Wednesday, July 12, 2017

Page Facebook មួយរិះគន់បក្សសង្គ្រោះជាតិ ថា " មិនចេះទទួលស្គាល់ផលប្រយោជន៍ជាតិរួម " ...

News New : បើយោងតាម Page Face book មួយ ដែលមានឈ្មោះថា " ស្ថាបនា ដើម្បីខ្មែរ " បានសរ
សេរបង្ហោះនៅក្នុង Page របស់ខ្លួនថា " ពលរដ្ឋរិះគន់បក្សសង្គ្រោះជាតិ ថា មិនចេះទទួលស្គាល់ផល ប្រយោជន៍ជាតិរួម " មានខ្លឹមសារ ដូចខាងក្រោម ៖
(បន្ទាប់ពីប្រាសាទសំបូរព្រៃគុហ៌ ក្លាយជាបេតិកភណ្ឌពិភពលោក ថ្មីៗនេះ សាធារណជនមួយចំនួន ចោទជាសំណួរថា ហេតុអ្វីបានជាគេមិនឃើញបក្សសង្គ្រោះជាតិ ចូលរួមអបអរសាទរជាមួយ ប្រជា ពលរដ្ឋខ្មែរបែបនេះ? ក្រែងពួកគាត់ជាខ្មែរដែរ? ឬ ពួកគាត់មិនចង់ឃើញខ្មែរល្បីល្បាញលើឆាកអន្តរ ជាតិទេ? ចំណែកឯអ្នកខ្លះថា ធម្មតាបក្សប្រឆាំង មិនបានធ្វើអីផងគឺចាំតែចាប់កំហុស រឺក៏ប្រឌិតរឿង ទំលាក់កំហុសទៅលើបក្សប្រជាជកនកម្ពុជា ដើម្បីបំភាន់ភ្នែក ត្រចៀក ប្រជាពលរដ្ឋ យកតែសន្លឹក ឆ្នោត។ រឿងអីដែលពួកគាត់ត្រូវទទួលស្គាល់នូវអំពើល្អរបស់បក្សកាន់អំណាចទៅ ? ម្យ៉ាងវិញទៀត នេះគឺជាសារជាតិពិតរបស់ពួកគាត់ស្រាប់ ដែលយើងមិនអាចបដិសេធបាន ។

ស្ថាបនា ដើម្បីខ្មែរ! យល់ឃើញថា សច្ច:ភាពរបស់មនុស្សសំខាន់ណាស់គឺត្រូវចេះទទួលស្គាល់អ្នក ដែលគេធ្វើល្អ ដោយលើកសរសើរនិងលើកទឹកចិត្ត ឱ្យគេធ្វើបន្ត។ ចំណែកឯអ្នកធ្វើអាក្រក់ ត្រូវចេះ អប់រំ តំរែតំរង់ ឬរិះគន់ឱ្យគេធ្វើល្អវិញ ។ ប៉ុន្តែបក្សសង្គ្រោះជាតិ មិនដែលទទួលស្គាល់អំពើល្អ របស់ បក្សប្រជាជនកម្ពុជាទេគឺចាំតែចាប់ កំហុស និងលាបពណ៌អាក្រក់ប៉ុណ្ណោះ ។ តើយុត្តិធម៌ទេ?)

តើបងប្អូនអ្នកអានយល់យ៉ាងណាដែរ ចំពោះការលើកបែបនេះ ?



 

 
សម្រួលអត្ថបទ ៖ អារុណ
 

0 comments:

Post a Comment