រុមប្រឹក្សាឃុំទាំងអស់ ដើម្បីធ្វើជាតំណាងឱ្យមានសាមគ្គីភាព​ ក្នុង ចំណោមប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងឃុំ និងជំរុញការអភិវឌ្ឍមូលដ្ឋានអោយកាន់តែប្រសើរឡើង ថែមទៀត។
៤- យកចិត្ដទុកដាក់អនុវត្ដឲ្យបានត្រឹមត្រូវតាមគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដិ នានារបស់រាជរដ្ឋាភិបាល និងត្រូវបំពេញការងារចំពោះមុខអោយបានម៉ត់ចត់ រួមទាំងការធានាបាន នូវសាមគ្គីភាព និងការយោគយល់គ្នានៅក្នុងកិច្ចការរបស់ខ្លួន៕


អត្ថបទ ៖ ទូច វណ្ណ:
ប្រភព ៖ Facebook : រដ្ឋបាល ស្រុកកំចាយមារ

0 comments:

Post a Comment