Wednesday, August 2, 2017

តុលាការខេត្តព្រៃវែង កោះហៅជនរងគ្រោះ លី​ ចាន់ណា ដោះស្រាយនៅថ្ងៃស្អែកហើយ !

News New : ជនរងគ្រោះ ឈ្មោះ លី ចាន់ណា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យបាក់ជើង ខាងស្តាំ ដែល News New បានចុះផ្សាយ កាលពីពេលថ្មីៗ កន្លងទៅនេះ  នៅថ្ងៃស្អែកនេះ តុលាការ ខេត្តព្រៃវែង នឹងបើកការជំនំុជំរះក្តីហើយ។ តែលទ្ធផលយ៉ាងណាយើងនឹងរងចាំមើលនៅថ្ងៃស្អែក។

គួររំលឹងផងដែរថា កាលពីពេលកន្លងទៅ ដោយទន្ទឹងរងចាំដំណោះស្រាយពីតុលាការ ខេត្តព្រៃវែង យូរពេក និងត្រូវបន្តព្យាបាលជើង ដែលបាក់នៅមន្ទីរពេទ្យជាបន្ទាន់ ។ ម្យ៉ាងវិញដោយបញ្ហាជីវភាព គ្រួសារក្រីក្រ ពុំមានលទ្ធភាពនោះ ក្រុមគ្រួសារកញ្ញា លី ចាន់ណា រស់នៅភូមិព្រែកតាំ ឃុំព្រែកអន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បានសំរេចចិត្តលើកដៃស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋន្ត្រីក្រសួងមហា ផ្ទៃ ជួយអន្តរាគម តាមរយ: គេហទំព័រ News New ក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតឡើង តាំងពី ខែមីនា ២០១៧ កន្លងមក ។ ប៉ុន្តែ តុលាការខេត្តព្រៃវែង មិនទាន់ដោះស្រាយនៅឡើយ បាន ត្រឹមតែហៅទៅសាកសួរតែប៉ុណ្ណោះ ។ ស្រាប់តែមកដល់ថ្ងៃទី០២ សីហានេះ ជនរងគ្រោះ ប្រាក់ងារ
News New ថា នៅថ្ងៃស្អែកនេះ (ថ្ងៃទី៣ សីហា) ខ្លួនត្រូវបានតុលាការកោះហៅឱ្យឡើងដោះស្រាយ
ទៅតាមនីតិវិធីច្បាប់ហើយ ។
បើតាមការរៀបរាប់របស់ជនរងគ្រោះ គឺ កញ្ញា លី ចាន់ណា អាយុ ២១ឆ្នាំ ក៏ដូចជា ក្រុមគ្រួសារនោះ ថា កាលពី ខែមីនា ឆ្នាំ២០១៧ កន្លងទៅ រូបនាង និងម្តាយ ព្រមទាំងក្មួយតូចៗ បានជិះម៉ូតូឌ្រីមសង់
ធ្វើដំណើរតាមស្តាំដៃធម្មតា។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឈ្មោះ យឺន នឿន ភេទប្រុស
រស់នៅភូមិព្រែកតាំ ឃុំព្រែកអន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ( ជាមួយគ្នា ) ជិះម៉ូតូសង់កូរ៉េ នៅផ្លូវ ម្ខាងទៀត បានបត់ម៉ូតូយ៉ាងលឿន បញ្ច្រាសទិសក្នុងស្ថានភាពស្រវឹង ដោយទើបតែចេញហូបការ
គេ មកបុកនាងពេញទំហឹង បណ្តាលឱ្យបាក់ជើងខាងស្តាំ និង ម៉ូតូខូចខាតយ៉ាងដំណំ ។ បន្ទាប់បង្ក
គ្រោះថ្នាក់នេះហើយ ឈ្មោះ យឺន នឿន ពុំបានជួយមើល រឺយកនាងមន្ទីរពេទ្យឡើយ ថែមទាំងបោះ
ពាក្យសំដីថា ខ្លួនជាអ្នកត្រូវ ហើយមិនសងមួយរៀលនោះទេ ។ ជនរងគ្រោះ បានបន្តទៀតថា នាង
ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ ក្រោយពីធ្វើការថត និងព្យាបាលមួយរយ: ក្រុមគ្រួ
សារក្រីក្រ ខ្លាចពុំមានលុយអោយពេទ្យ ក៏យកនាងមករកគ្រូខ្មែរវិញ ។ ប៉ុន្តែការសំរាកព្យាបាលនៅ​គ្រូខ្មែរមួយរយ:ទៀត ក៏មិនធូរស្បើយសោះ ក្រុមគ្រួសាររបស់នាង ក៏បន្តយកនាងមកព្យាបាល នៅ
ផ្ទះគ្រូខ្មែរមួយទៀត ឈ្មោះលោកគ្រូ ប៊ុន ស្ថិតក្នុងភូមិស៊ីធរលិច ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្ត
កណ្តាល រហូតដល់បច្ចុប្បន្ននេះ។ បើតាមកិច្ចសំភាសន៍ក្នុងឃ្លីបវីដេអូមួយ រវាងភ្នាក់ងារ News New
ជាមួយជនរងគ្រោះ នៅល្ងាចថ្ងៃទី២២ កក្កដា នេះ ស្ថានភាពជំងឺរបស់ជនរងគ្រោះ គឺឆ្អឹងជង្គង់ បាក់ ផុងចេញពីគ្នា ហើយត្រូវគ្រូខ្មែរ ( គ្រូប៊ុន) ចាប់ដកតំរង់ឱ្យត្រូវដោយកំលាំងមនុស្សបីបួននាក់ ៣ ទៅ
៤ដងមកហើយ នៅតែរបូតទៀត។ ស្ថានភាពបែបនេះ ត្រូវបានក្រុមគ្រួសារជនរងគ្រោះ សំដែងពីក្តី
យ៉ាងខ្លាំង ព្រោះខ្លាចឆ្អឹងនោះ មិនអាចតជាប់គ្នាបាន ។ ក្រុមគ្រួសារជនរងគ្រោះ  ចង់យកព្យាបាល
នៅមន្ទីរពេទ្យភ្នំពេញ ប៉ុន្តែគ្មានលទ្ធភាពចំណាយថ្លៃពេទ្យ។ ដូច្នោះ ក៏ចេះតែបន្តសំរាកព្យាបាល ជា
មួយលោកគ្រូខ្មែរនេះទៅ ព្រោះគ្រូខ្មែរនេះគាត់ពុំទាន់គិតលុយទេ រហូតដល់ជាសះស្បើយ ទើបគិត
ថ្លៃព្យាបាល ។ ម្យ៉ាងវិញទៀត លោកគ្រូខ្មែរ(គ្រូប៊ុន)រូបនោះ មានក្តៅអាណិតអាសូរ និងយកចិត្តទុក
ដាក់ព្យាបាលអស់ពីចិត្ត មិនត្រឹមតែប៉ុណ្ណោះជួយទាំងលុយទៀតផង ។ ចំពោះការចំណាយវិញ គិត
មកដល់ពេលនេះ ក្រុមគ្រួសារជនរងគ្រោះ បានបញ្ជាក់ថា អស់ប្រហែលជិត ៣ពាន់ដុល្លារហើយ ។

