Thursday, August 17, 2017

ខេត្តព្រៃវែង ៖ សិស្សវិទ្យាល័យ រស្មីសាមគ្គី ឈ្មោះ ប៊ិន យុត្ថានុន បានបាត់ខ្លួន ១យប់ ២ថ្ងៃ ហើយ!

News New : យុវតីជាសិស្សសាលាម្នាក់ បានបាត់អស់រយ:ពេល ១យប់ ២ថ្ងៃហើយ មិនមានដំណឹង សោះ។យុវសិស្សឈ្មោះ ប៊ិន យុត្ថានុន ភេទស្រី រស់នៅខេត្តព្រៃវែង មានឪពុកឈ្មោះ ឈឹម ស៊ីណា និងម្តាយឈ្មោះ ម៉ម សុធា ។

សូមបញ្ជាក់ថា៖ ប្អូនស្រីឈ្មោះ ប៊ិន យុត្ថានុន ភេទស្រី អាយុ ១៦ឆ្មាំ បានចេញពីផ្ទះ កាលពីល្ងាចថ្ងៃ ទី១៦ ខែសីហា ឆ្មាំ២០១៧ ដោយជិះម៉ូតូម៉ាក Wave ពណ៌ស្លែ ផ្លាកលេខ ភ្នំពេញ 1N -1475 ទីលំនៅ ភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ។

បើសិន បងប្អូនបានប្រទះឃើញ​យុវតី ខាងលើនេះ សូមមេត្តាជួយផ្តល់ដំណឹងទៅកាន់ក្រុមគ្រួសារ តាមរយ:លេខទូរស័ព្ទ ៖ 086 929 977 / 089 779 929 / 0962029404 ដោយក្តីអនុគ្រោះបំផុត ៕

                                                                        (រូបភាពកណ្តាល)
អត្ថបទ ៖​ ចិត្រា


0 comments:

Post a Comment