Friday, July 7, 2017

ផ្លូវលំ ១ខ្សែ ជាអំណោយឯឧ. ស សុខា និងលោកជំទាវ ត្រូវបានធ្វើជូនអ្នកស្រុកពាមជរ ព្រឹកនេះ!

News New : នាព្រឹកថ្ងៃទី៨ កក្កដានេះលោក ឈឹម ផាន់ណា ប្រធានក្រុមការងារ សសយក ចុះជួយ
ស្រុកពាមជរ ខេត្តព្រៃវែង ជាតំណាងឱ្យឯកឧត្តម ស សុខា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង លោក ទូច វណ្ណ: អនុប្រធានក្រុមការងារ សសយក ចុះជួយស្រុកពាមជរ ជាប្រធាន
ក្រុមការងារ សសយក ចុះជួយឃុំស្វាយភ្លោះ និងលោក ហ៊ុន ចាន់ដែន ប្រធានសសយកស្រុកពាម
ជរ ព្រមទាំង ក្រុមការងារ រួមនឹងលោកនាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សាលាបឋមសិក្សា
សាមគ្គីកុមារ បាននាំយកអំណោយឯកឧត្តម ស សុខា និង លោកជំទាវ រួមមាន ៖ ខ្សាច់ភ្នំ និង ដីស
ជាច្រើនឡាន មកចាក់បំពេញ ឈូសឆាយ ធ្វើផ្លូវ ១ខ្សែ ប្រវែង ៥០ម៉ែត្រ ដែលជួបការខូចខាត បែក
ភក់ត្រឹមជង្គង់ ។ ផ្លូវនេះ គឺជាផ្លូវ ដែលសិស្សានុសិស្ស នៃសាលាបឋមសិក្សាសាមគ្គីកុមារ ប្រមាណ
ជាងបួនរយនាក់ ធ្វើដំណើរចូលសាលារៀន ជារៀងរាល់ថ្ងៃ ស្ថិតនៅក្នុងភូមិសាមគ្គី ឃុំស្វាយភ្លោះ
ស្រុកពាមជរ ខេត្តព្រៃវែង ៕









អត្ថបទ ៖ អារុណ

0 comments:

Post a Comment