ចំពោះដំណោះស្រាយតាមផ្លូវច្បាប់កន្លងមក ក្រុមគ្រួសារជនរងគ្រោះ បានបរិយាយ ក្នុងវីដេអូឃ្លីប
របស់ News New ថា ៖ បានដោះស្រាយតាំងពីថ្នាក់ឃុំ ស្រុក ខេត្ត និងដល់តុលាការសាកសួរហើយ
ដែរ ប៉ុន្តែមិនត្រូវរ៉ូវគ្នា ព្រោះកាលនៅឃុំ ជនបង្កថា មិនឱ្យមួយរៀលឡើយ តែទៅដល់ស្រុក ជនបង្ក
ថា ជួយ ១០០ដុល្លារ ប៉ុន្តែជនរងគ្រោះមិនព្រម ព្រោះមិនសមនឹងការខូចខាតទេ (បាក់ជើងខាងស្តាំ
និងម៉ូតូខូចយ៉ាងដំណំ) ។ បន្ទាប់មក ក៏បន្តទៅដល់ខេត្ត ជនបង្កថា ដើម្បីបញ្ចប់រឿង គាត់ជួយ ២០០
ដុល្លារ ប៉ុន្តែជនរងគ្រោះ នៅតែមិនព្រម។ ចុងក្រោយ តុលាការខេត្តព្រៃវែង បានហៅជនបង្ក និងរង គ្រោះ ទៅសាកសួរម្តងម្នាក់ ហើយក៏បាត់ដំណឹងរហូតមកដល់ថ្ងៃនេះ តែម្តង។

នៅក្នុងឃ្លីបវីដេអូដដែល ជនរងគ្រោះ និងក្រុមគ្រួសារ បានលើកដៃសំពះទាំងទឹកភ្នែក សូមអោយ
សម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ជួយពួកគាត់ផង៕

អត្ថបទ ៖ សុផល

0 comments:

Post a Comment