Wednesday, August 30, 2017

ឧត្តមសេនីយ៍ទោ ណុប ដារ៉ា ត្រូវផ្ទេរភារកិច្ចពីអនុប្រធាននាយកដ្ឋានច្រកទ្វារទី២ ទៅជា...

News New : បើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមុខ តំណែង លេខ ៩៨០ អនក្រ.តត ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ថ្មីៗនេះ លោកឧត្តមសេនីយ៍ទោ
ណុប ដារ៉ា អនុប្រធាននាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ គឺ
ត្រូវភារកិច្ចទៅកាន់ជា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន នៃព្រះរាជាណាចក្រកម្ពុជា ។








អត្ថបទ ៖ សុផល

Tuesday, August 29, 2017

លោក ទូច វណ្ណ: បង្ហាញរឿងប្រលោមលោកថ្មីមួយទៀត ដែលលោកនិពន្ធ នឹងត្រូវយកទៅផ្សាយ...


News New : នៅថ្ងៃនេះ News New ទទួលបានរឿងប្រលោមលោកថ្មីមួយទៀត ជាស្នាដៃនិពន្ធរបស់ លោក ទូច វណ្ណ: អ្នកប្រឹក្សាវិបត្តិគ្រួសារ ស្នេហា ការសិក្សា នៅក្នុងវិទ្យុជាតិកម្ពុជា AM 918 KHz និង វិទ្យុវត្តភ្នំ FM 105.7 MHz ម៉ោង ១០-១២យប់។ ចំពោះរឿងថ្មីនេះត្រូវបានលោក ទូច វណ្ណ: បញ្ជាក់ថា
លោកនិពន្ធសំរាប់យកទៅសំដែងនៅក្នុងកម្មវិធី " វាចាស្នេហ៍" របស់វិទ្យុបេះដូងខ្មែរ FM 99.30 MHz
រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៩-១០យប់ ដែលសំដែងផ្ទាល់ដោយពិធីករ - ពិធីការិនី ២ រូប ហើយក៏ផ្តល់ឱកាសឱ្យប្រិយមិត្តទូរស័ព្ទចូលរួមទស្សទាយសាច់រឿងយករង្វាន់ធំ រឺវាយតំលៃអំពី ចរិកតួអង្គនីមួយៗ ផងដែរ។

លោក ទូច វណ្ណ: ក៏បានបន្តទៀតថា រឿងនេះ មានគ្រប់រសជាតិ ធ្វើឱ្យអ្នកស្តាប់ ស្រក់ទឹកភ្នែកដោយ មិនដឹងខ្លួន ។ ប៉ុន្តែក្នុងន័យអប់រំ ប៉ុណ្ណោះ ។

ដូច្នោះសូមប្រិយមិត្តរងចាំស្តាប់ និងទូរស័ព្ទចូលរួមទាំងអស់គ្នា ដោយមេត្រី !
ខាងក្រោមនេះ ជាអត្ថបទសាច់រឿង ២ឈុត ជាឧទាហរណ៍ ដែលត្រូវយកទៅសំដែង យប់នេះ ៖






អត្ថបទ ៖ សាន់ ផានិត

Monday, August 28, 2017

ដំណឹងជ្រើសរើសបុគ្គលិកផ្នែកព័ត៌មានវិទ្យា ( IT) ទាំងពីរភេទ ចំនួន ១២នាក់ បន្ទាន់ !

News New : បើតាមការផ្សព្វផ្សាយពី Page : អង្គការសបី កម្មវិធី ជួយរកការងារឱ្យយុវជនដោយឥត គិតថ្លៃ ក្រុមហ៊ុនមួយ ត្រូវការជ្រើសរើសបុគ្គលិកផ្នែកព័ត៌មានវិទ្យា (IT) ទាំងពីរភេទ ចំនួន ១២ នាក់
ជាបន្ទាន់ ។
សូមអានលិខិតជូនដំណឹងខាងក្រោម ៖


  អត្ថបទ ៖ វិចិត្រ

Sunday, August 27, 2017

ជនរងគ្រោះ លី ចាន់ណា អស់សង្ឃឹមក្នុងការរងចាំយុត្តិធម៌ពីតុលាការខេត្តព្រៃវែង ព្រោះតែ...

