Sunday, July 9, 2017

ចៅសង្កាត់ស្វាយប៉ោ របស់គណបក្សប្រជាជនកម្ពុជា ចែកអង្ករជូនពលរដ្ឋក្រីក្រ ៦២នាក់

News New : កាលពីថ្ងៃទី៩ កក្កដា ឆ្នាំ២០១៧ ចៅសង្កាត់ស្វាយប៉ោ បាននាំយកអង្ករ របស់ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង ចែកជូនប្រជាពលរដ្ឋក្រីក្រ ៦២នាក់ រស់នៅក្នុង សង្កាត់ស្វាយ
ប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ការចែកជូននូវអង្ករ នេះ គឺជាការចូលរួមជួយសម្រួលដល់ទុក្ខ
លំបាករបស់បងប្អូនប្រជាពលរដ្ឋយើងក្នុងមូលដ្ឋាន ។ បើទោះបី តិចតួចក្តី តែនេះជាការជួយសំរួល
ទុក្ខលំបាកបានមួយគ្រាដែរ។ 

សូមបញ្ជាក់ថា ៖ បងប្អូនប្រជាពលរដ្ឋទាំង ៦២នាក់ ម្នាក់ៗ ទទួលបានអង្ករ ១ការ៉ុង ។


អត្ថបទ ៖ អារុណ
 

0 comments:

Post a Comment