Saturday, July 8, 2017

ទៀនព្រះវស្សា ទេយ្យទាន និងថវិកា របស់ឯឧ. ស សុខា និងលោកជំទាវ ប្រគេនវត្តស្វាយភ្លោះ

News New : ព្រឹកថ្ងៃទី៨  កក្កដា នេះ  លោក ឈឹម ផាន់ណា ប្រធានក្រុមការងារ សសយក ចុះជួយ
ស្រុកពាមជរ ខេត្តព្រៃវែង តំណាងឯកឧត្តម ស សុខា តំណាងរាស្ត្រ មណ្ឌលព្រៃវែង និងលោក ទូច វណ្ណ: អនុប្រធាន និងជាប្រធានក្រុមការងារ សសយក ចុះជួយឃុំស្វាយភ្លោះ ព្រមទាំង លោក ហ៊ុន ចាន់ដែន ប្រធានសសយក ស្រុកពាមជរ រួមនឹងក្រុមការងារ បាននាំយកទៀនព្រះវស្សា ទេយ្យទាន
ព្រមទាំងបច្ច័យរបស់ឯកឧត្តម ស សុខា និង លោកជំទាវ ទៅប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា នៅ វត្តមុនីរង្សី ហៅវត្តស្វាយភ្លោះ ដែលស្ថិតក្នុងភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ។

សំភារ: ដែលប្រគេនដល់ព្រះសង្ឃ នាឱកាសនោះ រួមមាន ៖ ទៀនព្រះវស្សា ចំនួន ០១គូរ ទឹកសុទ្ធ
ចំនួន ២០យួរ បច្ច័យ ចំនួន ៦០ ៥០០០រៀល ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកក្រូច ប្រេងឆា មី និងប្រគេនព្រះ
សង្ឃ ចំនួន ៨អង្គ ដែល ១អង្គៗ មាន ៖ ស្លាដក ១សំរាប់ និងបច្ច័យ ២ម៉ឺនរៀលផងដែរ៕







អត្ថបទ ៖ អារុណ

0 comments:

Post a Comment