News New : គិតមកដល់ត្រឹមថ្ងៃទី២៨ សីហា នេះ រឿងរ៉ាវអយុត្តិធម៌របស់កញ្ញា លី ចាន់ណា គឺមិន
ទាន់ត្រូវបានតុលាការខេត្តព្រៃវែង ដោះស្រាយនោះទេ ។ នេះបើតាមការលើកឡើងពីជនរងគ្រោះ
កាលពីម្សិលម៉ិញ ។

បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបាក់ជើងខាងស្តាំ ដោយសារឈ្មោះ យឺន នឿន ភេទប្រុស
បើកបរធ្វេសប្រហែសមកបុកជនរងគ្រោះពេញទំហឹង កាលពីខែមីនាកន្លងទៅ អាជ្ញាធរគ្រប់លំដាប់
ថ្នាក់ បានធ្វើដោះស្រាយដែរ ។ ប៉ុន្តែជនបង្កមិនព្រមផ្តល់សំណងជូនជនរងគ្រោះទៅតាមការស្នើសុំ ថែមទាំងបោះសំដីម៉ាក់ងាយជនរងគ្រោះថែមទៀត ។ តែរហូតមកដល់ដើមខែសីហា នេះ តុលាការ
ខេត្តព្រៃវែង បានហៅគ្រួសារជនរងគ្រោះទៅសាកសួរ និង អោយស្បថពីការចំណាយលុយក្នុងការ ព្យាបាលកន្លងមក នឹងថា ប្រហែលជាថ្ងៃទី១៧ សីហា នេះ តុលាការកោះហៅទៅដោះស្រាយ ប៉ុន្តែ
រហូតមកដល់ថ្ងៃទី២៨ សីហានេះហើយ មិនទាន់មានដំណឹងអ្វីសោះ ធ្វើឱ្យជនរងគ្រោះអស់សង្ឃឹម
ក្នុងការទទួលបានយុត្តិធម៌នេះ។

ជុំវិញករណីនេះ News New ចោទជាសំណួរទៅកាន់តុលាការខេត្តព្រៃវែង ថា  តើតុលាការជាប់គាំង
រឿងអ្វី ដែលមិនអាចដោះស្រាយបាន ? រឺតុលាការរវល់ពេកភ្លេចរកយុត្តិធម៌ជូនជនរងគ្រោះហើយ?
បើដូច្នោះ តើជនរងគ្រោះសង្ឃឹមអ្វី ?

គួររំលឹកផងដែរថា ៖
បើតាមការរៀបរាប់របស់ជនរងគ្រោះ គឺកញ្ញា លី ចាន់ណា អាយុ ២១ឆ្នាំ ក៏ដូចជា ក្រុមគ្រួសារនោះ ថា កាលពីខែមីនា ឆ្នាំ២០១៧ កន្លងទៅ រូបនាង និងម្តាយ ព្រមទាំងក្មួយតូចៗ បានជិះម៉ូតូឌ្រីមសង់
ធ្វើដំណើរតាមស្តាំដៃធម្មតា។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឈ្មោះ យឺន នឿន ភេទប្រុស
រស់នៅភូមិព្រែកតាំ ឃុំព្រែកអន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ( ជាមួយគ្នា ) ជិះម៉ូតូសង់កូរ៉េ នៅផ្លូវ ម្ខាងទៀត បានបត់ម៉ូតូយ៉ាងលឿន បញ្ច្រាសទិសក្នុងស្ថានភាពស្រវឹង ដោយទើបតែចេញហូបការ
គេ មកបុកនាងពេញទំហឹង បណ្តាលឱ្យបាក់ជើងខាងស្តាំ និង ម៉ូតូខូចខាតយ៉ាងដំណំ ។ បន្ទាប់បង្ក
គ្រោះថ្នាក់នេះហើយ ឈ្មោះ យឺន នឿន ពុំបានជួយមើល រឺយកនាងមន្ទីរពេទ្យឡើយ ថែមទាំងបោះ
ពាក្យសំដីថា ខ្លួនជាអ្នកត្រូវ ហើយមិនសងមួយរៀលនោះទេ ។ ជនរងគ្រោះ បានបន្តទៀតថា នាង
ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ ក្រោយពីធ្វើការថត និងព្យាបាលមួយរយ: ក្រុមគ្រួ
សារក្រីក្រ ខ្លាចពុំមានលុយអោយពេទ្យ ក៏យកនាងមករកគ្រូខ្មែរវិញ ។ ប៉ុន្តែការសំរាកព្យាបាលនៅ​គ្រូខ្មែរមួយរយ:ទៀត ក៏មិនធូរស្បើយសោះ ក្រុមគ្រួសាររបស់នាង ក៏បន្តយកនាងមកព្យាបាល នៅ
ផ្ទះគ្រូខ្មែរមួយទៀត ឈ្មោះលោកគ្រូ ប៊ុន ស្ថិតក្នុងភូមិស៊ីធរលិច ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្ត
កណ្តាល រហូតដល់បច្ចុប្បន្ននេះ។ បើតាមកិច្ចសំភាសន៍ក្នុងឃ្លីបវីដេអូមួយ រវាងភ្នាក់ងារ News New
ជាមួយជនរងគ្រោះ នៅល្ងាចថ្ងៃទី២២ កក្កដា នេះ ស្ថានភាពជំងឺរបស់ជនរងគ្រោះ គឺឆ្អឹងជង្គង់ បាក់ ផុងចេញពីគ្នា ហើយត្រូវគ្រូខ្មែរ ( គ្រូប៊ុន) ចាប់ដកតំរង់ឱ្យត្រូវដោយកំលាំងមនុស្សបីបួននាក់ ៣ ទៅ
៤ដងមកហើយ នៅតែរបូតទៀត។ ស្ថានភាពបែបនេះ ត្រូវបានក្រុមគ្រួសារជនរងគ្រោះ សំដែងពីក្តី
យ៉ាងខ្លាំង ព្រោះខ្លាចឆ្អឹងនោះ មិនអាចតជាប់គ្នាបាន ។ ក្រុមគ្រួសារជនរងគ្រោះ  ចង់យកព្យាបាល
នៅមន្ទីរពេទ្យភ្នំពេញ ប៉ុន្តែគ្មានលទ្ធភាពចំណាយថ្លៃពេទ្យ។ ដូច្នោះ ក៏ចេះតែបន្តសំរាកព្យាបាល ជា
មួយលោកគ្រូខ្មែរនេះទៅ ព្រោះគ្រូខ្មែរនេះគាត់ពុំទាន់គិតលុយទេ រហូតដល់ជាសះស្បើយ ទើបគិត
ថ្លៃព្យាបាល ។ ម្យ៉ាងវិញទៀត លោកគ្រូខ្មែរ(គ្រូប៊ុន)រូបនោះ មានក្តៅអាណិតអាសូរ និងយកចិត្តទុក
ដាក់ព្យាបាលអស់ពីចិត្ត មិនត្រឹមតែប៉ុណ្ណោះជួយទាំងលុយទៀតផង ។ ចំពោះការចំណាយវិញ គិត
មកដល់ពេលនេះក្រុមគ្រួសារជនរងគ្រោះ បានបញ្ជាក់ថា អស់ប្រហែលជាង ៣ពាន់ដុល្លារហើយ៕

