Friday, July 21, 2017

ដំណឹងជ្រើសរើសបុគ្គលិក៖ អ្នកផ្តល់ព័ត៌មាន,អ្នកគិតលុយ,សិក្ខាកាមទៅធ្វើការនៅប្រទេសជប៉ុន...

ទំព័រជ្រើសរើសបុគ្គលិក ៖ ផ្ទះសំណាក់យើងខ្ញុំ ត្រូវការជ្រើសរើសបុគ្គលិកទាំងពីរភេទ ចំនួន ៥រូប ផ្នែក អ្នកផ្តល់ព័ត៌មាន និងអ្នកគិតលុយ ដែលទទួលប្រាក់ខែចាប់ពី ១៧០ដុល្លារឡើងទៅ ។
បេក្ខជន-បេក្ខនារី ត្រូវមាន ៖
-មានកាយសម្បទាគ្រប់គ្រាន់
-មានភាពរួសរាយរាក់ទាក់
-មានភាពស្មោះត្រង់
-ចេះភាសាខ្មែរ អាចប្រើការបាន
-ចេះគិតលុយ
-មានភាពទទួលខុសត្រូវខ្ពស់ ។
សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៧០ ៨៥៥ ៤៥៦ / ០៦៨ ៨៥៥ ៤៥៦ ។

ទំព័រជ្រើសរើសសិក្ខាកាម​ ៖ ក្រុមហ៊ុនយើងខ្ញុំ ត្រូវការជ្រើសរើសសិក្ខាកាមទាំងពីរភេទបន្ទាន់ ចំនួន ៤៥០នាក់ ដើម្បីទៅធ្វើការងារនៅប្រទេសជប៉ុន ដែលទទួលបានប្រាក់ខែគោលចាប់ពី ១ ០០០ ទៅ
២ ០០០ដុល្លារ (មិនទាន់គិតប្រាក់ថែមម៉ោង) ។ ក្រៅពីប្រាក់ខែនេះ សិក្ខាកាមទទួលបានសញ្ញាបត្រ
មួយទៅលើជំនាញ ដែលបានបំរើការងារ ចេញដោយក្រសួង នៃប្រទេសជប៉ុន , ទទួលជំនាញមួយ
យ៉ាងច្បាស់លាស់ពីប្រទេសជប៉ុន និងទទួលបានភាសាជប៉ុន អាចប្រើការបានទៀតផង។
សិក្ខាកាម ត្រូវមាន ៖
-កាយសម្បទាគ្រប់គ្រាន់
-អាយុពី ១៨ ទៅ ៣២ឆ្នាំ
-ចេះសរសេរ និងអានភាសាខ្មែរ
-ចេះគណនាលេខខ្មែរ
-មានភាពអំណត់ក្នុងការងារ
-មានការយល់ព្រមពីឪពុកម្តាយ អាណាព្យាបាល រឺប្រពន្ធ រឺប្តី ។
សូមទំនាក់ទំនង តាមអាសយដ្ឋាន និងលេខទូរស័ព្ទ ខាងក្រោម ៖
-អាសយដ្ឋាន៖ ផ្ទះលេខបេ ២៤-២៥ ផ្លូវលេខ១ ក្នុងបូរីប៊ែលគូឡុន សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
រាជធានីភ្នំពេញ (ខាងកើតផ្សារដីហុយ ១០០ម៉ែត្រ លើផ្លូវ អាយយូ) ។
-ទូរស័ព្ទលេខ ៖ ០១៥ ៦១៧ ៦១៧ / ០៩០ ៦១៧ ៦១៧ ។



អត្ថបទ ៖ សុភក្ត្រា



0 comments:

Post a Comment