Monday, August 14, 2017

លោក ទូច វណ្ណ: នាំយកអំណោយអង្គការស៣ ចែកជូនពលរដ្ឋ ៦គ្រួសារ ស្រុកពាមជរ ខេត្តព្រៃវែង

News New : អង្គការវិទ្យាស្ថានសបីអភិវឌ្ឍន៍យុវជន (អង្គការសបី) ដែលមានឯកឧត្តម ស សុខា អ្នក
តំណាងរាស្ត្រមណ្ឌលព្រៃវែង ជាប្រធានកិត្តិយស តែងតែធ្វើសកម្មភាពធម៌ជាច្រើនដើម្បីប្រជាពល
 រដ្ឋ និង សង្គមជាតិទាំងមូល នាព្រឹកថ្ងៃទី១៤ សីហា នេះ  បាននាំយកអំណោយទៅចែកជូនបងប្អូន
ប្រជាពលរដ្ឋក្រីក្រ ពិការ និង ចាស់ជរា មានជំងឺប្រចាំកាយ ចំនួន ៦គ្រួសារ រស់នៅក្នុងភូមិឧត្តម ឃុំ
ព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង ។

បើតាមលោក ទូច វណ្ណ: ប្រធានអង្គការសបី បានបញ្ជាក់ថា ស្របតាមទិសដៅអង្គការ ក៏ដូចជា ការ
ចង្អុលបញ្ហាពីសំណាក់ឯកឧត្តម ស សុខា ផ្ទាល់ ព្រមទាំងទទួលបានអំណោយខ្លះៗ ពីសប្បុរសជន ផងនោះទើបលោកបានដឹកនាំក្រុមការងារអង្គការ នាំយកអំណោយខ្លះៗជូនបងប្អូន នាពេលនេះ។

សូមបញ្ជាក់ថា ៖ អំណោយដែលផ្តល់ជូននាឱកាសនោះ រួមមាន ៖ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ឆ្នាំងដាំ
បាយ ឆ្នាំងសំល បំពង់ទឹកក្តៅ កំសៀវ ធុងទឹកកក ជ្រុញ និង ថវិកា ៥ម៉ឺនរៀល ព្រមទាំងសំភារ:ប្រើ
ប្រាស់មួយចំនួនទៀត ដែលភាគច្រើនទទួលពីវត្តជោតនារាម ហៅវត្តគរ ឃុំគរ ស្រុកព្រៃឈរ  ខេត្ត
កំពង់ចាម ។







អត្ថបទ ៖ បូរិន

0 comments:

Post a Comment