Friday, August 18, 2017

ក្រុម សសយក ស្រុកពាមជរ នាំយកថវិកាឯកឧត្តម ស សុខា ជូនប្អូនៗសំរាប់ប្រលងបាក់ឌុប

News New : កាលពីថ្ងៃទី១៨ ខែសីហា ម្សិលម៉ិញនេះ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពាមជរ ខេត្តព្រៃវែង បាននាំយកថវិការបស់ឯកឧត្តម ស សុខា តំណាងរាស្ត្រគណបក្សប្រជា ជនកម្ពុជា មណ្ឌលព្រៃវែង និងលោកជំទាវ  ជូនដល់ប្អូនៗសិស្សក្រីក្រ គ្មានលទ្ធភាព ធ្វេីដំណេីទៅ ប្រលងថ្នាក់ទី១២ ចំនួន ៤នាក់ ដែលម្នាក់ៗទទួលបាន ១២ម៉ឺនរៀល ។


សិស្សទាំង ៤នាក់ រួមមាន ៖
១.ឈ្មោះ សំ សុខគា ភេទប្រុស រៀននៅវិទ្យាល័យ រស្មីសាមគ្គី
២.ឈ្មោះ លុច សៅ ភេទប្រុស រៀននៅវិទ្យាល័យ រស្មីសាមគ្គី
៣.ឈ្មោះ រុន នួនណាវី ភេទស្រី រៀននៅវិទ្យាល័យ ឈើទាល
៤.ឈ្មោះ សុខ ដាលីន ភេទស្រី រៀននៅវិទ្យាល័យ ឈើទាល ។

សូមបញ្ជាក់ថា : សំរាប់ខេត្តព្រៃវែង សិស្សថ្នាក់ទី១២ ទាំងអស់ គឺទទួលបាននូវការយកចិត្តទុកដាក់
ខ្ពស់ពីសំណាក់ឯកឧត្តម ស សុខា និងលោកជំទាវ ដូចជា ៖ បើកវគ្គតំរង់ទិសសិក្ខាសាលាស្តីពី " វិធី
សាស្ត្រត្រៀមប្រលង និងជ្រើសរើសជំនាញមហាវិទ្យាល័យ " បើកបំប៉នមុខវិជ្ជាសំខាន់ៗ ដោយឥត
គិតថ្លៃ ផ្តល់អាហារូបករណ៍ក្នុងប្រទេសកម្ពុជា និងប្រទេសចិន ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្ត ម៉ូតូ
១គ្រឿង សំរាប់សិស្សប្រលងជាប់និទ្ទេសA ទៀតផង។

អត្ថបទ ៖ បូរិន

0 comments:

Post a Comment