Thursday, July 13, 2017

អ្នកលេង Facebook រិះគន់អភិបាលខេត្តសៀមរាប រឿងស្នើសុំប្តូរឈ្មោះ " វិទ្យាល័យ អង្គរ " ទៅជា...

News New : បើតាមលិខិតស្នើសុំរបស់ឯកឧត្តម ឃឹម ប៊ុនសុង អភិបាល នៃគណ:អភិបាលខេត្ត សៀមរាប ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ទៅកាន់រដ្ឋមន្ត្រីក្រសួងអប់រំ គឺ បានស្នើសុំប្តូរឈ្មោះ
វិទ្យាល័យ អង្គរ ទៅជា វិទ្យាល័យ តេជោ ហ៊ុន សែន អង្គរ ដោយសំអាងថា តាមការស្នើសុំរបស់
នាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រោះសាលានេះ ទទួលបានការឧបត្ថម្ភនូវ
អគារសិក្សា ៣ខ្នង កំពស់ ៤ជាន់ ស្មើនឹង ១២០បន្ទប់ និង អគារអន្តេវាសិកដ្ឋានសិស្សស្រី ១ខ្នង ៣ជាន់ ស្មើនឹង ៣០បន្ទប់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាពេលកន្លងទៅ
នោះ ត្រូវបានអ្នកលេង Face book Account ឈ្មោះ " Da Vann Seatv " យកមកបង្ហោះរិះគន់ខ្លាំងៗ
ថា ៖
" វប្បធ៌ម នៃការលើកជើងធ្លាក់ជ្រោះ " ដើម្បីអែបអបថ្នាក់លើ អភិបាល​ខេត្តសៀមរាប ធ្វើលិខិត ស្នើរសុំ​រដ្ឋមន្រ្តីក្រសួង​អប់រំយុវជន និងកីឡា ប្តូរឈ្មោះ វិទ្យាល័យអង្គរ ឱ្យទៅជា ​" វិទ្យាល័យ​តេ​ជោ ហ៊ុន សែន អង្គរ” ដោយយោង​ទៅលើ​សមិទ្ធិផល​ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​សែន​បាន​ប្រគល់​​ជូន វិទ្យាល័យកាលពីពេលកន្លងមក។
លោកអភិបាលខេត្តគួរតែដឹង ហើយថាកន្លងមក មានមតិរិះគន់ ថា កន្លែងណា ក៏ជាសាលា របស់ សម្តេច ភាគច្រើនមានឈ្មោះសម្តេច ទាំងដែរថវិការសាងសង់សាលាខ្លះ គឺជាថវិកាជាតិ ។
សម័យនេះហើយ គួរប្តូរវប្បធ៌មអែបអបមេហួសហេតុពេកចឹងទៅ ប្រជាពលរដ្ឋមិនចង់បាន បែប នេះទេ ។ ព្រោះតែវប្បធ៌មបែបហ្នឹងតើ ទើបសៀមរាបបាត់សម្លេងគាំទ្រ។ មិនប្រឹងយកចិត្ត ប្រជា ពលរដ្ឋទេ គិតតែពីជំទើតខុសបែបបទ។

អត្ថបទ ៖ អារុណ

0 comments:

Post a Comment