Tuesday, July 11, 2017

វត្តចំនួ​ន៦ ដែលលោកជំទាវ កែ សួនសុភី ស សុខា នាំទៀនវស្សា ទេយ្យទាន និងបច្ច័យ ទៅប្រគេន...

News New : ព្រឹក ថ្ងៃទី១១ កក្កដា នេះ លោកជំទាវ កែ សួនសុភី ស សុខា ភរិយាឯកឧត្តម ស សុខា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលព្រៃវែង និងក្រុមការងារ បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តខ្វះខាតចំនួនពីរ ក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង រួមមាន ៖
១. វត្តអាំងកុក ស្ថិតនៅភូមិស្ទឹងសន្តិភាព ឃុំអ្នកលឿង
២. វត្តដឹកដា ស្ថិតនៅភូមិដុតដា ឃុំបន្លិចប្រាសាទ ។

កាលពីព្រឹកថ្ងៃទី១០ កក្កដា ម្សិលម៉ិញនេះ លោកជំទាវ កែ សួនសុភី ស សុខា ភរិយា ឯកឧត្តម ស សុខា អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និង ក្រុមការងារ  ក៏បាននាំយក ទៀនព្រះវស្សា ទេយ្យទាន​ និងបច្ច័យ​ ទៅប្រគេនព្រះសង្ឃ​ ចំនួន ២វត្ត​  គឺ វត្ត​តាង៉កស្រែ​ និង វត្តតា ង៉កទន្លេ​ ស្ថិតក្នុងឃុំព្នៅ២ ​ ស្រុកសីិធរកណ្តាល ខេត្តព្រៃវែង ។ ក្នុងឱកាសនោះដែរ លោកជំទាវ​ និង ក្រុមការងារ ក៏បានអញ្ជើញចុះទៅសួរ​ សុខទុក្ខ និងផ្តល់អំណោយជូនពលរដ្ឋក្រីក្រ ២គ្រួសារ​ គឺ​ទី១​៖ អតីត​មន្រ្តីនគរបាល​ ដែលបាន​ទទួលមរណភាព​ និង ទី២ ៖​ គ្រួសារមានជម្ងឺស្វិតដៃជើង​ ។ ក្នុងនោះ ១គ្រួសារៗ ទទួលបានថវិកា ២០ម៉ឺនរៀល​ និងអង្ករចំនួន ៤០គីឡូក្រាម ជាការឧបត្ថម្ភ​  របស់លោក អភិបាលស្រុកស៊ីធរកណ្តាល ម៉មនី បណ្ឌិត ​។

ព្រឹកថ្ងៃទី១០ កក្កដា ដដែលនោះ លោកជំទាវ កែ សួនសុភី ស សុខា ភរិយាឯកឧត្តម ស សុខា អ្នក តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងក្រុមការងារ ក៏បាននាំយកនូវទៀនព្រះ វស្សា ទេយ្យទាន និងបច្ច័យ ទៅប្រគេនព្រះសង្ឃ ចំនួន ២វត្ត គឺ វត្តព្រែកចម្ប៉ា និង វត្ត កំពង់ទ្រាព្រះ វិហារអណ្ដែត ស្ថិតនៅឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។

បញ្ជាក់ : គ្រឿងបរិក្ខារសម្រាប់ប្រគេនវត្តនីមួយៗរួមមាន ៖ ទៀនព្រះវស្សា ០១គូ  គ្រឿងសម្ភារ:ប្រើ ប្រាស់ ០១ឈុត អង្ករ ៥០គីឡូក្រាម ទឹកបរិសុទ្ធ ៤កេស ទឹកផ្លែឈើ ២កេស ទឹកស៊ីអ៊ីវ ២យួរ ទឹកត្រី ២យួរ ត្រីខ ១កេស ទឹកដោះគោ ១កេស ស្ករស អំបិល តែ  ប្រេងម៉ាស៊ូត ៣០លីត្រ និងថវិកាកសាង វត្តចំនួន ១ ៤៥០ ០០០រៀល (មួយលាន បួនសែន ប្រាំម៉ឺនរៀល) ផងដែរ៕






















អត្ថបទ ៖ ទូច វណ្ណ:

0 comments:

Post a Comment