Thursday, July 20, 2017

លោក សេង បញ្ញាឬទ្ធិ ៖ ៦ខែដើមឆ្នាំ២០១៧ ពលរដ្ឋខេត្តព្រៃវែងជាង ៥០ម៉ឺននាក់ ទទួលបានការព្យាបាល

News New : លោកវេជ្ជបណ្ឌិត សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង បានឲ្យដឹងថា ការប្រើប្រាស់សេវាថែទាំសុខភាព របស់ប្រជាពលរដ្ឋរយៈពេល ៦ខែ គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ ២០១៧នេះ មានប្រជាពលរដ្ឋប្រមាណជាង ៥០ម៉ឺននាក់ក្នុងនោះរួមមាន៖ ស្ដ្រីសម្រាលកូនមានជិត ៩ពាន់នាក់ នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពទូទាំងខេត្ត ។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ករណីពិនិត្យជំងឺរយៈពេល ៦ខែនេះ មានចំនួនសរុប ៥១៤,៩០៨ករណី ហើយករណីថ្មី ចំនួន៤៧៦, ១០៨ករណី ក្នុងនោះដែរ អ្នកជំងឺក្រៅពីប្រើប្រាស់​សេវាក្រីក្រដែលគាំទ្រដោយមូលនិធិសមធម៌ផ្តល់ ដោយរាជរដ្ឋាភិបាលនិងដៃគូ អភិវឌ្ឍមានចំនួន ៦០,៥៦៩ករណី , អ្នកជំងឺសម្រាកសរុប ២០,២០៧ នាក់ ការប្រើប្រាស់​សេវាប្រជាពលរដ្ឋក្រីក្រ គាំទ្រដោយ មូលនិធិសមធម៌ ដែលផ្តល់ដោយរាជរដ្ឋាភិ បាល និងដៃគូរអភិវឌ្ឍមានចំនួន ២, ៧៧៦ នាក់ និង ទទួលបានការលើកលែងបង់ថ្លៃសេវាទៅតាម គោលនយោបាយរបស់រាជ​រដ្ឋាភិបាល​ចំនួន ១,០៤៣នាក់។លោក​បន្តទៀតថា​ អ្នកមកសម្រាលកូន សរុបមាន​ចំនួន ៨,៧០៦នាក់ ក្នុងនោះសម្រាកនៅមណ្ឌលសុខភាព គឺ បានចំនួន ៥,៧៩៩នាក់ ក្នុង ចំណោមសម្រាលកូន​ខាងលើ ការប្រើប្រាស់​សេវាដោយប្រជាពលរដ្ឋក្រីក្រគាំទ្រដោយ​​មូលនិធិ សមធម៌ ដែលផ្តល់ដោយ រាជរដ្ឋាភិបាល និងដៃ​គូរអភិវឌ្ឍមាន ៨៥៥នាក់ និង ទទួលបានការលើក លែងបង់ថ្លៃសេវា​តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលមាន ៩២៦នាក់។ លោកបានបន្ថែមថា លទ្ធផលទាំងអស់នេះ បានមកពីការខិតខំប្រឹងប្រែងកំណែទម្រង់របស់រដ្ឋាភិបាល ​ក្រសួងសុខាភិ បាល និងមួយផ្នែកទៀត បានមកពីការខិតខំប្រឹងប្រែងរបស់មន្រ្តីរាជការសុខាភិបាលគ្រប់ជាន់ថ្នាក់ ពីថ្នាក់ខេត្តរហូតដល់មូលដ្ឋានស្រុកឃុំ ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋបានល្អ និង ធ្វើអោយប្រជាពលរដ្ឋមានជំនឿមកលើវិស័យសុខាភិបាល នៅទូទាំងខេត្ត និងនាំគ្នាមកសម្រាក ព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពបានគ្រប់ៗគ្នា៕




ប្រភព ៖​ Fresh News

0 comments:

Post a Comment