Tuesday, July 18, 2017

ខមិនពេញហ្វេសប៊ុក បន្ទាប់ពីកញ្ញា រ៉ូហ្សែត បក្សសង្គ្រោះជាតិ និងលោក ស សុខា ប្រគេនទៀនវស្សា...

News New : តាមហ្វេសប៊ុករបស់ខ្លួន កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ចៅសង្កាត់អូរចារ មកពីគណបក្ស សង្គ្រោះជាតិ បានបង្ហោះសារជាច្រើន និងរូបភាព ពិសេស នាងបាន Live តាមហ្វេសប៊ុក បង្ហាញពី សកម្មភាពយ៉ាងរស់រវើក កាលពីថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៧ គ្រានាង ចូលរួមប្រគេនទៀនព្រះវស្សា ក្នុងវត្តទួលដូនប៉ុក ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាមួយតំណាងរាស្ត្រគណបក្សប្រជាជន កម្ពុជា គឺលោក ស សុខា ដែលជា កូនប្រុសច្បងសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ប្រជាជនកម្ពុជានោះ។ ចំណែកឯហ្វេសប៊ុករបស់លោក ស សុខា ក៏បានបង្ហោះពីសកម្មភាពប្រគេន ទៀនព្រះវស្សា ដែលមានទាំងរូបភាព និងខ្លឹមសារប្រាប់ពីអត្តសញ្ញាណ កញ្ញាចៅសង្កាត់អូរចារ រូប នេះផងដែរ។

អ្នកលេងហ្វេសបុក បានចូលទៅបញ្ចេញមតិលើហ្វេសប៊ុកទាំងពីរនេះ ដោយខ្លឹមសាររួម គឺ សំដែង ការសាទរ និងគាំទ្រចំពោះវត្តមានរួមគ្នានេះ ។ ពួកគេថា គប្បីបែងចែកឲ្យដាច់រវាងនយោបាយ និង ការចូលរួមអភិវឌ្ឍសង្គម ។ ខ្លះទៀតលើកឡើងថា កុំលាបពណ៌គ្នា កុំបញ្ឆេះកំហឹងដាក់គ្នា ដែលនាំ ឲ្យជាតិបាក់បែក បើយើងមិនប្រយ័ត្ន នឹងបាត់បង់ប្រទេសជាតិពូជសាសន៍ខ្លួនឯងដោយការប្រកាន់ និន្នាការនយោបាយស៊ីសាច់ហុតឈាមគ្នា។ អ្នកលេងហ្វេសផ្សេងទៀតបានសំដែងការគាំទ្រថា គាំ ទ្រទង្វើរទាំងឡាយណាដែលនាំឲ្យខ្មែរសាមគ្គីគ្នា។ សកម្មជនហ្វេសប៊ុកម្នាក់ទៀតសរសេរថាពិតជា គំរូដ៏ល្អគួរអោយគោរព និងបានបង្ហាញថា អ្នកណា ក្រុមណា បក្សណា ក៏អាចនៅជាមួយបក្សប្រជា ជនបានដែរ។

លោក ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជា អនុប្រធាន សសយក បានសំដែងការរីករាយ សាទរ បើទោះបីជាមានមតិតិចតួចហាក់គិតមិនល្អចំពោះចៅសង្កាត់អូរចារ មកពីខាងបក្សសង្គ្រោះ ជាតិ ។ លោក ស សុខា បានថ្លែងថា វត្តមានរបស់កញ្ញាចៅសង្កាត់អូរចារ និងក្រុមការងារ ដែលទុក កប្សខ្លួនមួយឡែក គឺជា ការងាកមករួមគ្នា ធ្វើសកម្មភាពអភិវឌ្ឍសង្គមជាតិ ជាខ្មែរតែមួយ ។ លោក បន្តទៀតថា រឿងជាតិធំជាងរឿងបក្ស មានតែការរួមគ្នាធ្វើទេទើបជាតិយើងដើរទៅមុខបាន។លោក សង្កត់ធ្ងន់ថា មានតែការជួបគ្នាទេ ទើបអាចដោះស្រាយបញ្ហាគ្រប់យ៉ាងបាន ដើម្បីប្រជាជន និង ប្រយោជន៍ជាតិ។
សូមអានមតិរបស់អ្នកលេងហ្វេសប៊ុក ដូចខាងក្រោម ៖










អត្ថបទ ៖ អារុណ

0 comments:

Post a Comment