Wednesday, July 26, 2017

គណបក្ស សម រង្ស៊ី បានប្តូរឈ្មោះថ្មីហើយ ស្របពេលដែលច្បាប់ស្តីពីគណបក្សនយោបាយ ចេញ...



News New : ប្រធានស្តីទីគណបក្ស សម រង្ស៊ី អះអាងថា គណបក្ស សម រង្ស៊ី បានសម្រេចជ្រើស រើសយកឈ្មោះគណបក្សថ្មី រួចហើយ កាលពីថ្ងៃទី២៥ កក្កដា កន្លងមក ។  ប៉ុន្តែ លោក មិនបាន បញ្ចេញឈ្មោះអ្វីនោះទេ ។ លោក ទាវ វណ្ណុល ប្រធានស្តីទី គណបក្ស សម រង្ស៊ី បានឲ្យដឹងតាម ទូរស័ព្ទ នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ថា « យើងបានសម្រេចជ្រើសរើសឈ្មោះ គណ បក្សរួចហើយ ។ ប៉ុន្តែយើងនៅចាំមើលស្ថានការណ៍នយោបាយសិន ព្រោះថា យើងចាំមើលច្បាប់ វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលបានឆ្លងក្រុមប្រឹក្សាធម្មនុញ្ញ ហើយត្រូវឆ្លង ទៅ ដល់ព្រះមហាក្សត្រ តែមិនទាន់ឡាយព្រះសហត្ថលេខាទេ អីចឹងយើងបានជ្រើសរើស ឈ្មោះទុក សិន» លោកថា ប្រសិនបើព្រះមហាក្សត្រ មិនឡាយព្រះហស្ថលេខាលើវិសោធនកម្មច្បាប់គណ បក្សនយោបាយទេ ឈ្មោះគណបក្ស សម រង្ស៊ី នៅតែបន្តទៀត ប៉ុន្តែបើឡាយព្រះហស្ថ យើងនឹង គិតតាមនឹង។ លោកគូសបញ្ជាក់ថា «ឈ្មោះនឹងយើងបានជ្រើសរើស តែយើងមិនអាចបង្ហាញបាន ទេ ព្រោះថា មិនចង់ឲ្យមតិមហាជនយល់ច្រឡំ ដោយសារយើងថាដូរ ឬក៏អត់យើងមិនទាន់ច្បាស់ នៅឡើយ ។ យើងគ្រាន់តែប្រកាសថា ប្រសិនបើព្រះមហាក្សត្រ ឡាយព្រះហស្ថតលេខាលើច្បាប់ យើងនឹងបន្តនីតិវិធី។ ប៉ុន្តែបើព្រះមហាក្សត្រ មិនឡាយទេ យើងនៅរក្សាឈ្មោះដដែល » លោក ទាវ វណ្ណុល បានសម្តែងសុទ្ធិដ្ឋិនិយមថា ព្រះមហាក្សត្រ នឹងមិនឡាយព្រះមហាក្សត្រ លើសេចក្តី ស្នើវិសោធនកម្មច្បាប់គណបក្សនយោបាយនោះទេ បើទោះបីជា ប្រមុខរដ្ឋស្តីទី ដែលមានសម្តេច វិបុល សាយ ឈុំ នឹងត្រូវចុះហត្ថលេខា លើសេចក្តីស្នើវិសោធនកម្មច្បាប់គណបក្សនយបាយក្តី ។ ជាមួយគ្នានោះ លោក ទាវ វណ្ណុល បានឲ្យដឹងឈ្មោះដែលលោកជ្រើសរើសយក « គណបក្ស ពន្លឺ ប្រជាធិបតេយ្យ» នោះ មិនត្រូវបានជ្រើសរើសយកទេ ។ លោកថា ប្រសិនបើលោក បង្ហាញឈ្មោះ ថ្មីនោះ ខ្លាចប្រជាពលរដ្ឋយល់ច្រឡំជាងនេះលោកថា លោកមិនចំណាញ និងការប្រាប់នោះទេ។ ប៉ុន្តែចាំដល់ច្បាប់គណបក្សនយោបាយ ដាក់ឲ្យដំណើរជាធរមានសិន។ លោកគូសបញ្ជាក់ថា« នៅ ពេលព្រះមហាក្សត្រឡាយព្រះហត្ថលេខាយើងនឹងបន្តនីវិធី។ឈ្មោះគណបក្សថ្មីនោះខ្លី ដែលប្រជា ពលរដ្ឋងាយចាំ» លោក ទាវ វណ្ណុល បានអះអាងថា ឈ្មោះគណបក្សថ្មីដែលប្តូរពីគណបក្ស សម រង្ស៊ី និងចេញនៅពេលច្បាប់គណបក្សនយោបាយចេញ

អត្ថបទ ៖ ចំណាន (១១)

0 comments:

Post a Comment