អត្ថបទ ៖ សុផល


Saturday, August 26, 2017

លោក សែម គន្ធា ៖ មន្ត្រីចរាចរណ៍ ឆ្ងាញ់មិនឆ្ងាញ់ ត្រូវចំអែតក្រពះ ដើម្បីបំរើពលរដ្ឋ និងថ្នាក់ដឹកនាំ

News New : ក្នុងនាម នាយរងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ មួយរូប លោក សែម គន្ធា តែងតែយកចិត្តទុកដាក់ដល់សុខទុក្ខមន្ត្រីនគរបាលចរាចរណ៍រួមការងារ ជាមួយគ្នាគ្រប់ពេលវេលា ។ ថ្មីៗនេះ លោកក៏បានសរសេរបង្ហោះក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម របស់ ខ្លួនថា "មន្ត្រីចរាចរណ៍ និងកងកម្លាំងទាំងអស់ មិនថាម្ហូបនេះឆ្ងាញ់ រឺអន់នោះទេ ត្រូវតែចែកគ្នាហូប ដើម្បីអោយរួចមួយក្រពះសិន មុននឹងចុះការពារបងប្អូនប្រជាពលរដ្ឆ និងថ្នាក់ដឹកនាំ" ។





អត្ថបទ ៖ អារុណ

Friday, August 25, 2017

ឯកឧត្តម ខៀវ កាញារីទ្ធ , យុវតី ស៊ុន សម្រស់ ផ្ទុះប្រតិកម្មជាខ្លាំង ស្របពេលលោក ស្រី ចំរើន...

