Thursday, July 6, 2017

អ្នកលេង Facebook រិះគន់មន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិ លោក គង់ គាំ ថា " តាដេកៗនឹកឃើញម៉ង"

News New : បើយោងតាមការសរសេរបង្ហោះរបស់ Page ឈ្មោះ " ស្ថាបនា ដើម្បីខ្មែរ " កាលពីពេល
ថ្មីៗនេះថា៖ លោក គង់ គាំ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ចង់ឱ្យមានតំណែងនាយករដ្ឋមន្ត្រី កិត្តិយស ពេលគណបក្សលោកឈ្នះឆ្នោត ។ Page នោះ ក៏បានបន្តសរសេរថា ៖ លោក គង់ គាំ កាន់ តែផ្តេសផ្តាសទៅៗ ពេលឃោសនាបោះឆ្នោតឃុំសង្កាត់ ថា " បើគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោត ឆ្នាំ២០១៨ នឹងទុកឱ្យសម្តេច ស ខេង ធ្វើជាឧបនាយករដ្ឋមន្ត្រីដដែល។ ស្រាប់តែឥលូវនេះ និយាយ ថា " ចង់ឱ្យមានតំណែងនាយករដ្ឋមន្ត្រីកិត្តិយស ពេលគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោត " ទៀត ។
កន្លងមកក្រុមបក្សសង្គ្រោះជាតិនេះ តែងតែរិះគន់ថា " គណ:រដ្ឋមន្ត្រីធំក្បាល ថាបង្កើតតំណែង និង តួនាទីនេះ ឬនោះ ចំណាយលុយជាតិអត់ប្រយោជន៍ ។ ប៉ុន្តែឥលូវ លោក គង់ គាំ មិនទាន់ដឹងអីផង គ្រោងចង់បង្កើតតួនាទីខ្យល់ ដើម្បីចែកគ្នាកាន់ទៅហើយ ? ឬក៏ប្រហែលជា លោក គង់ គាំ  ចង់បាន តួនាទីនេះហើយមើលទៅ ព្រោះដឹងថាខ្លួនមិនមែនបេក្ខភាពនាយករដ្ឋមន្ត្រី។ លោក គង់ គាំ ចេះតែ ស្រម៉ៃទៅៗថា គណបក្សខ្លួនអាចឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល ដោយមើលរំលងគណបក្សប្រជាជន កម្ពុជា ។ ជាក់ស្តែងណាស់ ចាប់តាំងពីបញ្ចូលបក្សមក (សម រង្ស៊ី និង សិទ្ធិមនុស្ស) គឺមិនដែលឈ្នះ គណបក្សប្រជាជនកម្ពុជា ម្តងផង ដូចជា ឆ្នាំ២០១៣ និងថ្មីៗនេះ ឃុំសង្កាត់ បក្សខ្លួនថយសម្លេង ជា ខ្លាំង ដែលគណបក្សប្រជាជនកម្ពុជា គេកើនសម្លេងជាច្រើននោះ។

ជុំវិញការគ្រោងចង់បង្កើតតួនាទីខ្យល់របស់លោក គង់ គាំ ខាងលើនេះ ត្រូវបានអ្នកលេង Face bookខ្លះរិះគន់ថា " តាដេកៗ នឹកឃើញម៉ង " ។



អត្ថបទ ៖ អារុណ
ប្រភព ៖ Page : ស្ថាបនា ដើម្បីខ្មែរ

0 comments:

Post a Comment