Monday, July 24, 2017

លឺដំណឹងថា អ្នកនាង ចន ច័ន្ទលក្ខិណា បើកមុខរបរថ្មីមួយទៀត នៅដើមខែសីហា ខាងមុខនេះ...

News New : យោងតាមប្រភពព័ត៌មានខ្លះៗ បានឱ្យដឹងថា នៅដើម ខែសីហា ខាងមុខនេះ អ្នកនាង
ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ និងជាតារាសំដែងជើងចាស់ ដែលមានឈ្មោះបោះ សំលេងលើឆាកសិល្ប:នោះ នឹងក្លាយទៅជា ម្ចាស់ផលិតកម្មភាពយន្ត ថ្មីមួយ នៅក្នុងព្រះរាជាណា
ចក្រកម្ពុជាយើង បន្ទាប់ពីអ្នកនាង ត្រូវបានគណ:កម្មការ និង អ្នកសិល្ប: បោះឆ្នោតគាំទ្រឱ្យជាប់ជា ប្រធានសមាគមសិល្បករខ្មែរ ជំនួសលោក សុះ ម៉ាច ត្រូវផុតអាណត្តិនោះ។

អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហើបឱ្យដឹងថា ផលិតកម្មរបស់អ្នកនាង គ្រោងនឹងថតខ្សែភាពយន្ត ខ្មែរជាច្រើនរឿង ដើម្បីដាក់បញ្ជាំងនៅតាមរោងកុននានា ក្នុងគោលដៅលើកកំពស់វិស័យភាពយន្ត ខ្មែរ ឱ្យកាន់តែល្បីល្បាញទាំងក្នុង និងក្រៅប្រទេស គឺបន្ទាប់ពីការស្នើសុំបើកផលិតកម្មនេះត្រូវបាន ក្រសួងអនុញ្ញាតជាផ្លូវការនោះ ព្រោះបច្ចុប្បន្ន អ្នកនាងកំពុងតែរត់ច្បាប់ដំណើរការវាហើយ៕

 អត្ថបទ ៖ ហោ វ៉ាន់នី



0 comments:

Post a Comment