News New : បន្ទាប់ពីការបង្ហោះរូបឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុវតី ស៊ុន សម្រស់ ដោយ Account Facebook ឈ្មោះ " Srey Chamroeun " ធ្វើការមូលបង្កាត់ឯកឧត្តមថា(យើង នឹងប្តឹងទៅ ACU និងធ្វើបាតុកម្មទាមទារលោក ខៀវ កាញារីទ្ធ ធ្វើការបកស្រាយ រឿងរំលោភសេព សន្ធវ: និងសូកប៉ាន់ជនរងគ្រោះ " ភ្លាមៗនោះ លោក ស្រី ចំរើន ក៏បានសរសេរបង្ហោះក្នុង Account
Face book ពិតប្រាកដរបស់លោក ដោយធ្វើការបដិសេធថា Account Face book ដែលសរសេរមូល
ឯកឧត្តម ខៀវ កាញារីទ្ធ ខាងលើនេះ ពុំមែនជារបស់លោកនោះទេ គឺត្រូវគេប្លន់ ( Hacked) យកទៅ ប្រើប្រាស់តាំងពីយូរហើយ ។ ចំណែកឯកឧត្តម ខៀវ កាញារីទ្ធ​ ក៏បានបកស្រាយយ៉ាងដូច្នេះដែរថា « ឃើញមានមិត្តជាច្រើនខ្វល់ខ្វាយ ការបង្ហោះរូបច្រើន ព្យាយាមសងសឹកការសំរេច ចុងក្រោយ របស់ក្រសួង ។ សូមអរគុណចំពោះការខ្វាយខ្វល់នេះ តែសូមមិត្តទាំងអស់យល់ថា ខ្ញុំគោរព កន្លែងធ្វើការ ដែលគ្រឿងសក្ការៈទាំងអស់ជាអ្នកប្រោសព្រំខ្ញុំនិងមន្ត្រីក្រសួងទាំងមូល ហេតុនេះ មិនផ្កាប់មុខរឿង តណ្ហានេះទេ ។ ហើយម្យ៉ាងទៀត ក៏សូមជំរាបទៅ អ្នកប្រឹងមួលបង្កាច់ ដោយ យករូបនារីជាសិស្សស្លតត្រង់ម្នាក់ សូមគិតដល់បងស្រី ប្អូនស្រី រឺម្តាយរបស់ខ្លួនផងចុះ។ ចំពោះ ខ្ញុំគឺគ្មានអារម្មណ៍អីទាំងអស់ តុមូលខ្ញុំដាច់ខាតមិនក្លាយជាតុជ្រុងទេ»

ចំពោះការបង្ហោះរូបភាព និងខ្លឹមសារខាងលើ ត្រូវបានយុវតី ស៊ុន សម្រស់ ដែលជនរងគ្រោះ ច្រាន ចោលទាំងស្រុង ។ នាងបានបកស្រាយថា រវាងនាង និងឯកឧត្តម ខៀវ កាញារីទ្ធ ដែលមានរូបស្និទ្ធ ស្នាលនេះ គឺ គាត់ជាឪពុកធម៌របស់នាង ហើយនាងចាត់ទុក គាត់ដូចជាឪពុកបង្កើត ។ យុវតីរូបនេះ បានបញ្ជាក់ថា៖ នាងខ្ញុំគោរពគាត់ដូចជាឪពុកហើយ លោកពុកបានជួយដល់ក្មេងជាច្រើនដែលជួប ការខ្វះខាតទាំងប្រុសទាំងស្រី មិនថាចាស់ ឬក៏ក្មេងឡើយ។ អាស្រ័យហេតុនេះ សូមបងប្អូនមេត្តាកុំ យល់ច្រលំ ហើយនាងខ្ញុំសុំឱ្យលោក ស្រី ចំរើន ប្តឹងទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បើ យល់ថាផេកលោកត្រូវបានគេលួច»៕

ជុំវិញករណីខាងលើនេះ News New យល់ថា វាជាលាបពណ៌គ្នាប៉ុណ្ណោះ ព្រោះបន្ទាប់ពី ក្រសួងព័ត៌ មាន ប្រកាសបិទវិទ្យុមហានគរ FM 93.50 ទើបកើតឡើងនូវកំហឹងសងសឹកបែបនេះទៅ។ ជាធម្មតា
មនុស្សភាគច្រើន ជាពិសេសក្នុងស្រទាប់យុវជន ក៏ដូចជា អ្នកព័ត៌មាន អ្នកសិល្ប: សិស្ស និស្សិត គឺ
តែទទួលស្គាល់ហើយថា ឯកឧត្តម ខៀវ កាញារីទ្ធ ជាថ្នាក់សាមញ្ញ និង មានចិត្តល្អ ចូលចិត្តជួយអ្នក
អត់ ចូលចិត្តបង្កើតភាពស្និទ្ធស្នាល ដែលគេចាត់ទុកថា ថ្នាក់ដឹកនាំមួយរូបដ៏ល្អផងដែរ៕





អត្ថបទ ៖ សុភ័ក្ត្រ

Thursday, August 24, 2017

លោក សែម គន្ធា ៖ ប៉ូលីសចរាចរ គួរមានលក្ខណ:សម្បត្តិ ៤យ៉ាង ក្នុងពេលអនុវត្តច្បាប់ចរាចរណ៍..

