Friday, July 28, 2017

ជូនលោក ផែង វណ្ណ: ៖ News New មិនមែនជាវេបសាយព័ត៌មាន ស៊ីឈ្នួលគេទេ !

News New : បន្ទាប់ News New បានចុះផ្សាយពីមតិមហាជន ស្នើសុំឱ្យលោក ផែង វណ្ណ: បញ្ឈប់ការ
សរសេរបង្ហោះ និងចេញវីដេអូឃ្លីប រិះគន់មន្ត្រីនគរបាលចរាចរណ៍រាជធានីភ្នំពេញ ជុំវិញរឿងមន្ត្រីន
គរបាលចរាចរណ៍ ចាប់ឃាត់រថយន្តកូនគាត់ ព្រោះតែបើកបរខុសច្បាប់ចរាចរណ៍នោះ លោក ផែង វណ្ណ: បានបង្ហោះរិះគន់គេហទំព័រព័ត៌មាន News New ថា "មហាជនណាអោយឈប់​ ?​ វេបសាយស៊ី ឈ្នួលគេសោះ មកបង្ហោះបំភ្លៃព័ត៌មាន​ បានហើយសំរាកទៅ ​វេបសាយខ្ចប់មមីសមាន់​ ។​ យប់នេះ ចេញវីដេអូ​ថែមទៀត​ ចេញទាល់តែ​  ការិយាល័យ​នគរបាលចរាចរ​ផ្លូវ​គោក​រាជធានី​ភ្នំពេញ​ រកភស្តុ តាងថា កូនខ្ញុំញៀនថ្នាំ​ មកបង្ហាញ​ ។​ បើគ្មានទេ​ យើងនឹងចេញវីដេអូ​  ព្រឹកល្ងាច​ រហូត ដល់ពួកគេ ទទួលកំហុស​"។

News New  សូមបញ្ជាក់ទៅលោក ផែង វណ្ណ: ឱ្យបានជ្រាបថា ៖ News New  មានច្បាប់ទំលាប់ត្រឹម
ត្រូវ ចេញដោយក្រសួងព័ត៌មាន និងគោរពក្រមវិជ្ជាជីវ:សារព័ត៌មានត្រឹមត្រូវ គឺមិនមែនដូចអ្វី ដែល លោកលើកឡើងនោះឡើយ ។ ជាងនេះទៅទៀត News New សូមជម្រាបលោកថា វេបសាយយើង
មិនមែនស៊ីឈ្នួលគេ ដូចលោកពោលនោះទេ ។

ក្នុងនាមសារព័ត៌មាន មិនមែន "ភ្លើងកំពុងឆេះហើយ យកសាំងទៅចាក់នោះទេ" គឺត្រូវយកទឹកទៅ
ពន្លត់ ។ បើលោកកំពុងតែខឹង ហើយសារព័ត៌មាន ចុះផ្សាយគាំទ្រលោក វាមិនខុសអីពី "យកសាំង
ទៅលើភ្លើងនោះទេ " ។ ដូច្នោះ សារព័ត៌មាន ត្រូវរកវិធីសាស្ត្រ សរសេរពន្លត់ភ្លើងនោះ ។ ណាមួយ
រឿង របស់លោក បើតាមសាក្សីមើលឃើញ គឺ កូនរបស់លោក បើកបរខុសទិសចរាចរណ៍ ប៉ូលីស ឃាត់ ដោយគ្រាន់តែយកដៃទះរថយន្តលោក វាដូចជា មិនធ្ងន់ធ្ងរពេកទេ ។ ចំណែកឯលោក ឃើញ
Page : ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ សរសេរបង្ហោះចោទថា"កូនលោកញៀនថ្នាំ"
នោះ មន្ត្រីជាន់ខ្ពស់ នៃការិយាល័យ នេះ ថា មិនមែនជា Page របស់របស់ការិយាល័យឡើយ ៕



អត្ថបទ ៖ សុធា

1 comments:

  1. ដូចមិនដែលស្គាល់newsnewស្អីហ្នឹងទេសង្ស័យតែតោងកាលីបចង់ល្បីហ្មងពួកត្រីងៀតឆ្លៀតពងទេដឹង

    ReplyDelete