Saturday, July 22, 2017

ជនរងគ្រោះ រស់នៅក្នុងខេត្តព្រៃវែង ស្នើសុំសម្តេច ហ៊ុន សែន និងសម្តេច ស ខេង ជួយផង...

News New : ដោយទន្ទឹងរងចាំដំណោះស្រាយពីតុលាការខេត្តព្រៃវែង យូរពេក និងត្រូវបន្តព្យាបាល ជើងដែលបាក់នៅមន្ទីរពេទ្យជាបន្ទាន់។ ម្យ៉ាងដោយបញ្ហាជីវភាពគ្រួសារក្រីក្រ ពុំមានលទ្ធភាពនោះ ក្រុមគ្រួសារកញ្ញា លី ចាន់ណា រស់នៅភូមិព្រែកតាំ ឃុំព្រែកអន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បាន
សំរេចចិត្តលើកដៃ ស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  និង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋន្ត្រីក្រសួងមហាផ្ទៃ ជួយអន្តរាគម នៅក្នុងករណី គ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតឡើងតាំងពីខែមីនា ឆ្នាំ២០១៧ កន្លងមក ។ ប៉ុន្តែមកដល់ពេល
នេះ តុលាការខេត្តព្រៃវែង មិនទាន់ដោះស្រាយនៅឡើយ បានត្រឹមតែហៅទៅសាកសួរប៉ុណ្ណោះ ។
ដូច្នោះ ទាំងជនរងគ្រោះ និងក្រុមគ្រួសារ បានស្នើសុំសម្តេចទាំងពីរ​ ជួយអន្តរាគមរឿងនេះ ធ្វើយ៉ាង
ណាឱ្យតុលាការខេត្តព្រៃវែង ពន្លឿនការដោះស្រាយឱ្យឆាប់ ដើម្បីពួកគាត់ ទទួលបានយុត្តិធម៌ និង
សំណងសមស្របណាមួយ គ្រាន់បានយកថវិកានោះ បន្តទៅព្យាបាលជើងខាងស្តាំ ដែលបាក់ និង កំពុងឈឺចាប់ស្ទើរស្លាប់ ជារៀងរាល់ថ្ងៃនោះ ដោយក្តីអាណិតករុណាផងចុះ។

បើតាមការរៀបរាប់របស់ជនរងគ្រោះ គឺកញ្ញា លី ចាន់ណា អាយុ ២១ឆ្នាំ ក៏ដូចជា ក្រុមគ្រួសារនោះ ថា កាលពីខែមីនា ឆ្នាំ២០១៧ កន្លងទៅ រូបនាង និងម្តាយ ព្រមទាំងក្មួយតូចៗ បានជិះម៉ូតូឌ្រីមសង់
ធ្វើដំណើរតាមស្តាំដៃធម្មតា។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឈ្មោះ យឺន នឿន ភេទប្រុស
រស់នៅភូមិព្រែកតាំ ឃុំព្រែកអន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ( ជាមួយគ្នា ) ជិះម៉ូតូសង់កូរ៉េ នៅផ្លូវ ម្ខាងទៀត បានបត់ម៉ូតូយ៉ាងលឿន បញ្ច្រាសទិសក្នុងស្ថានភាពស្រវឹង ដោយទើបតែចេញហូបការ
គេ មកបុកនាងពេញទំហឹង បណ្តាលឱ្យបាក់ជើងខាងស្តាំ និង ម៉ូតូខូចខាតយ៉ាងដំណំ ។ បន្ទាប់បង្ក
គ្រោះថ្នាក់នេះហើយ ឈ្មោះ យឺន នឿន ពុំបានជួយមើល រឺយកនាងមន្ទីរពេទ្យឡើយ ថែមទាំងបោះ
ពាក្យសំដីថា ខ្លួនជាអ្នកត្រូវ ហើយមិនសងមួយរៀលនោះទេ ។ ជនរងគ្រោះ បានបន្តទៀតថា នាង
ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ ក្រោយពីធ្វើការថត និងព្យាបាលមួយរយ: ក្រុមគ្រួ
សារក្រីក្រ ខ្លាចពុំមានលុយអោយពេទ្យ ក៏យកនាងមករកគ្រូខ្មែរវិញ ។ ប៉ុន្តែការសំរាកព្យាបាលនៅ​គ្រូខ្មែរមួយរយ:ទៀត ក៏មិនធូរស្បើយសោះ ក្រុមគ្រួសាររបស់នាង ក៏បន្តយកនាងមកព្យាបាល នៅ
ផ្ទះគ្រូខ្មែរមួយទៀត ឈ្មោះលោកគ្រូ ប៊ុន ស្ថិតក្នុងភូមិស៊ីធរលិច ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្ត
កណ្តាល រហូតដល់បច្ចុប្បន្ននេះ។ បើតាមកិច្ចសំភាសន៍ក្នុងឃ្លីបវីដេអូមួយ រវាងភ្នាក់ងារ News New
ជាមួយជនរងគ្រោះ នៅល្ងាចថ្ងៃទី២២ កក្កដា នេះ ស្ថានភាពជំងឺរបស់ជនរងគ្រោះ គឺឆ្អឹងជង្គង់ បាក់ ផុងចេញពីគ្នា ហើយត្រូវគ្រូខ្មែរ ( គ្រូប៊ុន) ចាប់ដកតំរង់ឱ្យត្រូវដោយកំលាំងមនុស្សបីបួននាក់ ៣ ទៅ
៤ដងមកហើយ នៅតែរបូតទៀត។ ស្ថានភាពបែបនេះ ត្រូវបានក្រុមគ្រួសារជនរងគ្រោះ សំដែងពីក្តី
យ៉ាងខ្លាំង ព្រោះខ្លាចឆ្អឹងនោះ មិនអាចតជាប់គ្នាបាន ។ ក្រុមគ្រួសារជនរងគ្រោះ  ចង់យកព្យាបាល
នៅមន្ទីរពេទ្យភ្នំពេញ ប៉ុន្តែគ្មានលទ្ធភាពចំណាយថ្លៃពេទ្យ។ ដូច្នោះ ក៏ចេះតែបន្តសំរាកព្យាបាល ជា
មួយលោកគ្រូខ្មែរនេះទៅ ព្រោះគ្រូខ្មែរនេះគាត់ពុំទាន់គិតលុយទេ រហូតដល់ជាសះស្បើយ ទើបគិត
ថ្លៃព្យាបាល ។ ម្យ៉ាងវិញទៀត លោកគ្រូខ្មែរ(គ្រូប៊ុន)រូបនោះ មានក្តៅអាណិតអាសូរ និងយកចិត្តទុក
ដាក់ព្យាបាលអស់ពីចិត្ត មិនត្រឹមតែប៉ុណ្ណោះជួយទាំងលុយទៀតផង ។ ចំពោះការចំណាយវិញ គិត
មកដល់ពេលនេះ ក្រុមគ្រួសារជនរងគ្រោះ បានបញ្ជាក់ថា អស់ប្រហែលជិត ៣ពាន់ដុល្លារហើយ ។