News New : ថ្មីៗនេះលោក សែម គន្ធា នាយរងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ បានឡើងថា " មន្រ្តីប៉ូលីសចរាចរណ៍មានតែសម្រួល និង បិទ បើក ចរាចរណ៍ ព្រមទាំងពង្រឹងវិន័យឱ្យបានខ្ជាប់ខ្ជួនជាមុនក្នុងពេលចុះអនុវត្តច្បាប់ចរាចរណ៍នៅតាមដងផ្លូវហើយ ត្រូវមានលក្ខណ:សម្បត្តិ ៤ យ៉ាង ដូចខាងក្រោម ៖
ទី១. សីលធម៌
ទី២. គុណធម៌
ទី៣. អំណត់អត់ធន់ និង
ទី៤. សេចក្តីស្មោះត្រង់ ។



អត្ថបទ ៖ ឡាង បូរិន


Wednesday, August 23, 2017

Page : "ស្ថាបនា ដើម្បីខ្មែរ" រិះគន់ពិធីករវិទ្យុ FM 87.7MHz រឿងយកបទចំរៀងដើម មកលេងសើច...

News New : បើតាម Page Facebook មួយ ដែលមានឈ្មោះថា " ស្ថាបនា ដើម្បីខ្មែរ " បានសរសេរ បង្ហោះបែបរិះគន់ពិធីករវិទ្យុ FM 87.7MHz ដោយសារតែពិធីកររូបនោះ យកចំរៀងដើម មកកែច្នៃ និងស្រែកច្រៀងអាឡូអាឡា ខុសទំរង់ដើម ធ្វើឱ្យខូចបទគេ ។
ខាងក្រោមនេះ ជាខ្លឹមសារ ដែល Page នេះ សរសេរបង្ហោះ ៖

" ពិធីករវិទ្យុ FM 87.7MHz យកបទចំរៀងលោកតា ស៊ិន ស៊ីសាមុត និងអ្នកនាង រស់ សេរីសុទ្ធា មកច្រៀងលេងសើច ដូចជា បាយឡុកបាយឡ !
......................................................................................................
នៅក្នុងកម្មវិធី ច្រៀងខារ៉ាអូខេ របស់វិទ្យុ FM 87.7MHz ម៉ោង ១-២រសៀល កាលពី ថ្ងៃទី២៣ សីហា ម្សិលម៉ិញនេះ អ្នកស្តាប់មួយចំនួន បាននាំគ្នារិះគន់ចំៗថា៖ ពិធីករ ច្រៀងបទចំរៀងឆ្លយឆ្លើយ ជា មួយប្រិយមិត្ត ចំណងជើងថា " បណ្តែតក្បូនលេង " ជាសំនៀងដើមរបស់លោកតា ស៊ិន ស៊ីសាមុត និងអ្នកនាង រស់ សេរីសុទ្ធា នោះ គឺបែបជាកំប្លែងលេងសើច ខុសទំនង ដូចជា៖ កាឡៃពាក្យពេចន៍ ដើមចុងៗឃ្លា និង កែចង្វាក់គេទៅជា ស្រែកអាឡូអាឡាខុសទំរង់ដើម ធ្វើឱ្យខូចបទដើមរបស់គេ ។
ឧទាហរណ៍ ពាក្យពេចន៍ខ្លះៗ ដែលគាត់កែ ដូចជា ៖
-ពាក្យដើម ( ច្រៀង ) គាត់កែទៅជា ( ជំទាល )
-ពាក្យដើម ( ពិរោះពិត ) គាត់កែទៅជា ( ពិរោះក្រៃ ) ...។
ស្ថាបនា ដើម្បីខ្មែរ ស្នើឱ្យវិទ្យុនេះ ក៏ដូចជា ក្រសួងព័ត៌មាន សូមមេត្តា ត្រួតពិនិត្យ រឿងនេះឡើងវិញ កុំឱ្យកូនខ្មែរជំនាន់ក្រោយមានការយល់ច្រលំ និងធ្វើឱ្យប៉ះពាល់ ដល់មរតកចំរៀងដើម ដ៏ល្អផូរផង់ ដែលទាំងខ្មែរ និងបរទេសគាំទ្រជាខ្លាំងនោះ"។

សូមបងប្អូនពិចារណា តាមការគួរ ៕

អត្ថបទ ៖ GM


Tuesday, August 22, 2017

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងឡាវ ពិភាក្សាអំពីភាពខុសគ្នារវាងសាសនាខ្មែរ និងឡាវ...


