Wednesday, July 26, 2017

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋ និងអាជ្ញាធរប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់

News New :  ឃើញពីសភាពការ នៃទឹកជំនន់ នៅតាមបណ្តាខេត្តមួយចំនួន កំពុងតែញំាញីដល់ការ រស់នៅរបស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ទឹកជំនន់។សម្តេចតេជោ បានសសេរលើ បណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៧ កក្កដា នេះ ថា « ភ្លៀងដែលបង្អុរធ្លាក់មក មិនដាច់ស្ទើររាល់ ថ្ងៃ ដែលយើងបានឃើញនៅក្នុងទីក្រុងភ្នំពេញតិចតួចមែន តែនៅតាមបណ្តាខេត្តមួយចំនួនគឺកំពុង ប្រឈមនឹងបញ្ហាទឹកជំនន់ដោយសារកំរិតទឹកទឹកភ្លៀងនៅបន្តធ្លាក់ ហើយកម្ពស់ទឹកទន្លេក៏មានការ កើនឡើងជាបន្តបន្ទាប់ ក្នុងនោះមានដូចជា៖ខេត្តឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង បន្ទាយ មានជ័យ កំពង់ចាម កំពត និងខេត្តមួយចំនួនទៀត » ។

តាមការប្រកាស របស់ក្រសួងធនធានទឹក បានឱ្យដឹងថា ក្នុងរដូវវស្សាឆ្នាំនេះ កម្ពុជាអាចនឹងទទួល រងនូវឥទ្ធិពល ENSO Neutral Condition ដែលបង្កឱ្យមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើន ដែលធ្វើ អោយទឹកក្នុងអាងទន្លេមេគង្គ និងទាំងនៅក្នុងប្រទេសកម្ពុជាទាំងមូល មានការកើនឡើង ។ សម្តេច បានសសេរថា ចំពោះបងប្អូនដែលចុះទូកនៅតាមទន្លេ សមុទ្រ គឺសូមប្រុងប្រយ័ត្នពាក់អាវពោងការ ពារ និងមានសំភារៈការពារអាយុជីវិត ពេលជួបប្រទះបញ្ហាដោយយថា ហេតុណាមួយកើតឡើង ។ សូមកុំបណ្តោយកូនចៅទៅលេងទឹក នៅខាងក្រៅ នៅតាមស្រះ តាមវាលស្រែ ក្រោមស្ពាន ឬតាម ប្រឡាយទឹក ដែលអាចងាយ មានគ្រោះថ្នាក់ ។ សម្តេច បានអំពាវនាវដល់មន្ត្រី អាជ្ញាធរ កងកម្លាំង គ្រប់លំដាប់ថ្នាក់ ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរដែនដី ត្រូវឃ្លាំតាមដានមើល និង ជួយ ប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាខេត្ត ដែល កំពុងប្រឈម នឹងបញ្ហាទឹកជំនន់ និងតាមតំបន់ជាប់នឹងដងស្ទឹង និងសមុទ្រ ជាដើម។ 

សូមបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់បំផុត៕





















អត្ថបទ ៖ ចំណាន (១២)

0 comments:

Post a Comment