Thursday, July 6, 2017

លោកឧកញ៉ា ខៀវ ភារិទ្ធ ថ្លែងអំណរគុណក្រុមហ៊ុនអ៊ីនធើរមហោសថ ផ្តល់ថ្នាំលើកទី២ ជាង ១ម៉ឺនដុល្លារ

News New : នៅថ្ងៃទី៦ ខែកក្កដា នេះ លោកឧកញ៉ា ខៀវ ភារិទ្ធ ប្រធានសហភាពសហព័ន្ធយុវជន កម្ពុជា ខេត្តព្រៃវែង តំណាងឱ្យឯកឧត្តម ស សុខា ប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា
បានទទួលអំណោយថ្នាំពេទ្យពីលោកជំទាវ លី គឹមអេង នាយិកាក្រុមហ៊ុន អ៊ីនធើរមហោសថ តាម រយ:តំណាងក្រុមហ៊ុន នៅការិយាល័យកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង 3G
រាជធានីភ្នំពេញ ។
ថ្នាំពេទ្យ ដែលក្រុមហ៊ុនអ៊ីនធើរមហោសថ ផ្តល់ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នាឱកាសនោះ
រួមមាន ៖ ថ្នាំសំរាប់ព្យាបាលជំងឺកុមារ ៨០% និងថ្នាំសំរាប់ព្យាបាលជំងឺមនុស្សចាស់ ២០% បើគិត
ជាទឹកប្រាក់តំលៃ ១ ៥ ៩១២ដុល្លារ ( មួយម៉ឺនប្រាំពាន់ប្រាំបួនដប់ពីរដុល្លារ) ។

សូមបញ្ជាក់ថា : នេះជាលើកទី២ ហើយ ដែលក្រុមហ៊ុនអ៊ីនធើរមហោសថ ផ្តល់ថ្នាំពេទ្យ ជូនសមា
គមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ។ ក្នុងនោះ កាលពីលើកទី១ បានផ្តល់ជូនគិតជាប្រាក់គឺជិត ៣ម៉ឺន
ដុល្លារ និងលើកទី២ នេះ ជាង ១ម៉ឺនដុល្លារសហរដ្ឋអាមេរិកទៀត។

លោកឧកញ៉ា ខៀវ ភារិទ្ធ ក្នុងនាមឱ្យឯកឧត្តម ស សុខា ប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា និងលោកជំទាវ កែ សួនសុភី ប្រធានកិត្តិយស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោកជំទាវ លី គឹមអេង នាយិកាក្រុមហ៊ុន អុិនធេីរមហោសថ នូវទឹកចិត្តសប្បុរសធម៌ ដែល​បាន​នាំ​យកថ្នាំពេទ្យ ចំនួន ១២មុខ ស្មេីនឹងទឹកប្រាក់ ១៥ ៩១២ដុល្លារ មកជូនសមាគម ក្រុមគ្រូពេទ្យស្ម័គ្រ ចិត្ត ស សុខា នាពេលនេះ ។ លោកឧកញ៉ា បានបញ្ជាក់ផងដែរថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នឹងយកថ្នាំទាំងនេះ ចុះពិនិត្យ ព្យាបាល​ជំងឺ​ ជូនប្រជាពលរដ្ឋ ទូទាំងខេត្តព្រៃវែង ដោយ​មិន​ប្រកាន់​និន្នាការ​នយោ​បាយ​ ។ ជាក់ស្ដែង ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា  នឹងចុះទៅពិនិត្យ ព្យាបាល​ជំងឺ​ជូនប្រជាពលរដ្ឋក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ​២០១៧ ខាងមុខនេះ។



អត្ថបទ ៖ ទូច វណ្ណ:

0 comments:

Post a Comment