News New : នាព្រឹកថ្ងៃទី២៣ សីហា នេះ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជា មួយឯកឧត្តម ខាមម៉ាញ់ សូវីឡឺត រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមា និតឡាវ ។

ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ក៏បានសម្តែងនូវការស្វាគមន៍ និងជម្រាបជូនភ្ញៀវពីវិវឌ្ឍន ភាព នៃការរីកចំរើនលើវិស័យព្រះពុទ្ធសាសនា ដែលរាជរដ្ឋភិបាលកម្ពុជា បានខិតខំប្រឹងប្រែងតាំង ពីបាតដៃទទេ រហូតដល់បច្ចុប្បន្ននេះ ។ មិនតែប៉ុណ្ណោះ សម្តេចក្រឡាហោម ក៏បានជម្រាបជូនភ្ញៀវ ផងដែរ ពីរដ្ឋធម្មនុញ្ ញនៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា « ព្រះពុទ្ធសាសនា គឺជាសាសនា​របស់រដ្ឋ»តែមិនមែនបានន័យថារដ្ឋចាប់បង្ខំឱ្យពលរដ្ឋទាំងអស់គោរពព្រះពុទ្ធសាសនានោះទេ គឺរដ្ឋ នៅតែផ្តល់សិទ្ធិសេរីភាពដល់ពលរដ្ឋគ្រប់រូប ឱ្យទទួលបាននូវការគោរពសាសនាផ្សេងៗទៀត តាម ដែលខ្លួនពេញចិត្ត ។

ឆ្លើយតបចំពោះប្រសាសន៍សម្តេចក្រឡាហោម នាឱកាសនោះ ឯកឧត្តម ខាមម៉ាញ់ សូវីឡឺត បាន ជម្រាបថា ដំណើរទស្សនៈកិច្ច របស់ឯកឧត្តម នៅពេលនេះ គឺជាតបតាមការអញ្ជើញ របស់ក្រសួង ធម្មការ និងសាសនា កម្ពុជា ដែលផ្តល់ឱកាសដល់គណ:ប្រតិភូឡាវសិក្សាស្រាវជ្រាវ។

សូមបញ្ជាក់ថា៖ នៅសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កិច្ចការសាសនា ត្រូវបានរដ្ឋាភិ បាល ដាក់ឱ្យនៅក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ ។



សម្រួលអត្ថបទ ៖ វណ្ណ:អារុណ
ប្រភព ៖ Facebook : នាយកដ្ឋានផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ

ពលរដ្ឋរស់នៅក្នុងសហគមន៍ឃុំព្រៃកន្លោង ជូនពរឯកឧត្តម ស សុខា និងលោកជំទាវ ក្នុងឱកាស...

News New : ប្រជាពលរដ្ឋដែលរស់នៅសហគម ឃុំព្រៃកន្លោង ក្នុងស្រុកពោធិ៍រៀង ខេត្តព្រៃវែង ថ្មីៗ
នេះ បានបង្ហោះក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ( Facebook) ឈ្មោះ "សហគមន៍ ឃុំព្រៃកន្លោង " ជូនពរ
ឯកឧត្តម ស សុខា​ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងជាអនុប្រធានសហ
ភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ខាងមុខនេះ ។

ក្នុងលិខិតជូនពរនោះ ប្រជាពលរដ្ឋក្នុងសហគមន៍ បានសំដែងនូវមនោសញ្ចេតនា គោរពស្រលាញ់
ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ដោយបានធ្វើការជូនពរជ័យសូមអោយឯកឧត្តម និង លោកជំទាវ ព្រមទាំងបុត្រ  ទទួលបានសុខភាពល្អបរិបូរ  កំលាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ អាយុយឺនយូរ
និងសំរេចបានជោគជ័យត្រចះត្រចង់ក្នុងបេសកកម្មនានា ដើម្បីរួមចំណែកដឹកនាំ និងអភិវឌ្ឍន៍មាតុ ភូមិកម្ពុជា អោយកាន់តែរីកចំរើនថ្កុំថ្កើនរុងរឿងតរៀងទៅ ។

សូមអានលិខិតខាងក្រោម ៖

អត្ថបទ ៖ វណ្ណ:អារុណ

Monday, August 21, 2017

លោក ប៊ិន សុផា តែងតាំងជា ស្មៀនឃុំឬស្សីស្រុក នៃស្រុកពាមជរ ខេត្តព្រៃវែង ជំនួសលោក ចក់ សាវន់