ចំពោះដំណោះស្រាយតាមផ្លូវច្បាប់កន្លងមក ក្រុមគ្រួសារជនរងគ្រោះ បានបរិយាយ ក្នុងវីដេអូឃ្លីប
របស់ News New ថា ៖ បានដោះស្រាយតាំងពីថ្នាក់ឃុំ ស្រុក ខេត្ត និងដល់តុលាការសាកសួរហើយ
ដែរ ប៉ុន្តែមិនត្រូវរ៉ូវគ្នា ព្រោះកាលនៅឃុំ ជនបង្កថា មិនឱ្យមួយរៀលឡើយ តែទៅដល់ស្រុក ជនបង្ក
ថា ជួយ ១០០ដុល្លារ ប៉ុន្តែជនរងគ្រោះមិនព្រម ព្រោះមិនសមនឹងការខូចខាតទេ (បាក់ជើងខាងស្តាំ
និងម៉ូតូខូចយ៉ាងដំណំ) ។ បន្ទាប់មក ក៏បន្តទៅដល់ខេត្ត ជនបង្កថា ដើម្បីបញ្ចប់រឿង គាត់ជួយ ២០០
ដុល្លារ ប៉ុន្តែជនរងគ្រោះ នៅតែមិនព្រម។ ចុងក្រោយ តុលាការខេត្តព្រៃវែង បានហៅជនបង្ក និងរង គ្រោះ ទៅសាកសួរម្តងម្នាក់ ហើយក៏បាត់ដំណឹងរហូតមកដល់ថ្ងៃនេះ តែម្តង។

នៅក្នុងឃ្លីបវីដេអូដដែល ជនរងគ្រោះ និងក្រុមគ្រួសារ បានលើកដៃសំពះទាំងទឹកភ្នែក សូមអោយ
សម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ជួយពួកគាត់ផង៕

បញ្ជាក់ ៖
១.វីដេអូឃ្លីបស្តីពីកិច្ចសំភាសន៍របស់ភ្នាក់ងារ News New ជាមួយជនរងគ្រោះ និងក្រុមគ្រួសារ News New នឹងចេញផ្សាយនៅលេខបន្ទាប់ ។ សូមរងចាំទស្សនា ដោយមេត្រី !
២. News New រងចាំការបំភ្លឺពីអាជ្ញាធរ រឺតុលាការខេត្តព្រៃវែង និងជនបង្កគ្រោះថ្នាក់ គ្រប់ពេលវេលា
ដើម្បីធ្វើការចុះផ្សាយលេខបន្ទាប់ ។ សូមទាក់ទង ៖ ០៧០ ៨៥៥ ៤៥៦ / ០៦៨ ៨៥៥ ៤៥៦ ។

អត្ថបទ ៖ អារុណ

1 comments:

  1. This comment has been removed by the author.

    ReplyDelete