Tuesday, July 18, 2017

លោក សម រង្ស៊ី និងលោក អេង ឆៃអ៊ាង បង្ហោះសារផ្ទុយគ្នា គួរឱ្យចាប់អារម្មណ៍...


News New : អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបង្ហាញសារ នៅលើហ្វេស ប៊ុកផ្លូវការ របស់ខ្លួន ផ្ទុយពីការលើកឡើង របស់លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះ ជាតិ ។ ការលើកឡើងផ្ទុយគ្នារវាងអ្នកទំាងពីរនេះ គឺធ្វើឡើងបន្ទាប់ពីក្រុមសមាជិកសភា គណបក្ស សង្គ្រោះជាតិ កាលពីពេលថ្មីៗកន្លងមកនេះ បានទៅជួបជាមួយលោក សម រង្ស៊ី នៅទីក្រុងហុងកុង ប្រទេសចិន រួមទំាងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ផងដែរ។ ជំនួបនេះ គឺជាជំនួប ចុងក្រោយ ឬអាចនិយាយជាការលាគ្នា នៅពេលច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោ បាយចូលជាធរមាន។ យោងតាមហ្វេសប៊ុករបស់លោក សម រង្ស៊ី ដែលបានបង្ហោះខ្លឹមសារផ្ទុយគ្នា ជាមួយលោក អេង ឆៃអ៊ាង ។ ប៉ុន្តែរូបគ្មានចលនាដូចគ្នា បញ្ជាក់ថា « ខ្ញុំទើបតែបានជួបអតីតសហ ការី ក្នុងជួរគណបក្សសង្គ្រោះជាតិ ប្រមាណ៤០នាក់ នៅទីកន្លែងមួយជិតទីក្រុងភ្នំពេញ»។ ចំណែក ហ្វេសប៊ុករបស់លោក អេង ឆៃអ៊ាង វិញ បានសសេរថា រាត្រីនេះ ( ១៤/០៧/២០១៧) ពួកយើងមាន កិត្តិយសបានទទួលទានអាហារនៅទីក្រុងហុងកុងជាមួយ "មនុស្សដែលពួកយើង និងប្រជាពលរដ្ឋ គោរពស្រលាញ់មិនអាចបំភ្លេចបានឡើយ ទោះបីបន្តិចទៀតនេះ ច្បាប់តម្រូវឲ្យយើងដករូប សម្លេង និងសកម្មភាពរបស់គាត់ចេញពីគណបក្សសង្គ្រោះជាតិក៏ដោយ "

អត្ថបទ ៖ ចំណាន (២)




0 comments:

Post a Comment