News New : នៅព្រឹកថ្ងៃទី២១ ខែសីហា នេះ លោក យាន មាគ អភិបាលរង នៃគណ:អភិបាលស្រុក ពាមជរ ខេត្តព្រៃវែង បានអញ្ជើញប្រកាសតែងតាំង ស្មៀនឃុំថ្មី គឺ លោក ប៊ិន សុផា ត្រូវតែងតាំងជា ស្មៀនឃុំឬស្សីស្រុក ជំនួសលោក ចក់ សាវន់ ដែលបានជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំ និងទទួលបន្ទុក ជំទប់ទី១ ឃុំឫស្សីស្រុក។

អត្ថបទ ៖ ផានិត

Sunday, August 20, 2017

លោកស្រី សំ សុគន្ធា ៖ "អយុត្តិធម៌ណាស់" ខ្លួនមានឯកសារគ្រប់គ្រាន់ ចាញ់គេមានលុយ និងអំណាច

News New : បើយើងនិយាយអំពីតួនាទីរបស់តុលាការ គឺ មានតួនាទីសំខាន់ណាស់ នៅក្នុងប្រទេស នីមួយៗ លើពិភពលោកយើងនេះ ព្រោះតុលាការ ជាកញ្ចក់ឆ្លុះមើលរឿងគ្រប់បែបយ៉ាង ដើម្បីស្វែង
រកយុត្តិធម៌ជូនជនរងគ្រោះគ្រប់ទូទៅ ។ ប៉ុន្តែតុលាការ ក៏ត្រូវថ្លឹងថ្លែងយុត្តិធម៌ឱ្យជនល្មើស រឺ ជនបង្ក
ដែរ មិនមែនរកយុត្តិធម៌ឱ្យតែជនរងគ្រោះ ហើយទៅដាក់ពិន័យ រឺទោសធ្ងន់ធ្ងរដល់អ្នកប្រព្រឹត្តរហូត
ដល់លើសពីកំណត់របស់នោះទេ។ ចុះហេតុអ្វីបានជានៅកម្ពុជាយើងនេះ គេឧស្សាហ៍ឃើញជនរង គ្រោះ ស្រែកថា អយុត្តិធម៌ៗ ម្លេះ ? មូលហេតុនោះគឺ បណ្តាលមកពីតុលាការមួយចំនួនតូច ( ដោយ
បុគ្គល) ប្រព្រឹត្តនូវអំពើពុករលួយ កែច្នៃត្រូវឱ្យទៅជាខុស ខុសឱ្យទៅជាត្រូវ សឱ្យទៅជាខ្មៅ និងខ្មៅ
ឱ្យទៅជាស ជាដើម ។ 

ចំពោះករណីតុលាការនេះដែរ ថ្មីៗនេះ News New ទទួលបានសំរែកថា " អយុត្តិធម៌ " ពីគ្រួសារមួយ
ដែលរស់នៅក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គឺគ្រួសារលោក
ស្រី សំ សុគន្ធា។ បើតាមការលើកឡើងរបស់លោកស្រី សំ សុគន្ធា ថា" ដី និងផ្ទះចាស់ ដែលជាកេរ
ដំណែលម្តាយចិញ្ចឹមរបស់ខ្លួន ប៉ុន្តែបច្ចុប្បន្នត្រូវបានគេមកប្តឹងយកយ៉ាងអយុត្តិធម៌ ព្រោះតែគេមាន
លុយ និងមានសាច់ញាតិជាអ្នកមានអំណាច"។ លោកស្រីបានបន្តទៀតថា " នាងខ្ញុំមានឯកសារជា
ច្រើនពាក់ព័ន្ធរឿង ដី និងផ្ទះ ម្តាយចិញ្ចឹមរបស់ខ្លួននេះ ដូចជា ៖ លិខិតធ្វើអំណោយកូន ,លិខិតស្មូម កូន , សៀវភៅគ្រួសារ , សៀវភៅស្នាក់នៅ .............តាំងពីសម័យម្តាយចិញ្ចឹមរបស់ខ្លួននៅរស់ម្លេះ។
ចំណែកឯអ្នកប្តឹងលោកស្រី ទាមទារចំណែកដី និងផ្ទះនេះ មិនដឹងជានៅទីណាទេ? ពីមុនមក គ្រាន់
តែត្រូវជាប្អូនបង្កើតជាមួយម្តាយចិញ្ចឹមរបស់ខ្លួន។ ប៉ុន្តែបើនិយាយពីរឿងសាច់ឈាមវិញ លោកស្រី
សំ សុគន្ធា ថា លោកស្រី មិនត្រឹមតែជា " កូនចិញ្ចឹមស្របច្បាប់ " នោះទេ ! លោកស្រី ក៏ជា ក្មួយស្រី
បង្កើតរបស់ម្តាយចិញ្ចឹមរបស់ខ្លួន ( លោកស្រី អឿ ស៊ីម៉ុន ) ដែរ ព្រោះឪពុកលោកស្រី ក៏ជាប្អូនប្រុស បង្កើតរបស់ម្ចាស់ដី និងផ្ទះ ដែរ។

