Friday, July 21, 2017

រដ្ឋមន្ត្រីក្រសួងការងារ បង្ហាញពីបញ្ហាប្រឈមរបស់ពលករខ្មែរខុសច្បាប់ ៣០ម៉ឺននាក់នៅថៃ និងស្នើ...

ថៃជាង៣០ម៉ឺននាក់មិនទាន់ទទួលបានភាពស្របច្បាប់ក្នុងរស់នៅខណៈអ្នកទៅធ្វើសរុប១លាន៥ម៉ឺននាក់  News New : រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានអះអាងថា បច្ចុប្បន្ននេះមានពលករខ្មែរ ដែលធ្វើការនៅក្នុងប្រទេសថៃជាង ៣០ម៉ឺននាក់ គឺមិនទាន់ទទួលបាន ភាពស្របច្បាប់ក្នុងរស់នៅ និងធ្វើការងារឡើយ ក្នុងចំណោមពលករខ្មែរ ១លាន ៥ម៉ឺននាក់ នោះ ។

ការអះអាងរបស់លោករដ្ឋមន្ត្រី អ៊ិត សំហេង ធ្វើឡើងក្នុងកិច្ចប្រជុំជាមួយតំណាងទីភ្នាក់ងារ ជ្រើស រើសពលករឯកជនប្រចាំនៅប្រទេសថៃ នៅឯស្ថានទូតកម្ពុជា ប្រចាំនៅទីក្រុងបាងកក កាលពីថ្ងៃទី ២០ខែកក្កដា កន្លងមក។

បើយោងតាមវេសាយក្រសួងការងារ ចុះផ្សាយនៅថ្ងៃទី២០ កក្កដា ថា នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា « ពលករកម្ពុជាដែលកំពុងបម្រើការងារនៅប្រទេសថៃ មានចំនួន ១លាន ៥ម៉ឺន នាក់ ក្នុងចំណោមពលករទាំងនោះ មានតែពលករជាង ៧០ម៉ឺននាក់ទេជាពលករស្របច្បាប់ ខណៈ ដែលជាង ៣០ម៉ឺននាក់ទៀត នៅពុំទាន់មានភាពស្របច្បាប់នៅឡើយ» ។

លោករដ្ឋមន្ត្រី ក៏បានធ្វើការលើកឡើងពីបញ្ហារសើបមួយចំនួន ដែលទាក់ទងទៅនឹងបងប្អូនពលករ ខ្មែរយើងនៅថៃ ជាពិសេសបងប្អូនពលករខុសច្បាប់ ដោយអាជ្ញាធរថៃ បានកែទំរង់ច្បាប់រឹតបណ្តឹង ដល់និយោជក និងកម្មករខុសច្បាប់។ បញ្ហានេះនាំឲ្យបងប្អូន និងក្រុមគ្រួសាររបស់ពលករខ្មែរយើង មានការព្រួយបារម្ភខ្លាំងចំពោះសុវត្ថិភាព និងជីវភាពរបស់ពួកគាត់ ជាពិសេស គឺការបណ្តេញចេញ ពលករខុសច្បាប់ពីប្រទេសថៃ ដែលធ្លាប់បានកើតឡើងម្តងរួចមកហើយ កាលពីឆ្នាំ២០១៤ នោះ ។ លោករដ្ឋមន្ត្រីបញ្ជាក់ថា «ដោយសារកត្តាទាំងនេះ ក្នុងកិច្ចទប់ស្កាត់ការពារសិទ្ធិ និងផលប្រយោជន៍ ពលករ ទើបក្រសួងការងារនិងណ្តុះបណ្តាលវិជ្ជាជីវៈ អនុញ្ញាតអោយមានក្រុមហ៊ុនជ្រើសរើស គ្រប់ គ្រងពលករទៅធ្វើការនៅក្រៅប្រទេស ដើម្បីជៀសវាងនូវការរំលោភបំពាន ការជួញដូរមនុស្ស និង ការរស់នៅខុសច្បាប់»។ ក្នុងកិច្ចប្រជុំនោះដែរ លោករដ្ឋមន្ត្រី បានជំរុញឱ្យក្រុមហ៊ុននាំពលករមកធ្វើ ការនៅប្រទេសថៃទាំងអស់ គឺ ត្រូវយកចិត្តទុកដាក់គ្រប់គ្រង ការពារសិទ្ធិ និងផលប្រយោជន៍ ស្រប ច្បាប់របស់ពលករ ជៀសវាងការប្រព្រឹត្តិអំពើល្មើសច្បាប់ផ្សេងៗរបស់ប្រទេសថៃ ដែលនាំទៅដល់ ការចាប់ខ្លួនបញ្ជូនទៅកម្ពុជាវិញ។ ទន្ទឹមនោះ ក្រសួងនឹងចាត់វិធានការតឹងរឹងចំពោះក្រុមហ៊ុន ណា ដែលអនុវត្តខុសច្បាប់ ឬប្រព្រឹត្តអំពើផ្សេងៗប៉ះពាល់ដល់ផលប្រយោជន៍ពលករ។ លោកបានលើក ឡើងថា ការធ្វើចំណាកស្រុកជាបញ្ហាសាកល ដែលប្រទេសជាច្រើន បាន និងកំពុងផ្តល់លទ្ធភាព

ដល់ពលកររបស់ខ្លួនទៅធ្វើការនៅក្រៅប្រទេស ដើម្បីអាចទទួលបាននូវប្រាក់ចំណូលខ្ពស់ ក្នុងការ ទ្រទ្រង់ជីវភាព ព្រមទាំងការដកយកបទពិសោធ និងជំនាញវិជ្ជាជីវៈ ដែលអាចឱ្យពួកគេរកការងារ ធ្វើ រឺបើកអាជីវកម្មផ្ទាល់ខ្លួនបាន បន្ទាប់ពីវិលត្រឡប់មកប្រទេសខ្លួនវិញ។ ដោយឡែក នៅក្នុងតំបន់ អាស៊ី មានប្រទេសចំនួន ៧ ក្នុងចំណោម ១០ប្រទេស ដែលខ្មែរយើងបានបញ្ជូនពលករ ទៅធ្វើការ នៅក្រៅប្រទេស លើកលែងតែប្រទេសប្រុយណេ សឹង្ហបូរី និងម៉ាឡេស៊ី ទេ៕














អត្ថបទ ៖ ចំណាន (៥)

0 comments:

Post a Comment