Friday, July 7, 2017

ក្តៅហុយៗ ! ផ្ញើជូន ៥ចំណុច ទៅក្រុមអ្នកនយោបាយ និងក្រុមអ្នកចង់បានអំណាចគ្រប់គ្រង...

News New : សារមហាជន បានផ្តល់ជូន ៥ចំណុច ទៅក្រុមអ្នកនយោបាយ និងក្រុមអ្នកចង់បាន​នូវ
អំណាចគ្រប់គ្រង ដូចខាងក្រោម ៖
១.ក្រុមអ្នកនយោបាយ និងក្រុមអ្នកចង់បានអំណាចគ្រប់គ្រង ដែលនិយាយថា កម្ពុជាអន់ ទាបជាង បណ្ដាប្រទេសនានា ប្រជាជនរស់នៅមិនស្មើភាពគ្នា ហើយថាចង់ឲ្យកម្ពុជាងើបមុខស្មើមុខស្មើមាត់ នឹងបណ្ដាប្រទេសដទៃ ។ ពិសេស រឿងសិទ្ធិមនុស្ស សេរីភាពដើរហើរជាដើម ។ ការលើកឡើងអំពី [ ភាពមិនស្មើគ្នា ] នេះវាគ្រាន់តែ ជាការឃោសនា បោកប្រជាជន ទាក់ទាញការចាប់អារម្មណ៍ កេង ចំណេញខាងនយោបាយតែប៉ុណ្ណោះ។
២. រឿងពិតក្នុងលោកនេះ គ្មានអ្វីស្មើធេង គ្មានទាប គ្មានខ្ពស់ គ្មានតូច គ្មានធំ គ្មានខ្វះ គ្មានចន្លោះ នោះទេ។ នេះជាច្បាប់ធម្មជាតិ!
បើនិយាយអំពីសិទ្ធិមនុស្សវិញ ក៏គ្មានប្រទេសណាមួយ អាចអនុវត្តគោរពបានពេញលេញ ១០០% ដែរ។ កុំថាឡើយប្រទេសតូចតាច សូម្បីតែប្រទេសមហាអំណាច ប្រទេសរីកចម្រើន ដូចជា នៅទ្វីប អាមេរិក អឺរ៉ុប អាស៊ី ក៏នៅតែមានករណីរំលោភសិទ្ធិមនុស្ស ករណីហិង្សា កាប់សម្លាប់ ភេរវកម្ម ខ្វះ ទីជម្រក ខ្វះស្បៀងអារហារ...។
៣. ប្រសិនបើធៀបមកកម្ពុជាវិញ បណ្ដាប្រទេសជាច្រើន មានករណី រំលោភសិទ្ធិមនុស្សច្រើនជាង កម្ពុជារាប់ភ្លេចដង។ កម្ពុជាមិនល្អឥតខ្ចោះនោះទេ តែក៏មិនអន់ ហើយក៏មិនទាបជាងបណ្ដាប្រទេស ជាច្រើន ខាងគោរពសិទ្ធិមនុស្សដែរ ។ ហើយបើនិយាយពីសិទ្ធិក្នុងការដើរហើរវិញ នៅអាស៊ី កម្ពុជា ប្រជាជនដើរហើរម៉ាសេរី មិនខ្វល់ មិនចាញ់ប្រទេស ក្នុងតំបន់អាស៊ីទេ មានតែគ្រាន់បើជាង បណ្ដា ប្រទេស មួយទៀតផង ដូចជា នៅភូមា ដើរហើរស្រួលមិនស្រួលមានរឿងមានរ៉ាវខ្ចប់ឥឡូវហ្នឹង ។
៤. ជាការពិតហើយអ្នកនយោបាយប្រឆាំងធ្វើដើម្បីបានអំណាច តែបើហួសហេតុ ពេកគ្មានការពិត ហើយបែរជា បោកប្រាស់ហួសកម្រិត ប្រជាជននឹងអស់ជំនឿ ។ ទាក់ទងនឹងរឿង ដែលពួកគេ តែង តែឃោសនាបន្លាប់រាស្ត្រ ដូចជាថាប្រជាជនរស់នៅ មិនស្មើគ្នា (ឬចង់ឲ្យដូច ប៉ុល ពត បានចាត់ទុក ថាស្មើគ្នា) សិទ្ធិមនុស្សសេរីភាព ដើរហើរ ជាដើម ។ តើអស់លោកអាចលើកយកប្រទេសណាមួយ ដែលល្អឥតខ្ចោះ មកបង្ហាញបានទេ? តើអស់លោកមានភស្តុតាងអ្វីខ្លះ ដែលថា ប្រទេសគេ អនុវត្ត ការលើកកម្ពស់សិទ្ធិមនុស្សបាន ១០០% ? បើលើកមិនបាន បើគ្មានភស្តុតាងទេ គឺច្បាស់ណាស់ថា ជាការឃោសនាប្រជាភិថុតរាស្ត្រហើយ ។
៥. ទទួលស្គាល់ថា កម្ពុជាមិនបាន ១០០%ទេ តែយើងគួរសម្លឹងមើលអ្វីដែលយើងមាន។ បន្ទាប់មក យើងខំកែខៃ ជាជំហានៗរហូតបានសម្រេចឱ្យដល់គោលដៅ។ តើយើងចង់អោយមានការផ្លាស់ប្ដូរ មួយប៉ព្រិចភ្នែក តែហិនហោច? តើយើងចង់ឲ្យមានការផ្លាស់ប្តូរ ប្រែជាជំហានបន្តបន្ទាប់តែរុងរឿង?

សូមនឹកស្រម៉ៃការផ្លាស់ប្ដូរមួយប៉ព្រិចភ្នែករបស់ លន់ ណុល និង ប៉ុលពត ? ច្បាស់ជាមិនចង់ទេ !
សូមមើលប្រវត្តិសាស្ត្ររបស់កម្ពុជាផង ! ដូច្នេះ កុំគិតតែដើម្បីខ្លួនឯងបានឡើងកាន់ អំណាច អ្វីក៏ ហ៊ានបោក និងបំភាន់រាស្ត្រអោយសោះ !!!!

សំរួលអត្ថបទដោយ ៖ អារុណ
ប្រភព ៖ Page Facebook : ស្ថាបនា ដើម្បីខ្មែរ

0 comments:

Post a Comment