សូមបញ្ជាក់ថា : លោកស្រី អឿ ស៊ីម៉ុន ដែលត្រូវជាម្ចាស់ដី និងផ្ទះ ខាងលើនេះ រស់នៅតែពីរនាក់ប្តី
ប្រពន្ធ គឺពុំមានកូនចៅនោះទេ ។ ក្រោយមក ក៏បានសុំក្មួយស្រីបង្កើត របស់ខ្លួន គឺលោកស្រី សំ សុ គន្ធា មកចិញ្ចឹម ដោយបានធ្វើជា លិខិតស្មូមកូន និង លិខិតធ្វើអំណោយកូន ដែលមាន អាជ្ញាធរឃុំ ជ្រោយចង្វារ សម័យនោះ ដឹងលឺ ទៀតផង ។ ស្រាប់តែ ឥលូវមានអ្នកមកប្តឹងលោកស្រី យកដី និង
ផ្ទះ នេះ ទាំងគ្មានឯកសារអីសោះ ។ បើតាមការសំរេចសេចក្តីរបស់សាលាដំបូងរាជធានីភ្នំពេញ ពី
ពេលកន្លងមក លោកស្រី សំ សុគន្ធា មានសិទ្ធិគ្រប់គ្រាន់លើដី និងផ្ទះនេះ។ ប៉ុន្តែស្រាប់តែដល់សា លាឧទ្ធរណ៍ លោកស្រី ដូចជា ចាញ់ប្រៀបខាងណោះវិញ ។

ដោយបញ្ហាអស់នេះហើយ ទើបលោកស្រី សំ សុគន្ធា ស្រែកថា " អយុត្តិធម៌ " ព្រោះលោកស្រី ជា
កូនចិញ្ចឹមស្របច្បាប់ និងមានឯកសារស្ទើរទាំងអស់ ហើយខាងអ្នកប្តឹង គ្មានអីសោះ ? តើហេតុអ្វី?
យើងរងចាំមើលលទ្ធផល សាលាឧទ្ធរណ៍ បើកសាវនាការបន្តទៀត នៅពេលឆាប់ៗនេះ ។

បើសិក្សាទៅតាមផ្លូវច្បាប់ មិនថា កូនចិញ្ចឹម រឺកូនបង្កើត នោះទេ សុទ្ធតែមានសិទ្ធិទទួលមរតកនេះ
ទាំងអស់ គឺមិនទាន់ដល់សាច់ញាតិនោះទេ។

បញ្ជាក់ : នៅលេខបន្ទាប់ News New នឹងបង្ហាញឯកសារទាំងអស់ របស់លោកស្រី សំ សុគន្ធា និង
ការសំរេចរបស់តុលាការ ដើម្បីទុកជូនអ្នកអាន ពិចារណាតាមការគួរ ។






អត្ថបទ ៖ បូរិន
រូបភាព ៖ សុផា







Saturday, August 19, 2017

សាលាបឋមសិក្សា ជា ស៊ីម ព្រៃវែង ផ្តួចផ្តើមកសាងដោយឯកឧត្តម ស សុខា សម្ពោធជាផ្លូវការ...

News New : កាលពីរសៀលថ្ងៃទី១៩​ សីហា​ ម្សិលម៉ិញនេះ សាលាបឋមសិក្សា ជា ស៊ីម ព្រៃខ្លា ស្ថិត នៅក្នុងឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង គឺត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ  ក្រោមអធិបតីភាព ឯកឧត្តម ស សុខា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និង ជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិងឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាល ខេត្តព្រៃវែង ។

សូមបញ្ជាក់ថា ៖ សាលាបឋមសិក្សា ជា ស៊ីម ព្រៃខ្លា នេះ ផ្តួចផ្តើមកសាងដោយឯកឧត្តម ស សុខា
និងលោកជំទាវ សំរាប់ដាក់ជូនក្មួយៗសិក្សារៀនសូត្រ ។


















អត្ថបទ ៖ អារុណ