Sunday, July 30, 2017

លោក ចេវ ហាក់ ប្រធានការិយាល័យចរាចរណ៍ បដិសេធការចោទប្រកាន់របស់លោក ផែង វណ្ណ:

News New : បន្ទាប់ពីលោក ផែង វណ្ណ: ប្រកាសរិះគន់មន្ត្រីនគរបាលរាជធានីភ្នំពេញ ពិសេសធ្វើការ
រិះគន់ចំៗ និង ស្នើថ្នាក់លើដកតំណែងលោក ចេវ ហាក់ ប្រធានការិយាល័យចរាចរណ៍ផ្លូវគោក រាជ ធានីភ្នំពេញ  កាលពីថ្ងៃទី២៨ កក្កដា កន្លងមកនេះ នារសៀលនេះ  ការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ បានដាក់លិខិតមួយច្បាប់ជូនទៅលោកនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នង
ការរងនគរបាលជាតិ ទទួលបន្ទុកសន្តិសុខ ធ្វើការបដិសេធការចោទប្រកាន់របស់លោក ផែង វណ្ណ:
ពីការប្រើប្រាស់ Page Face book ឈ្មោះ " ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ" មិនមែន
ជា Pageរបស់ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដូចដែលលោក ផែង វណ្ណ: បានចោទ ប្រកាន់នោះទេ​។ លើសពីនេះទៅទៀត ការិយាល័យចរាចរណ៍ ក៏មិនបានប្រើប្រាស់ស្លាកសញ្ញាចរា ចរណ៍ណាមួយដែរ។

គួររំលឹកថា កាលពីថ្ងៃទី២៨ កក្កដាកន្លងទៅនេះ កូនរបស់លោក ផែង វណ្ណ: បានបើកបររថយន្តបត់
ឆ្វេងខុសទសចរាចរណ៍ ត្រូវបានកំលាំងនគរបាលចរាចរណ៍ ធ្វើការគោះរថយន្តឱ្យឈប់ តែរថយន្ត
មិនឈប់ ក្រោយមកលោក ផែង វណ្ណ: ក៏ថតរូបភាពពីសកម្មភាពនគរបាលចរាចរណ៍ពីអគារ ជាន់ ទី៤ និងសរសេរបង្ហោះ ព្រមទាំងចេញវីដេអូឃ្លីប រិះគន់នគរបាលចរាចរណ៍រាជធានីភ្នំពេញថា បាន
វាយរថយន្តកូន ដោយពាក្យពេចន៍មិនសូវសមរម្យ ។ បន្ទាប់មកក៏មាន​ Page Facebook មួយឈ្មោះ "
ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ " សរសេរបង្ហោះវិញថា លោក ផែង វណ្ណ: កាងកូន
និងប្រើពាក្យថា កូនលោក ផែន វណ្ណ: ញៀនថ្នាំ ជាដើម ។ បន្តបន្ទាប់មក លោក ផែង វណ្ណ: ក៏ចេញ
វីដេអូឃ្លីប ស្នើឱ្យដកតំណែងលោក ចេវ ហាក់ តែម្តង ។

ដូចដែលការបញ្ជាក់ខាងលើ ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ នៅរសៀលថ្ងៃនេះ កា រិយាល័យចរាចរណ៍ បានបដិសេធទាំងស្រុងថា ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ គឺ
មិនមាន Page Facebook នេះឡើយ៕


អត្ថបទ ៖ សុធា



 

0 comments:

Post a Comment